no-alternative title

Xiaomi បញ្ជាក់ថា 99% នៃស្មាតហ្វូនរបស់ខ្លួន ដែលមានដាក់លក់នៅក្នុងប្រទេសឥណ្ឌា គឺផលិតនៅក្នុងប្រទេសឥណ្ឌា

នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា និយាយថា សម្រាប់ស្មាតហ្វូនស្ទើរតែទាំងអស់ដែលក្រុមហ៊ុនដាក់លក់នៅក្នុងប្រទេសឥណ្ឌានេះ គឺធ្វើការផលិតនៅក្នុងប្រទេឥណ្ឌាតែម្តង។ លោក Muralikrishnan ដែលជា COO របស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា បានប្រាប់ទៅកាន់អ្នកយកព័ត៌មានជាច្រើននៅក្នុងទីក្រុង Sri Cityថា 99% នៃស្មាតហ្វូនទាំងអស់ដែលលក់នៅក្នុងប្រទេសឥណ្ឌា គឺមានការផលិតនៅក្នុងប្រទេសនេះផ្ទាល់តែម្តង។ តាមការបញ្ជាក់របស់គាត់ ពួកគេធ្វើការផលិតស្មាតហ្វូន 3 គ្រឿង ក្នុងមួយវិនាទីដែលនេះ ពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកបានបន្ថែមថា ពួកគេក៏ប្រើប្រាស់នូវពាក្យថា Made in India សម្រាប់ការនាំចេញស្មាតហ្វូននេះ ទៅកាន់ប្រទេសជិតខាងរបស់គាត់ដូចជានៅក្នុងបង់ក្លាដេស និងនេប៉ាល់។ ក្រុមហ៊ុននេះ មានរោងចក្រពីរផ្សេងគ្នានៅក្នុងប្រទេសនេះ ហើយក៏ធើ្វការសហការជាមួយនឹងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ថែមទៀត។ ចាប់តាំងពីវិញ្ញាបនបត្រ BIS នៅមិនទាន់មានការទទួលស្គាល់នៅក្នុងប្រទេសជាច្រើននៅក្នុងពិភពលោកនោះ ពួកគេនឹងមិនដាក់លក់ស្មាតហ្វូនដែលធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌានោះទេសម្រាប់ទីផ្សារនៃប្រទេសអ៊ឺរ៉ុប។ ប៉ុន្តែយើងរំពឹងថា ឆាប់ៗនេះប្រសិនបើប្រទេសឥណ្ឌាដកចេញនូវរបាំងជាច្រើនដែលជាបញ្ហាសម្រាប់ប្រទេសជាច្រើនដើម្បីអោយពួកគេទទួលយកនូវវិញ្ញាបនបត្រ BIS នេះ។ 

បន្ថែមពីនេះទៀត លោក Josh Foulger ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន Foxconn នៅក្នុងប្រទេសឥណ្ឌានិយយាថា ដំណើរការរបស់ក្រុមហ៊ុនដែលធ្វើការផលិតនៅក្នុងប្រទេសឥណ្ឌានេះគឺមានរយៈពេល ៥ ឆ្នាំហើយ។ ប្រហែលជា 65% នៃសមាសភាគដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi នេះគឺមានការប្រើប្រាស់ធនធាននៅក្នុងប្រទេសនេះតែម្តង។ ក្រុមហ៊ុន Foxconn គឺមានក្រុមហ៊ុនពីរនៅទីនេះគឺមួយនៅទីក្រុង Sri City, Andhra Pradesh និងមួយទៀតនៅ Sriperumbuddur, Tamil Nadu ។ សម្រាប់រោងចក្រនៅក្នុងទីក្រុង Sri City នេះគឺមានបុគ្គលិកច្រើនជាង 15,000 នាក់ដែលក្នុងនោះមានការបង្កើតការងារជាច្រើនសម្រាប់ស្រ្តីដែលរស់នៅក្នុងភូម៌ក្បែរៗនោះ។ ជាចុងក្រោយពាក្យថា ‘Make in India’ ដែលធ្វើការប្រើប្រាស់នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាគឺដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងទៅលើភាពងាយស្រួលទៅលើការធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន