no-alternative title

AppGallery របស់ Huawei បានក្លាយជា App ធំបំផុតទី 3 របស់ពិភពលោកហើយ បន្ទាប់ពីការសម្ពោធអស់មួយរយៈខ្លី

ដោយសារតែជម្លោះដែលកំពុងបន្តកើតមានរវាងចិន និងអាមេរិកនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រូវបង្ខំចិត្តក្នុងការមិនប្រើប្រាស់នូវសេវាកម្ម Google Mobile Services (GMS) នៅលើស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួន ដែលជាលទ្ធផលក្រុមហ៊ុននេះ ក៏ផ្តោតខ្លាំងទៅលើការអភិវឌ្ឍទៅលើសេវាកម្ម Huawei Mobile Services (HMS) វិញ។

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Huawei Developer Day APAC 2019 នៅក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិន បានប្រកាសនៅក្នុងការពង្រឹងជំហររបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក្រុមហ៊ុននេះ ក៏មានសេវាកម្មថ្មីៗ ជាច្រើនដែលត្រូវធ្វើការឌីស្សាញឡើងសម្រាប់អ្នកអភិវឌ្ឍកម្មវិធី និងអ្នកប្រើប្រាស់ជាច្រើនក្នុងការធានានូវកំណើនទៅលើ Platform នេះ។ គួររំលឹកផងដែរថា សេវាកម្ម Huawei Mobile Services នេះ មានភ្ជាប់ជាមួយនឹង Huawei Mobile Cloud, Huawei AppGallery, Video, Themes, Screen Magazine និងជាច្រើនទៀត។ AppGallery របស់ក្រុមហ៊ុនHuawei ពេលនេះក្លាយជា App Store ធំបំផុតទី 3 របស់ពិភពលោក។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ខណៈពេលដែលកម្មវិធី Google Play និង Apple App Stores នៅតែជាទីផ្សារ App ធំបំផុតទាំងពីរនៅលើពិភពលោកនេះ ហើយ AppGallery របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានសន្ទុះខ្លាំងក្លាមែនទែន។ តាមការបញ្ជាក់របស់ក្រុមហ៊ុនHuawei នៅក្នុងរយៈពេលដ៏ខ្លីនេះ សេវាកម្មនេះបានក្លាយជា App Store ធំបំផុតចំណាត់ថ្នាក់ទី 3 របស់ពិភពលោក។ នៅពេលនេះវាមានកម្មវិធី 50,000 apps ដែលមាននៅក្នុងសេវាកម្ម HMS Core នេះ។ ក្រុមហ៊ុន Huawei ទម្លាយថា វាមានអ្នកប្រើប្រាស់នៅជុំវិញពិភពលោកជាង 570 លាននាក់នៅក្នុងប្រទេស និងតំបន់ជាង 170។

លោក Zhang Ping'an ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Cloud Service ធ្វើការអះអាងថានៅក្នុងរយៈពេលមិនដល់ 2 ឆ្នាំនោះទេ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រមូលអ្នកប្រើប្រាស់ប្រចាំខែជាមធ្យមដល់ទៅ 390 លាននាក់ដែលមានការទាញយកកម្មវិធីសរុបដល់ទៅ 180 ពាន់លានដងក្នុងមួយឆ្នាំ។ បន្ថែមពីនេះទៀតនោះ អ្នកអភិវឌ្ឍកម្មវិធីច្រើនជាង 1.07 លាននាក់ធ្វើការចុះឈ្មោះទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដើម្បីធ្វើការធានាទៅលើ Apps កាន់តែច្រើនដែលនឹងអាចដំណើរការសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ នៅលើ  AppGallery នេះ អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei អាចធ្វើការស្រាវជ្រាវ និងដោនឡូតបានទៅលើ mobile apps ដែលមាន 18 ក្រុមផ្សេងៗគ្នាដូចជា Games, Education, Lifestyle, Daily Essential និង Fashion។

ជាទូទៅ ក្រុមហ៊ុននេះ ធ្វើការលើកឡើងថាខ្លួនមានគោលដៅក្នុងការផលិតនូវ Apps ដែលមានគុណភាពខ្ពស់ជាច្រើន និងសេវាកម្មជាច្រើនទៀតទៅលើ AppGallery នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei និយាយថា សម្រាប់សេវាកម្ម HMS Core នេះក៏ត្រៀមខ្លួនសម្រាប់សេវាកម្ម 5G ថែមទៀត។ ខណៈពេលដែលអ្នកនៅតែអាចតម្លើងនូវសេវាកម្ម និង  Google apps សម្រាប់ស្មាតហ្វូនជាច្រើនដូចជា Mate 30 និង Mate 30 Pro ការបោះជំហាននេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺយកចិត្តទុកដាក់ខ្ពស់មែនទែនក្នុងការពង្រឹងទៅលើ App Store របស់ខ្លួននោះ។

ក្រុមហ៊ុន Huawei ក៏ធ្វើការបណ្តុះបណ្តាលទៅលើកម្មវិធីជាច្រើនសម្រាប់សិស្សានុសិស្សដែលក្នុងនោះមានដូចជា DigiX Geek Contest, AI internship និង ឯកអគ្គរដ្ឋទូតសាកលវិទ្យាល័យដែលត្រូវដាក់ឱ្យដំណើរការក្រោមគំនិតផ្តួចផ្តើមShining-Star ។ នេះគឺជាវិធីសាស្រ្តរបស់ក្រុមហ៊ុននេះ ក្នុងការជម្រុញទៅលើភាពច្នៃប្រឌិតជាច្រើននៅក្នុងចំនោមក្រុមអ្នកអភិវឌ្ឍកម្មវិធីវ័យក្មេង និងការទ្រទ្រង់ពួកគេក្នុងការចូលរួមនៅក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី HUAWEI ecosystem នេះ។ នៅក្នុងប្រទេសហ្វីលីពីន ក្រុមហ៊ុន Huawei ក៏រៀបចំនូវព្រឹត្តិការណ៍ Huawei Developer Day ដំបូងបំផុតកាលពីថ្ងៃទី 10 ខែតុលានេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន