no-alternative title

បែកធ្លាយលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍នៃការបង្ហាញជាផ្លូវការនៃស្មាតហ្វូនស៊េរីថ្មី Honor V30 Pro នៅលើអនឡាញ

គិតត្រឹមថ្ងៃនេះ ព័ត៌មាននៃការបង្ហាញស្មាតហ្វូនស៊េរីថ្មី Honor V30 Pro គឺនៅមិនឆ្ងាយទៀតនោះទេ។ ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកានេះ ប៉ុន្តែវាមានការបែកធ្លាយជាច្រើនជាបន្តបន្ទាប់ផងដែរ។ នៅថ្ងៃនេះ យើងបានឃើញនូវរូបភាព Renders របស់ស្មាតហ្វូននេះ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។ ពេលនេះ នៅពេលដែលយើងកាន់តែកៀកទៅនឹងព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូននេះនោះ ពេលនេះ យើងក៏បានឃើញនូវវត្តមាននូវលិខិតអញ្ជើញរបស់ស្មាតហ្វូននេះ សម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងលិខិតអញ្ជើញនេះ គឺមានការឌីស្សាញដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងលិខិតឆ្លងដែន ចាប់តាំងពីក្រុមហ៊ុន Honor ហៅឈ្មោះស្មាតហ្វូននេះថា ជា 5G passports នោះ។ សម្រាប់ផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងព័ត៌មានជាច្រើនទៀត ដែលពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទ និងឯកអគ្គរដ្ឋទូតនៃម៉ាកយីហោ Honor នេះផងដែរ។

 

វាគឺជាគំនិតមួយដែលប្លែក និងទាក់ទាញមែនទែន។ Honor V30 Pro នេះ ត្រូវបានគេនិយាយថា មានភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ កាមេរ៉ាគោល គឺមានទំហំ 60-megapixel, 16-megapixel superwide lens, 2-megapixel macro lens និង  3D ToF sensor ។ ប្រភពមួយទៀត បាននិយាយថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 60-megapixel main lens, 8-megapixel telephoto lens, 20-megapixel superwide lens និង ToF ។

តាមការបញ្ជាក់របស់ព័ត៌មានចចាមអារ៉ាមជាច្រើនបញ្ជាក់ថា សម្រាប់ស្មាតហ្វូន V30 នេះគឺមានថាមពលថ្មដែលមានទំហំ  4,000mAh ខណៈពេលដែលម៉ូឌែល Pro គឺមានថាមពលថ្មដែលមានទំហំ  4,200mAh។ នៅលើ 3C បានបញ្ជាក់ថាស្មាតហ្វូន  V30 Pro នេះគឺទ្រទ្រង់នូវបច្ចេកវិទ្យា  40W fast charging ថែមទៀត។ សម្រាប់ស្មាតហ្វូន V30 Pro ប្រហែលជាទ្រទ្រង់នូវ wireless charging ថែមទៀត។ ស្មាតហ្វូនត្រកូល  Honor V30 series ត្រូវបានគេរំពឹងថា នឹងទ្រទ្រង់នូវការតភ្ជាប់ NSA និង SA 5G ថែមទៀតនៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន