no-alternative title

ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ាន

លោក James Wu ដែលជាប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអំពាវនាវឱ្យមានការខិតខំរួមគ្នាមួយនៅតាមបណ្តាប្រទេសនិងឧស្សាហកម្ម ដើម្បីពន្លឿនឌីជីថលភាវូបនីយកម្មនៅក្នុងអាស៊ាននិងចាប់យកឱកាសពីបច្ចេកវិទ្យា 5G, Cloud និង AI។ ការថ្លែងបែបនេះ គឺបានធ្វើឡើងនៅទីក្រុងបាងកក ក្នុងវេទិកាធុរកិច្ចសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ 2019កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Wu បានមានប្រសាសន៍ក្នុងកិច្ចពិភាក្សាស្តីពី “ចក្ខុវិស័យរបស់នាយកប្រតិបត្តិអាស៊ាន 2020 -ASEAN CEO’s Vision 2020 & Beyond” ថា “ឆ្នាំ 2020 នឹងក្លាយជាគោលដៅដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) របស់អាស៊ាន ព្រោះវាជាឆ្នាំដែលកត់សម្គាល់ពីការចាប់ផ្តើមនៃភាពទូលំទូលាយនៃការប្រើប្រាស់ជាផ្លូវការនៃបច្ចេកវិទ្យា 5G ។ វាគឺជាការចាប់ផ្តើមនៃយុគសម័យឆ្លាតវៃ ដែលអាចជំរុញភាពច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយរបស់អាស៊ាន។

 

លោកបានបន្តថា «ប្រសិនបើអ្នកក្រឡេកមើលលើតួលេខនៃការអភិវឌ្ឍន៍ផ្នែក ICT ក្នុងអាស៊ាន អ្នកអាចឃើញថាការអភិវឌ្ឍគឺពិតជាមិនស្មើគ្នាទេ។ ប្រទេសភាគច្រើនក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើម។ ដើម្បីធ្វើឱ្យចក្ខុវិស័យឌីជីថលក្លាយជាការពិតមួយតម្រូវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល ឧស្សាហកម្មនិងសង្គមទាំងមូល។»

 

លោក Wu បានស្នើអោយមានទស្សនវិស័យវែងឆ្ងាយ សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតបរិយាកាសអំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធដើម្បីជម្រុញសេដ្ឋកិច្ចឌីជីថលនិងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ក៏ដូចជាគោលនយោបាយកំណត់តម្លៃ។

 

បច្ចេកវិទ្យា ICT នាពេលអនាគតមិនត្រឹមតែជាប្រព័ន្ធជំនួយប៉ុណ្ណោះទេ វាថែមទាំងជាប្រព័ន្ធផលិតកម្ម និងជាប្រព័ន្ធនៃការសម្រេចចិត្តសម្រាប់ឧស្សាហកម្មទៀតផង ព្រោះវានឹងក្លាយជា platform មួយ  ដែលមិនអាចខ្វះបានសម្រាប់សហគ្រាស ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារ ហើយទីបំផុតវាអាចជួយដល់ការស្វែងរកកំហុសហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារនៃម៉ាកសញ្ញា ដើម្បីសម្របសម្រួលឲ្យកាន់តែប្រសើរចំពោះការកំណត់ពេលវេលាកិច្ចការងារ និងភាពត្រឹមត្រូវនៃការសម្រេចចិត្ត។ នៅត្រឹមឆ្នាំ 2025 ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានសម្រាប់សហគ្រាសទាំងអស់នឹងត្រូវធ្វើប្រតិបត្តិការលើបច្ចេកវិទ្យា cloud  ហើយជាង ៨៥% នៃកម្មវិធី (application) របស់សហគ្រាសនឹងត្រូវដាក់ពង្រាយលើ cloud ។

 

លោកបានបន្ថែមថា «5G + Cloud + AI គឺជាបច្ចេកវិទ្យាដ៏សំខាន់ដែលអាចជួយជំរុញដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល ។ដោយសារតែយើងមិនអាចប៉ាន់ស្មាននូវរាល់តម្រូវការអាជីវកម្មទាំងអស់ជាមុន  ដូចនេះយើងត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធមួយដែលអាចបត់បែនបាន និងអាចឆ្លើយតបបានគ្រប់គ្រាន់ទៅនឹងតម្រូវការ ក៏ដូចជាទំហំអាជីវកម្មនាពេលអនាគតក្នុងយុគសម័យឆ្លាតវៃ។»

 

លោក Wu បានសង្កត់ធ្ងន់ថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាឌីជីថលនៅអាស៊ាន ដោយផ្តល់ការប្រឹក្សាយោបល់អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនៅក្នុងឧស្សាហកម្មផ្សេងៗ បណ្តុះបណ្តាលកំលាំងពលកម្មផ្នែកឌីជីថល និងការបង្កើតប្រព័ន្ធ ecosystem នៃឧស្សាហកម្មនេះប្រកបដោយភាពរីកចម្រើន។

 

កាលពីឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសផែនការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងទំហំទឹកប្រាក់ 81 លានដុល្លារ ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល និងបានបង្កើតបន្ទប់ពិសោធន៍ដើម្បីបង្កើតឲ្យមានអាជីវកម្មថ្មីៗ និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល Huawei Academy នៅទីក្រុងបាងកក ដើម្បីបណ្តុះបណ្តាលទេពកោសល្យឌីជីថល និងបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ានផងដែរ។

 

លោក James Wu មានប្រសាសន៍ថា «នៅទូទាំងពិភពលោក គ្រប់សេដ្ឋកិច្ច និងឧស្សាហកម្មទាំងឡាយកំពុងប្រញាប់ប្រញាល់ចាប់យកបច្ចេកវិទ្យា 5G, Cloud និង AI ដើម្បីផ្សារភ្ជាប់ទៅនិងការប្រកួតប្រជែងហើយការវិនិយោគនេះកំពុងកើតឡើងលឿនជាងអ្វីដែលយើងរំពឹងទុកទៅទៀត។ យើងត្រូវចាប់យកយុគសម័យថ្មីនេះដើម្បីធ្វើឱ្យចក្ខុវិស័យនេះ ក្លាយជាការពិត»។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន