no-alternative title

កប់ហ្មង…! Samsung Galaxy Note 10+ Star War Edition មួយឈុតនេះពិតជាធ្វើអោយហ្វែនត្រកូលណូតផ្ទុះអារម្មណ៍មិនខានឡើយ

ក្នុងពេលថ្មីៗនេះក្រុមហ៊ុន Samsung  ទើបតែបានបញ្ចេញឈុតស្មាតហ្វូន Galaxy Note 10 Anniversary  Premium Package ដើម្បីរំលឹងខូប 10 ឆ្នាំនៃភាពជោគជ័យរបស់កំពូលស្មាតហ្វូន Galaxy Note Series នៅលើទីផ្សារ។ ក្នុងឈុតនេះយើងឃើញមានមកជាមួយនូវស្មាតហ្វូន Galaxy Note 10, ស្រោមការពារផលិតពីសារធាតុ Silicon និងនាឡិកាដៃជំនាន់ថ្មី Galaxy Watch Active 2។ ដោយឡែកនៅខណៈពេលនេះ Samsung  ក៏បានបញ្ចេញឈុតថ្មីមួយឈុតទៀតសម្រាប់ស្មាតហ្វូន Galaxy Note 10+ ដើម្បីស្វាគមន៍រដូវកាលឈប់សម្រាក (វិស្សមកាល) ដែលនឹងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះក៏ដូចជាការស្វាគមន៍សម្រាប់ការដាក់បញ្ចាំងខែ្សភាពយន្តដ៏ល្បីល្បាញគឺរឿង Star War ក្នុងវគ្គថ្មី The Rise of Skywalker ផងដែរ។ 

ឈុតធំថ្មីនេះហៅថា “Samsung Galaxy Note 10+ Star War Edition”។ ឈុត Star War Edition នេះគឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែនដោយសារតែវាត្រូវ Samsung ធ្វើការផលិត និងវ៉ិចខ្ចប់ឡើងយ៉ាងពិសេសសម្រាប់ផ្គាប់ចិត្តមិត្តៗដែលជាអ្នកគាំទ្ររឿង The Star War។ នៅក្នុងកញ្ចប់ឈុតថ្មីនេះយើងឃើញមានមកជាមួយ Galaxy Note 10+, កាស Galaxy Buds ពណ៌ខ្មៅមួយគូជាមួយ  Case ពណ៌ខ្មៅលាយផ្ទៃពណ៌ក្រហមខាងក្នុង, ស្រោមការពារធ្វើពីស្បែកដែលរំលេចដោយតួរអង្គក្នុងរឿង និងបន្ទះដែកដែលជាវត្ថុអនុស្សាវរីយ៍រំលេចរូបតួរអង្គមួយផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

និយាយពីការរចនាស្មាតហ្វូន Galaxy Note 10+ សម្រាប់ឈុត Star War Edition នេះគឺពិតជាស្រស់ស្អាតប្លែកពីម៉ូដែលធម្មតាមែនទែតតែម្តងដោយវាស្រោបដោយពណ៌ខ្មៅរលោងក្រិប និងមានរំលេចដោយនិមិត្តសញ្ញា Star War ពណ៌សនៅផ្ទៃខាងក្រោយ រីឯនៅលើប៊ូតុងស្ថិតនៅខាងស្តាំរបស់វារួមនឹងវ័ណ្ឌជុំវិញកញ្ចប់លែនកាមេរ៉ាត្រូវបានរំលេចដោយពណ៌ក្រហម និងសូម្បីតែប៊ិច S Pen ក៏មានពណ៌ក្រហមឆ្អិនឆ្អៅទាំងមូលថែមទៀតផង។ ជាងនេះទៅទៀត Galaxy Note 10+ Star War Edition នេះបានប្រើប្រាស់ជាមួយនឹងរូបភាពតាំងអេក្រង់ Wallpaper, រូបភាពមានចលនានៅពេលអេក្រង់បិទ (Shutdown Animation), ផ្ទាំងអាយខនកម្មវិធីរួមទាំងសំលេងដ៏ពិសេសដែលជានិមិត្តសញ្ញារបស់ Star War ផ្តាច់មុខតែម្តង។ 

រឿង The Star War: The Rise of Skywalker នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី 20 ខែក្រោយនេះ (ធ្នូ) រីឯកំពូលស្មាតហ្វូន Samsung Galaxy Note 10+ Star War Edition នឹងចាប់ផ្តើមចេញលក់មុនមួយអាទិត្យគឺនៅថ្ងៃទី 13 ខែធ្នូក្នុងចំនួនមានកំនត់ជាមួយម៉ូដែល Single Unlock ដែលមានតម្លៃខ្ទង់ប្រមាណជា $1,300។ កញ្ចប់ស្មាតហ្វូនម៉ូដែលពិសេសនេះនឹងមានដាក់លក់តាមរយះបណ្តាញ Amazon, Best Buy Stores, Microsoft Stores និង Samsung Experience Stores មួយចំនួនក្នុងសហរដ្ឋអាមេរិករួមទាំងនៅលើប្រព័ន្ធវ៉ិបសាយ Samsung.com ផងដែរ។ Samsung ក៏នឹងចេញលក់ស្មាតហ្វូនម៉ូដែលថ្មីនេះនៅតាមបណ្តាប្រទេសជាច្រើនទៀតដែររួមមានអូស្រ្តាលី ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ ហុងកុង កូរ៉េ ន័រវែស រុស្ស៊ី អេស្បាញ ស៊ុយអែត ទួរគី អារ៉ាប់រួម និងចក្រភពអង់គ្លេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន