no-alternative title

បន្ទាប់ពីប្រកាសលក់នៅកម្ពុជា ពេលនេះ Nokia 220 4G ក៏មានដាក់លក់នៅក្នុងចក្រភពអង់គ្លេស និងអាល្លឺម៉ង់ផងដែរ

ក្រុមហ៊ុន Nokia បញ្ចេញនូវស្មាតហ្វូន Flagships ជាច្រើនដ៏ខ្លាំងក្លានៅក្នុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុននេះ ក៏មិនភ្លេចផងដែរក្នុងការប្រកាសបង្ហាញនូវទូរស័ព្ទ Feature Phone ដ៏ស្រស់ស្អាតរបស់ខ្លួនជាច្រើនទៅលើទីផ្សារផងដែរ។ កាលពីខែកក្កដាឆ្នាំនេះ Nokia 220 4G បានបង្ហាញខ្លួនជាផ្លូវការ ហើយវាមានសមត្ថភាពក្នុងការតភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 4G connectivity ថែមទៀត។ ពេលនេះ Nokia 220 4G ដាក់លក់ហើយនៅក្នុងប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងប្រទេសអាល្លឺម៉ង់ Nokia 220 4G នេះអាចរកទិញបាននៅហាង Amazon អាល្លឺម៉ង់ដែលមានតម្លៃ EUR 49.90   ហើយវានឹងចាប់ផ្តើមធ្វើការដឹកជញ្ជូននៅថ្ងៃទី 20 ខែវិច្ឆិកាខាងមុខនេះ។ ម្យ៉ាងវិញទៀត Nokia 220 4G នេះគឺលក់នៅក្នុងតម្លៃ £43,97 នៅក្នុងចក្រភពអង់គ្លេស។ នៅក្នុងខណៈពេលនេះ ស្តុករបស់វាមាននៅហាង Reichelt ផងដែរ។ គួររំលឹកផងដែរថា Nokia 220 4G នេះមានអេក្រង់ទំហំ 2.4-inch QQVGA ជាមួយនឹងសម្បកខាងក្រោយជាប្រភេទប៉ូលីកបាន ថែមទៀត។ ទូរស័ព្ទនេះមានរ៉េមទំហំ 16MB និងម៉េមូរី 24MB ។ វាដំណើរការនូវ Feature OS និងកាមេរ៉ា VGA នៅខាងក្រោយថែមទៀតជាមួយនឹងភ្លើង LED Flash ។ វាក៏អាចចាក់ MP3 player, FM radio ដោយមិនបាច់ប្រើកាសស្តាប់ Bluetooth 4. និងរន្ធដោតកាសស្តាប់ 3.5mm audio jack ថែមទៀត។ Nokia 220 4G មានជាប្រភេទស៊ីមមួយ និងស៊ីមពីរ។

ក្រៅពីការទ្រទ្រង់ទៅលើ 4G នេះ ទូរស័ព្ទនេះក៏ទ្រទ្រង់ទៅលើ 900 និង 1800 2G EU bands ប៉ុន្តែមិនមែន 3G នោះទេ។ វាមានប្រើប្រាស់នូវ Opera Mini web browser និងកម្មវិធីជាច្រើនទៀត។ វាក៏មានហ្គេមពស់សម្រាប់កម្សាន្តថែមទៀតផង។ ទូរស័ព្ទនេះមានថាមពលថ្មទំហំ 1200mAh និងអាចប្រើប្រាស់បាន 27 ថ្ងៃ (ទុកចោល) និងនិយាយបាន 6.3 ម៉ោង។ ស្មាតហ្វូន មានពីរពណ៌ គឺពណ៌ខៀវខ្ចី និងពណ៌ខ្មៅ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន