no-alternative title

របាយការណ៍ថ្មី៖ Huawei P40 Pro នឹងដាក់លក់សម្រាប់ទីផ្សារសកលនាពេលឆាប់ៗនេះ បើទោះបីជា Mate 30 Pro មានការពន្យារពេលក៏ដោយ

ថ្មីៗនេះ ក្រុមហ៊ុន Huawei Mate 30 Pro បានបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសអេស្ប៉ាញ បើទោះបីជាស្មាតហ្វូននេះមានការលក់នៅក្នុងចំនួនមានកំណត់តាមរយៈហាងលក់ស្មាតហ្វូន Flagship Store នៅក្នុងទីក្រុងម៉ាឌ្រីដ ប៉ុន្តែស្មាតហ្វូននេះនៅមិនទាន់ដាក់លក់សម្រាប់ទីផ្សារទូលំទូលាយនៅក្នុងពិភពលោកនៅឡើយទេ។ ក្រុមហ៊ុនចិននេះ គឺមានការជឿជាក់ទៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួនមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍ថ្មីមួយរបស់ The Information បានអះអាងថា Huawei គឺមានគម្រោងក្នុងការបង្ហាញស្មាតហ្វូន Huawei P40 និង  P40 Pro សម្រាប់ទីផ្សារជាច្រើនរបស់ពិភពលោកនៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីការប្រកាសចេញស្មាតហ្វូននេះជាផ្លូវការរួចមក។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញស្មាតហ្វូនត្រកូល P Flagships របស់ខ្លួនកាលពីខែមីនាឆ្នាំមុននេះ ដូចនេះ ស្មាតហ្វូន  Huawei P40 series នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលដូចគ្នានេះផងដែរ។ សម្រាប់ការចុះផ្សាយនេះ គឺមិនមានការទម្លាយច្រើននោះទេថា ក្រុមហ៊ុន Huawei នេះមានគម្រោងក្នុងដោះស្រាយទៅលើបញ្ហានៃការហាមប្រាមទៅលើពាណិជ្ជកម្មរបស់អាមេរិក ហើយក្រុមហ៊ុននេះ នឹងរក្សានូវជំហរ Timeline របស់ខ្លួនក្នុងការបង្ហាញស្មាតហ្វូនថ្មីនេះ។ Huawei បញ្ជាក់ថា ការហាមប្រាមទៅលើពាណិជ្ជកម្មនេះ គឺអាចនឹងមានការដកចេញនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

ថ្មីៗនេះ សហរដ្ឋអាមេរិកក៏ផ្តល់អោយក្រុមហ៊ុន Huawei នូវការទ្រទ្រង់រយៈពេល 90 ថ្ងៃបន្ថែមទៀតដែលមានន័យថា អតិថិជនជាច្រើនរបស់ខ្លួនអាចនឹងបន្តការងារក្នុងការធ្វើការងារជាមួយនឹងក្រុមហ៊ុននេះ រហូតដល់ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2020 នេះ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនទាន់អាចដោះស្រាយទៅលើស្ថានភាពនៃការបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននេះ នៅឡើយទេ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅមិនទាន់កាត់ផ្តាច់យក្សចិនទាំងស្រុងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះនោះទេ ហើយបើកចំហយ៉ាងច្បាស់ក្នុងការដោះស្រាយស្ថានការណ៍នេះជាបន្តបន្ទាប់ផងដែរ។  មានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូនHuawei P40 series នេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 990 ដែលប្រើប្រាស់នៅលើស្មាតហ្វូន  Mate 30 Pro ផងដែរ។ ស្មាតហ្វូននេះនឹងមានអេក្រង់គែមកោង និងកាមេរ៉ាច្រើនគ្រាប់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដែលល្អបំផុតក្នុងការថតរូបភាព៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន