no-alternative title

អ្នកប្រើប្រាស់ Huawei Mate X ត្រូវប្រុងប្រយ័ត្នកុំអោយបែកអេក្រង់អោយសោះ ព្រោះថា តម្លៃនៃការដូរអេក្រង់ស្មាតហ្វូននេះ គឺ $1000

កាលពីប៉ុន្មានឆ្នាំមុននេះនៅពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ចាប់ផ្តើមធ្វើការផលិតស្មាតហ្វូនជាច្រើនដែលមានអេក្រង់ពេញលេញនោះ និងការធ្វើការជំនួសនូវលោហធាតុ និងប្លាស្ទិកនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ជាមួយនឹងកញ្ចក់ និងសេរ៉ាមិច អ្នកប្រើប្រាស់ជាច្រើនប្រហែលជាមានការភ័យខ្លាចទៅលើតម្លៃជួសជុលរបស់ស្មាតហ្វូននេះ។ ប្រសិនបើអ្នកជួសជុលទៅលើស្មាតហ្វូនទាំងនេះ គឺប្រហែលជាមានតម្លៃថ្លៃខ្លាំងមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ គឺជាសករាជនៃស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាន ហើយពេលនេះក្រុមហ៊ុន Huawei ក៏បង្ហាញជាផ្លូវការនូវតម្លៃសម្រាប់ការជួសជុលទៅលើស្មាតហ្វូន Huawei Mate X នេះ។ មជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន Huawei នឹងគិតលុយពីអ្នកចំនួន 278 yuan ($40) សម្រាប់ការដូរថ្ម តម្លៃ 7,080 yuan ($1,000) សម្រាប់ការជួសជុល ឬដូរអេក្រង់ តម្លៃ 3,579 yuan ($509) សម្រាប់ការជួសជុលឬដូរទៅលើ motherboard តម្លៃ 361 yuan ($51) សម្រាប់ការដូរផ្នែកខាងលើនៃថ្ម ឬដូរផ្នែកខាងលើនៃថ្ម និងតម្លៃ 698 yuan ($99) សម្រាប់ការជួសជុល ឬដូរទៅលើកាមេរ៉ាខាងក្រោយ។

បើអ្នកគិតថាតម្លៃនេះ គឺខ្ពស់ពេកនោះ អ្នកអាចមើលទៅលើតម្លៃដើមរបស់ស្មាតហ្វូននេះបាន។ ដូចអ្វីដែលបានលើកឡើងនេះ ស្មាតហ្វូន Huawei Mate X គឺមានអេក្រង់ដែលអាចបត់បាន។ នៅពេលដែលអេក្រង់នេះបើកគឺមានទំហំ 8 inches។ អ្នកក៏អាចបត់វាបាននោះវានឹងមានអេក្រង់ត្រឹមតែ 6.6-inch បានដែរខណៈពេលដែលអេក្រង់ម្ខាងទៀតគឺមានអេក្រង់ 6.38 inches ។ សម្រាប់កម្រាស់នៃតួខ្លួនរបស់វាគឺំមានទំហំ 5.4mm ប៉ុណ្ណោះ។ ស្មាតហ្វូន Huawei Mate X នេះនឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប 7nm 5G multimode chip Barong 5000 + Kirin 980 ដំបូងបំផុតរបស់ក្រុមហ៊ុនននេះ។  ស្មាតហ្វូននេះ ក៏នឹងមានការ upgrade ទៅកាន់ Kirin 990 5G នេះផងដែរ។ ស្មាតហ្វូននេះនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 55W super-fast charge ហើយវាអាចចំណាយពេល 30 នាទីបញ្ចូលបាន 85% ។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 4500mAh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន