no-alternative title

មានការបែកធ្លាយស្មាតហ្វូនស៊េរីថ្មី OnePlus 8 Pro ត្រូវបានគេបញ្ជាក់ថា មានកាមេរ៉ា 4 គ្រាប់ និងអេក្រង់ Punch-Hole

បន្ទាប់ពីក្រុមហ៊ុន OnePlus បានបង្ហាញនូវស្មាតហ្វូន OnePlus 7T និង 7T Pro របស់ខ្លួនរួចមកនោះ នៅពេលនេះ មានការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនដែលនិយាយអំពីស្មាតហ្វូន OnePlus 8 នៅលើអនឡាញផងដែរ។ ពេលនេះ នៅក្នុងការអភិវឌ្ឍដូចគ្នានេះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូន OnePlus 8 Pro នេះក៏មានការបែកធ្លាយនៅលើអនឡាញផងដែរ។ នៅក្នុងដ្យាក្រាមដែលមានការបែកធ្លាយនេះ គឺស្មាតហ្វូន OnePlus 8 Pro នេះដែលមានការទម្លាយនៅលើអនឡាញដែលបង្ហាញថា ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។ ប្រភពនេះអះអាងថា សម្រាប់ PDF file នៃដ្យាក្រាមនៃផលិតផលនេះគឺជាអានាមិក។ ដូចនេះវាមិនទាន់ក្លាយជាការពិតនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ កាមេរ៉ារបស់វាគឺស្ថិតនៅផ្នែកខាងលើចំកណ្តាលតែម្តងដែលមានការឌីស្សាញជាទម្រង់បញ្ឈរ។ទន្ទឹមនឹងការមើលឃើញនូវកាមេរ៉ា 3 គ្រាប់នៅលើស្មាតហ្វូន OnePlus 7T Pro នេះ ក្រុមហ៊ុននេះនឹងមានការបន្ថែមនូវកាមេរ៉ា ToF sensor សម្រាប់កាមេរ៉ាទី 4 របស់វា។ ក្រុមហ៊ុននេះ នឹងប្រើប្រាស់នូវយន្តការកាមេរ៉ាផុសឡើង ហើយវានឹងមានការឌីស្សាញជាមួយនឹងអេក្រង់ Punch-Hole ថែមទៀត។ ស្មាតហ្វូន OnePlus 8 នឹងមានរន្ធប្រហោងមួយនៅលើអេក្រង់នៅគែមផ្នែកខាងឆ្វេងនៃអេក្រង់នេះជាមួយនឹងកាមេរ៉ា 1 គ្រាប់ខណៈពេលដែលស្មាតហ្វូន Pro នឹងមានកាមេរ៉ាភ្លោះពីរគ្រាប់នៅផ្នែកខាងមុខ។

 

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ វាមានការរាយការណ៍ថា ស្មាតហ្វូន OnePlus 8 Pro នេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់ 120Hz refresh rate ។ យ៉ាងណាមិញ វាមិនមែនជាស្មាតហ្វូនទី 1 នោះទេដោយសារតែស្មាតហ្វូន ASUS ROG Phone II គឺមានអេក្រង់ 120Hz រួចហើយ។ អ្វីដែលគួរអោយគួរអោយចាប់អារម្មណ៍នោះ ពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា iPhones ដែលបង្ហាញខ្លួននៅឆ្នាំក្រោយនេះនឹងមានភ្ជាប់ជាមួយនឹងអេក្រង់ 120Hz ហើយក្រុមហ៊ុននេះ នឹងហៅអេក្រង់នេះថាជា “ProMotion OLED” ។ 

 

ក្រុមហ៊ុន Apple ប្រកាសបង្ហាញអេក្រង់ “ProMotion OLED” នៅលើ iPad Pro របស់ខ្លួនដេលមានរយៈពេល 2 ឆ្នាំមកហើយ ជាពិសេសវាត្រូវគេរំពឹងថានឹងប្រើប្រាស់នៅលើ iPhones ស៊េរីថ្មីនាពេលខាងមុខនេះថែមទៀត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប flagship chipset ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ដែលអាចជាបន្ទះឈីប Snapdragon 865 ។ វាប្រហែលជាមានរ៉េមទំហំ 12GB ខណៈពេលដែលលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging technology ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន