no-alternative title

Samsung Galaxy S11 អាចនឹងក្លាយជាស្មាតហ្វូនមួយដែលនឹងមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 8K@30fps

ថ្មីៗនេះ នៅលើវិបសាយរបស់ XDA Developers ត្រូវបានគេរកឃើញនូវឯកសារជាច្រើន ដែលមានការបង្ហាញអំពីមុខងារជាច្រើននៃប្រព័ន្ធកាមេរ៉ាថ្មី ដែលនឹងប្រើប្រាស់នៅលើ កម្មវិធី Samsung Camera app នេះ។ សម្រាប់មុខងារថ្មីៗទាំងនេះ គឺមានដូចជា Director's View, Single Take Photo, Night Hyperlapse, vertical panoramas, custom filters និងជាច្រើនទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ពួកគេក៏រកឃើញនូវភស្តុតាងជាច្រើន ដែលមានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S11 នេះនឹងក្លាយជាស្មាតហ្វូន Samsung flagship ដំបូងបំផុតដែលនឹងទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 8K ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 990 ទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះបានបន្តថា ស្មាតហ្វូននេះ នឹងទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 8K@30fps ទាំង encoding និង decoding ។ បន្ទះឈីប Snapdragon 865 របស់ក្រុមហ៊ុន Qualcomm ត្រូវបានគេរំពឹងថានឹងទ្រទ្រង់នូវវីដេអូកម្រិត 8K ផងដែរ។ ជាមួយនឹងបន្ទះឈីបដ៏ខ្លាំងក្លានេះ ការថតវីដេអូកម្រិត 8K នេះគឺទាមទារអោយមានសេនស័រកាមេរ៉ាដល់ទៅ 33,177,600 ឬភិចសែលដែលខ្ពស់ជាងនេះ។ ការបែកធ្លាយនាពេលថ្មីៗនេះមានការបញ្ជាក់ថា ស្មាតហ្វូន Galaxy S11 ប្រហែលជាមានកាមរ៉ាគោលដែលមានទំហំ 108MP ។ យ៉ាងណាមិញ យើងនៅមិនទាន់អាចធ្វើការកំណត់ទៅលើភាពខុសគ្នានៃសេនស័រ ISOCELL Bright HMX និងសេនស័រថ្មីដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូនGalaxy S11 នេះ។

បន្ថែមពីនេះទៀតនោះ XDA Developers ក៏បានរកឃើញនូវឯកសារជាច្រើនដែលបញ្ជាក់ថាវានឹងមានអេក្រង់ប្រភេទ 20:9 aspect ratio ដែលនេះមានន័យថា ស្មាតហ្វូន  flagship 2020 ជាច្រើនរបស់ក្រុមហ៊ុន Samsung នឹងមានកម្រិត  aspect ratio ខ្ពស់ជាងមុនបន្តិច។ ស្មាតហ្វូន Galaxy S11 series នេះមានពាក្យចចាមអារ៉ាមថានឹងមានកម្រិត refresh rate ខ្ពស់ជាងមុនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន