no-alternative title

Qualcomm បាននិយាយថា ស្មាតហ្វូន 5G ចំនួន 450 លានគ្រឿងនឹងធ្វើការនាំចេញនៅឆ្នាំ 2021 នេះ

កាលពីថ្ងៃទី 19 ខែវិច្ឆិកានេះ ក្រុមហ៊ុន Qualcomm រៀបចំនូវព្រឹត្តិការណ៍មួយរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍  Qualcomm Analyst Day 2019 របស់ខ្លួនដែលនាយកប្រតិបត្តិជាច្រើនរូបរបស់ក្រុហ៊ុននេះ រួមគ្នាជាមួយនឹងអ្នកជំនាញផ្នែកវិនិយោគជាច្រើននៅក្នុងទីក្រុងញ៉ូវយ៉កសម្រាប់ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Qualcomm ក៏និយាយអំពីការព្យាករណ៍របស់ខ្លួនសម្រាប់ការលក់ស្មាតហ្វូន 5G នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm នេះ វាមានការរំពឹងថាស្មាតហ្វូន 5G ចំនួន 450 លានគ្រឿងនឹងធ្វើការនាំចេញនៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ មួយឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Qualcomm ធ្វើការព្យាករណ៍ថាស្មាតហ្វូន 5G ច្រើនជាង 750 លានគ្រឿង នឹងធ្វើការនាំចេញនៅក្នុងឆ្នាំ 2022។ កាលពីពេលមុននេះ ក្រុមហ៊ុន Qualcomm ធ្វើការព្យាករណ៍ថា ស្មាតហ្វូន 5G ចំនួនជាង 200 លានគ្រឿងនឹងធ្វើការនាំចេញនៅក្នុងឆ្នាំ 2020 នេះ ហើយបើធៀបជាមួយនឹងការព្យាករណ៍ថ្មីនៅក្នុងឆ្នាំ 2021 នោះ វាមានការកើនឡើងចំនួន 125% នៅក្នុងរយៈពេល 2 ឆ្នាំនេះ ហើយនេះមិនមែនជាតួរលេខដែលតិចតួចនោះទេ។

ពេលនេះនៅក្នុងឆ្នាំ 2019 ការដាក់លក់ស្មាតហ្វូន 5G គឺមានដែនកំណត់។ វាមានដូចជាស្មាតហ្វូន  Galaxy S10 5G, Galaxy Note 10+ 5G, OnePlus 7 Pro 5G, LG V50 5G ជាដើម។ ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នេះគឺត្រូវគេរំពឹងថានឹងមានការកើនឡើងខ្លាំងនៅឆ្នាំក្រោយនេះ។ សម្រាប់ក្រុមហ៊ុន Wireless networks ជាច្រើនក៏ត្រូវធ្វើការកសាងទៅលើបណ្តាញរបស់ខ្លួនសិនមុនពេលដែលបច្ចេកវិទ្យា 5G នេះដាក់អោយប្រើប្រាស់ទូលំទូលាយនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ត្រូវគេរំពឹងថានឹងមានការនាំចេញស្មាតហ្វូន 5G កាន់តែច្រើននៅក្នុងឆ្នាំ 2021 និងឆ្នាំ 2022 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន