no-alternative title

ស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung នឹងមានប្រើប្រាស់អេក្រង់ទឹកធ្លាក់ បន្ទាប់ពីក្រុមហ៊ុនទើបទទួលបានប៉ាតង់ថ្មីនៃអេក្រង់នេះ

បើសិនជាយើងនិយាយដល់ ស្មាតហ្វូនដែលមានអេក្រង់ទឹកធ្លាក់នោះ គឺប្រហែលជាក្លាយជារឿងចាស់ទៅហើយចាប់តាំងពីពេលដែលក្រុមហ៊ុន vivo និង Huawei ប្រើប្រាស់នូវអេក្រង់នេះ នៅលើស្មាតហ្វូន Flagships ជាច្រើនរបស់ពួកគេ។ ប៉ុន្តែថ្មីៗនេះ បច្ចេកវិទ្យានេះ គឺបានត្រឡប់មកជាថ្មីជាមួយនិង Samsung យោងតាមប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺមានការបង្ហើបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ប្រហែលជាចូលរួមក្នុងការប្រើប្រាស់នូវអេក្រង់ទឹកធ្លាក់នេះផងដែរ។ របាយការណ៍ដំបូងបំផុតចេញពី LetsGoDigital បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ទទួលបាននូវប៉ាតង់ជាច្រើននៃស្មាតហ្វូនដែលមានអេក្រង់ទឹកធ្លាក់ដែលគែមរបស់វាពិតជាកោងខ្លាំងមែនទែន។

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ប៉ាតង់នេះ គឺត្រូវបានផ្តល់ទៅគ្រប់ការិយាល័យកម្មសិទ្ធិបញ្ញាសំខាន់ៗដូចជា KIPO (ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ) ការិយាល័យ USPTO (ការិយាល័យប៉ាតង់និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក) និង WIPO (ការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក) ដែលផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ការរចនានេះនៅទូទាំងពិភពលោក។ នៅក្នុងករណីដែលអ្នកមានការងឿងឆ្ងល់នោះ ភាពខុសគ្នារវាងអេក្រង់ទឹកធ្លាក់ និងអេក្រង់ដែលមានគែមកោងធម្មតានោះគឺការពង្រីកទៅលើកម្រិតនៃគែមកោងរបស់វា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អេក្រង់ទឹកធ្លាក់នេះគឺពិតជាមានគែមកោងមែនទែន ហើយវាគ្មានកន្លែងសម្រាប់ដាក់នូវប៊ូតុងសំឡេង ឬ Power នោះទេ។ នៅក្នុងកម្មវិធីប៉ាតង់ជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់ប៊ូតុង Power នេះគឺស្ថិតនៅផ្នែកខាងលើ។ យើងនៅមិនទាន់អាចរកឃើញនូវប៊ូតុងឡើងចុះសំឡេងនៅលើគែមរបស់ស្មាតហ្វូននេះនៅឡើយទេ ដូចនេះស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវកម្មវិធី Software សម្រាប់គ្រប់គ្រងទៅលើប្រព័ន្ធសំឡេងនេះ។

គួររំលឹកផងដែរថា ស្មាតហ្វូន vivo Nex 3 និង Huawei Mate 30 Pro ក៏មានការបោះបង់ចោលនូវប៊ូតុងឡើងចុះសំឡេងផងដែរ។ ខណៈពេលដែលស្មាតហ្វូន Huawei Mate 30 Pro នេះមានភ្ជាប់ជាមួយនឹងប៊ូតុង Power ស្មាតហ្វន Nex 3 គឺប្រើប្រាស់នូវ pressure-sensitive នៅលើគែមរបស់វាវិញ។ ប៉ាតង់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រាប់អេក្រង់ទឹកធ្លាក់នេះគឺអាចគ្របដណ្តប់ទៅលើផ្នែកមួយប៉ុណ្ណោះរបស់ស្មាតហ្វូននេះ។ ប៉ុន្តែស្មាតហ្វូននេះក៏អាចមានគែមកោងទាំងពីរផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន