no-alternative title

អគ្គនាយករបស់ក្រុមហ៊ុន Huawei និយាយថា ចិនមានសមត្ថភាពក្នុងការបង្កើតបច្ចេកវិទ្យា 5G ល្អបំផុតនៅក្នុងពិភពលោក

ថ្មីៗនេះ លោក Xu Zhijun ប្រធានក្រុមហ៊ុន Huawei បានថ្លែងសុន្ទរកថា ប្រាប់អំពីគន្លឹះមួយនៅក្នុងវេទិកាសន្និសីទពិភពលោក 5G (World 5G Conference) ដែលបានរៀបចំឡើងនៅក្នុងប្រទេសចិន ដោយនៅក្នុងសុន្ទរកថារបស់គាត់ គឺបញ្ជាក់ថា ប្រទេសចិន គឺមានសមត្ថភាពក្នុងការបង្កើតនូវបច្ចេកវិទ្យា 5G ល្អបំផុតនៅលើពិភពលោក។ លោកបានសង្កត់ធ្ងន់ថា ទាំងសមត្ថភាពនេះ ចំពោះគុណសម្បត្តិមួយចំនួនដែលទីផ្សារចិន មានដែលរួមមានការគាំទ្រពីរដ្ឋាភិបាលមូលដ្ឋាន ការចូលរួមក្នុងឧស្សាហកម្ម ក៏ដូចជាការយល់ដឹងអតិថិជននៅក្នុងចំណោមអ្នកដទៃទៀតផងដែរ។ លើសពីនេះទៀត ប្រទេសនេះ ក៏មានខ្សែសង្វាក់ឧស្សាហកម្មស្ថានីយដែលបានបង្កើតឡើងយ៉ាងល្អ និងបច្ចេកវិទ្យា 5G ល្អបំផុតថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គាត់បានបន្ថែមទៀតថា ពិភពលោកកំពុងចែករំលែកភាគលាភដែលនាំមកដោយការអភិវឌ្ឍ 5G របស់ចិនហើយគាត់ជឿជាក់ថាឧស្សាហកម្ម 5G ក៏ជំរុញតម្រូវការសកលសម្រាប់ឧបករណ៍បណ្តាញ 5G និងតម្រូវការផ្នែក upstream semiconductor ហើយនៅពេលដំណាលគ្នានេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការជំរុញការអភិវឌ្ឍស្ថានីយជាច្រើនដូចគ្នាផងដែរ។ លោក Xu Zhijun ក៏ព្យាករណ៍ផងដែរថា អ្នកប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងប្រទេសចិន នឹងកើនលើស 200 លាននាក់នៅចុងឆ្នាំ 2020 នេះ។ លោកនិយាយថាការណែនាំបច្ចេកវិទ្យាទូរស័ព្ទជំនាន់នីមួយៗមានភាពចម្រូងចម្រាសជានិច្ច។

បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ចិនចំនួន 3 កំពុងធ្វើការដើម្បីផ្តល់សេវា 5G នៅក្នុងប្រទេសដែលរួមមានក្រុមហ៊ុន China Mobile, China Unicom និង China Telecom ។ មុនពេលចេញលក់ ក្រុមហ៊ុនទាំងនេះមានការផ្តល់ជូននូវសេវាកម្ម pre-subscription ដែលមានអ្នកប្រើប្រាស់ជាង 9.3 លាននាក់ចុះឈ្មោះប្រើសេវា 5G មុនពេលការចេញលក់ជាផ្លូវការនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន