no-alternative title

ក្រុមហ៊ុន Meizu បានបញ្ចេញនូវពណ៌ថ្មីមួយទៀតទៅលើស្មាតហ្វូនម៉ូដែល Meizu 16T

តើលោកអ្នកនៅចាំពណ៌ Solar Red របស់ស្មាតហ្វូន HTC U11 ដែរឬទេ? ក្រុមហ៊ុន Meizu ក៏ព្យាយាមក្នុងការនាំយកនូវពណ៌ស្រដៀងគ្នានេះតាមរយៈវត្តមានរបស់ស្មាតហ្វូន Meizu 16T Daylight Orange ។ រយៈពេលមួយខែបន្ទាប់ពីការប្រកាសបង្ហាញខ្លួននេះ ស្មាតហ្វូន Meizu 16T Daylight Orange គឺជាម៉ូឌែលពណ៌ថ្មីដែលនឹងដាក់លក់នៅថ្ងៃស្អែកនេះនៅក្នុងប្រទេសចិន។ ពណ៌ថ្មីនេះ គឺប្លែកពីពណ៌ Tropical Orange version របស់កាសស្តាប់ Meizu HD60 ហើយវាមើលទៅពិតជាស្រស់ស្អាត និងមើលទៅស្រដៀងគ្នាទៅនឹងពណ៌ Solar Red របស់ស្មាតហ្វូន HTC U11។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនពណ៌ Daylight Orange របស់ Meizu 16T នេះនឹងមាន ៣ ទំហំសម្រាប់ធ្វើការជ្រើសរើស។ វាមានទំហំ 6GB+128GB ដែលមានតម្លៃ 1999 yuan ($284), 8GB+128GBមានតម្លៃ 2299 yuan ($327) និង 8GB+256GB ដែលមានតម្លៃ 2499 yuan ($356)។ ស្មាតហ្វូននេះ ដាក់លក់នៅថ្ងៃទី 22 ខែវិច្ឆិកានេះ។ ស្មាតហ្វូន Meizu 16T នេះគឺមានអេក្រង់ទំហំ 6.5-inch 1080p FHD+ និងបន្ទះឈីប Snapdragon 855។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងម៉ូទ័រ linear vibration motor និង Game Mode 4.0 សម្រាប់ធ្វើការពង្រឹងទៅលើបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង dual stereo speakers និងរន្ធដោតកាសស្តាប់ 3.5mm audio jack ថែមទៀត។ 

ក្រុមហ៊ុន Meizu ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Tencent សម្រាប់ពង្រឹងទៅលើសមត្ថភាពក្នុងការលេងហ្គេមកាន់តែប្រសើរជាងមុនផងដែរ ។ ស្មាតហ្វូន Meizu 16T ភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ Sony IMX362 12-megapixel f/1.9 apertureនិង PDAF, f/2.2 aperture 8-megapixel ultrawide lens 118-degree field-of-view និង f/1.9 aperture 5-megapixel depth sensor ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន