no-alternative title

Apple ត្រូវបានគេរាយការណ៍ នឹងយកឈ្នះទៅលើ Huawei ដោយនឹងមកឈរលើលេខរៀងទី 2 នៅក្នុងត្រីមាសទី 4 ឆ្នាំនេះ

យោងទៅតាមលទ្ធផលនៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ ការផលិតស្មាតហ្វូននៅទូទាំងពិភពលោក គឺមានការកើនឡើង 9.2% ហើយចំណែកទីផ្សាររបស់ Samsung គឺមានចំនួន 20.8% នេះ បើតាមការបញ្ជាក់របស់អ្នកជំនាញជាច្រើនរបស់ក្រុមហ៊ុន TrendForce ធ្វើការបូកសរុប។ តួរលេខនេះ គឺជាការបង្ហាញដ៏ល្អមួយនៅលើទីផ្សារ ហើយវាអនុញ្ញាតអោយក្រុមហ៊ុន Samsung ក្លាយជាអ្នកដឹកនាំរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូននេះ។ បើនិយាយអំពីបរិមាណនៃការលក់វិញនោះ គឺមានការលក់បានច្រើនដល់ទៅ 78.1 លានគ្រឿងដែលមានការកើនឡើង 7.8%បើធ្វើការប្រៀបធៀបទៅក្នុងត្រីមាសទី 2 ឆ្នាំ 2019 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកទីផ្សាររបស់ក្រុមហ៊ុន Huawei គឺមានការកើនឡើង 67.5 លានគ្រឿង ដែលកើនឡើង 13.4% បើធៀបជាមួយនឹងត្រីមាសមុននេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ អាចធ្វើការគ្រប់គ្រងចំណែកទីផ្សារបានដល់ទៅ 18%។ ក្រុមហ៊ុន Apple គឺឈរនៅចំណាត់ថ្នាក់លេខរៀងទី 3 ដែលមានការនាំចេញស្មាតហ្វូនចំនួន 46.7 លានគ្រឿង ហើយចំណែកទីផ្សាររបស់ក្រុមហ៊ុននេះគឺមានចំនួន 12.4% ។  ក្រុមអ្នកវិភាគជាច្រើនកត់សម្គាល់ទៅលើការកើនឡើងនៃការផលិត iPhones បើធៀបជាមួយនឹងត្រីមាសទី 2 នៅក្នុងឆ្នាំនេះគឺដល់ទៅ 42%។ នេះគឺជាសូចនាករដ៏ល្អបំផុតក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់។ 

ជាសរុប ការផលិតស្មាតហ្វូននេះ គឺមានចំនួន 375.2 លានគ្រឿងដែលធ្វើការផលិតនៅក្នុងត្រីមាសទី 3 នេះ។ ប៉ុន្តែសម្រាប់ត្រីមាសទី 4 នេះ ទីផ្សារអាច នឹងមានការធ្លាក់ចុះទៅលើតម្រូវការរបស់វាផងដែរ។ តួរលេខនេះ គឺមានចំនួន 368.4 លានគ្រឿង។ បើធៀបជាមួយនឹងត្រីមាសទី 3 នោះ គឺអាចនឹងមានការធ្លាក់ចុះទៅលើផ្នែកផលិតកម្មសម្រាប់ក្រុមហ៊ុនជាច្រើនលើកលែងតែក្រុមហ៊ុ Apple។ សម្រាប់ត្រីមាសទី 4 នៅក្នុងឆ្នាំនេះ Apple នឹងអាចវ៉ាឈ្នះទៅលើក្រុមហ៊ុន Huawei បាន ហើយវានឹងដណ្តើមបានចំណាត់ថ្នាក់លេខ 2 វិញដែលការផលិត iPhone អាចនឹងកើនឡើងដល់ទៅ 69 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន