no-alternative title

ក្រុមហ៊ុន Panasonic លក់អាជីវកម្មបន្ទះឈីបរបស់ខ្លួនអោយទៅក្រុមហ៊ុនតៃវ៉ាន់ ក្រោយការខាតបង់ធ្ងន់ពេកមិនអាចទប់បាន

ក្រុមហ៊ុន Panasonic ទើបតែចេញនូវសេចក្តីរាយការណ៍ថា ខ្លួននឹងលក់នូវអាជីវកម្មបន្ទះឈីបរបស់ខ្លួនទៅអោយក្រុមហ៊ុនថ្នាក់កណ្តាលមួយរបស់តៃវ៉ាន់ ក្រោយពេលដែលជំនួញមួយនេះ មានការខាតបង់ជាបន្តបន្ទាប់នៅក្នុងអាជីវម្ម។ គួរបញ្ជាក់ថា ក្រុមហ៊ុននេះ បានប្រឡូកចូលទៅក្នុងទីផ្សារនៅក្នុងឆ្នាំ 1952 ដោយបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបធំបំផុតនៅក្នុងទសវត្សន៍ឆ្នាំ 1980s  និង 1990s ប៉ុន្តែពេលនេះ ក្រុមហ៊ុនក៏ព្យាយាមក្នុងការគ្រប់គ្រងទៅលើការខាតបង់ដ៏ច្រើននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ត្រូវគេរាយការណ៍ថាមានការខាតបង់ទៅលើទឹកប្រាក់ប្រហែលជា $215 លានដុល្លារអាមេរិកនៅក្នុងឆ្នាំមុននេះ។ ជាមួយនឹងសង្គ្រាមពាណិជ្ជកម្មចិនអាមេរិកនោះ ក្រុមហ៊ុន Panasonic នេះ ក៏តស៊ូដើម្បីងើបពីការខាតបង់នេះផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏ត្រូវតស៊ូទៅនឹងតម្រូវការទាបទៅលើការផលិតបន្ទះឈីប semiconductor របនស់ខ្លួនងដែរ។ក្រុមហ៊ុនបច្ចេកវិទ្យានេះធ្លាប់ធ្វើការផលិតនៅលើបន្ទះឈីបជាច្រើនចាប់ពី Micro-Controllers, NFC tags, Image Sensors និងជាច្រើនទៀត។

អាជីវកម្មបន្ទះឈីបរបស់ក្រុមហ៊ុន Panasonic នេះគឺស្ថិតនៅក្រមការគ្រប់គ្រងរបស់ Nuvoton ដែលក្រុមហ៊ុនផលិតបន្ទះឈីបបុត្រសម្ព័ន្ធរបស់ Winbond ហើយវាក៏ធ្វើការផលិតទៅលើបន្ទះឈីបសម្រាប់ឧបករណ៍ microcontrollers, controller និងជាច្រើនទៀត។ ក្រុមហ៊ុន Panasonic ក៏រាយការណ៍ថាវាមានការខាតបង់ទៅលើប្រាក់ចំនូលដល់ទៅ 27% ដែលមានតម្លៃជិត 300 ពាន់លានយ៉េន។ ក្រុមហ៊ុននេះ ក៏នឹងធ្វើការចាកចេញពីទីផ្សារ LCD នៅក្នុងឆ្នាំ 2021 នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន