no-alternative title

រូបភាពស៊េរីថ្មីរបស់ស្មាតហ្វូន vivo X30 គឺបង្ហាញពីពណ៌ចំនួនពីរដែលពិតជាស្រស់ស្អាតមែនទែន!

ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូន dual-mode 5G របស់ខ្លួននោះគឺម៉ូឌែល vivo X30 និង vivo X30 Pro នៅខែក្រោយនេះ។ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការចែករំលែកនូវវីដេអូមួយដែលធ្វើការបង្ហាញអំពីការឌីស្សាញនូវរូបរាងទាំងមូលរបស់ស្មាតហ្វូននេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើស។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការបញ្ចេញនូវរូបភាពជាច្រើនដែលបញ្ជាក់ថា ស្មាតហ្វូននេះមានពណ៌ក្រហម និង Aurora gradient របស់ស្មាតហ្វូន Vivo X30 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាពដែលបង្ហាញនេះ កំពូលតារាបង្ហាញម៉ូតដ៏ពេញនិយមរបស់ចិន Liu Wen គឺជាអ្នកផ្សព្វផ្សាយទៅលើស្មាតហ្វូន vivo X30 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo អះអាងថា ស្មាតហ្វូនត្រកូល vivo X30 series ត្រូវបានឌីស្សាញឡើងសម្រាប់ការថតរូបភាពអាជីព។ វាមានភ្ជាប់ជាមួយនឹងកាមេរ៉ា 4 គ្រាប់នៅផ្នែកខាងក្រោយរបស់វាដែលមានអេក្រង់គែមកោង។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 60x hybrid zoom technology ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនមានភ្ជាប់ជាមួយនឹង periscope lens សម្រាប់ optical zoom ខ្ពស់ជាងមុនថែមទៀត។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន vivo X30 នេះនៅមិនទាន់បង្ហាញអោយដឹងនៅឡើយទេ។ នៅក្នុងវីដេអូផ្សព្វផ្សាយនេះមានការទម្លាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ punch-hole ។ ស្មាតហ្វូននេះនឹងភ្ជាប់ជាមួយនឹងប៊ូតុង Volume និង Power Key នៅគែមផ្នែកខាងស្តាំរបស់វា។ សម្រាប់គែមផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងប៊ូតុងជំនួយការឆ្លាតវៃ Jovi AI assistant ថែមទៀត។ សម្រាប់ផ្នែកខាងលើរបស់ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងរន្ធដោតកាសស្តាប់ 3.5mm audio jack ហើយផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង speaker និង USB-C ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុនរបស់វាផងដែរ។

បន្ទះឈីប Exynos 980 chipset របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងដំណើរការនៅលើស្មាតហ្វូន Vivo X30 series នេះហើយវាថែមទាំងទ្រទ្រង់ទៅលើ dual-mode 5G ផងដែរ។ សម្រាប់ស្មាតហ្វូន X30 នេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងភ្ជាប់ជាមួយនឹង JoviOS ហើយវានឹងជំនួសទៅលើ FunTouchOS UI ផងដែរ។ ស្មាតហ្វូន Vivo V1938A/T នេះត្រូវប្រទះឃើញនៅលើប្រព័ន្ធ Database របស់ 3C ។ វាត្រូវគេជឿជាក់ថាជា VIVO X30 ឬ X30 Pro ។ យើងនឹងឃើញវត្តមានរបស់ស្មាតហ្វូន Vivo X30 series នេះនៅខែក្រោយនេះទាំងអស់គ្នា សម្រាប់កាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះគឺមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន