no-alternative title

ការឌីស្សាញទៅលើអេក្រង់ Hole Infinity របស់ស្មាតហ្វូន Galaxy S11 ត្រូវបានគេបង្ហាញចេញយ៉ាងស្រស់ស្អាតបំផុត

រហូតមកទល់ពេលនេះ យើងអាចធ្វើការប៉ាន់ស្មានបានថាតើស្មាតហ្វូន Galaxy S11 នឹងមានលក្ខណៈសម្បត្តិអ្វីខ្លះទៅ ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានការទម្លាយជាច្រើនផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865ឬ Exynos 990 ដែលនឹងប្រើប្រាស់នូវដំណើរការ 7nm EUV។  ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 108MP និង 48MP telephoto ជាមួយនឹងកាមេរ៉ា ultrawide និង ToF ថែមទៀត។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 8GB RAM/256GB storage ។ អេក្រង់របស់ S11+ នឹងមានទំហំ 6.9" ជាមួយនឹងកម្រិត 120Hz refresh rate ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តើក្រុមហ៊ុន Samsung នឹងធ្វើបែបណាដើម្បីអាចបំពាក់នូវអេក្រង់ធំនៅលើស្មាតហ្វូននេះ? វាប្រហែលជាមានការឌីស្សាញទៅលើគែមរបស់វាកាន់តែមានទំហំតូចជាងមុនថែមទៀត។ ខណៈពេលដែលយើងបានឃើញនូវរូបភាព Renders របស់ស្មាតហ្វូន S11 series បែកធ្លាយរួចហើយនោះ ស្មាតហ្វូន Galaxy S11 នេះនឹងមានអេក្រង់ Infinity-O hole-in-display ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 នៅក្នុងឆ្នាំនេះផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ប្រហែលជានាំមុខក្រុមហ៊ុន Apple ហើយនៅក្នុងការឌីស្សាញស្មាតហ្វូនដែលមានអេក្រង់ពេញគែមនោះ។ ជាមួយនឹងវត្តមានរបស់អេក្រង់ Hole Display នៅលើស្មាតហ្វូន Note 10/10+ នោះ ការឌីស្សាញនេះ គឺកាន់តែល្អស្រស់ស្អាតជាងមុនសម្រាប់ស្មាតហ្វូន Galaxy S11 ខាងមុខនេះ។ តើប្រិយមិត្តគិតដូចម្តេចដែរ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន