no-alternative title

ការសិក្សាថ្មីមួយបញ្ជាក់ថា ការវក់លេងស្មាតហ្វូនរបស់ក្មេងជំទង់ នឹងក្លាយជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់គេនាពេលអនាគត

យោងទៅតាមរបាយការណ៍ថ្មីមួយ បានបង្ហាញថា មនុស្ស 23% នៃក្មេងជំទង់ គឺពឹងផ្អែកខ្លាំងមែនទែនទៅលើស្មាតហ្វូន។ នៅក្នុងការសិក្សាខាងលើដែលដកស្រង់ចេញពី King’s College London បានបញ្ជាក់ថា ការវក់លេងស្មាតហ្វូន គឺមានន័យថា ប្រសិនបើមនុស្សឈប់លេងស្មាតហ្វូននោះ ពួកគេនឹងក្លាយជាមនុស្សដែលប្លែក ឬមានអារម្មណ៍ខកចិត្តខ្លាំង។ បន្ថែមពីនេះទៀតនោះ ក្មេងជំទង់គឺមិនអាចធ្វើការគ្រប់គ្រងទៅលើរយៈពេលប៉ុន្មានដែលពួកគេចំណាយទៅលើស្មាតហ្វូនរបស់គេនោះទេ។ ការសិក្សានេះ បានព្រមានថា ការវក់លេងស្មាតហ្វូននេះ គឺផ្តល់នូវផលលំបាកដ៏មានគ្រោះថ្នាក់សម្រាប់សុខភាពផ្លូវចិត្ត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការសិក្សាស្រាវជ្រាវដែលចេញផ្សាយដោយ BMC Psychiatry ធ្វើការវិភាគទៅលើការសិក្សាចំនួន 41 ដែលមានក្មេងជំទង់ចំនួន 42,000នាក់។ ដូចនេះ ពួកគេរកឃើញថា 23% នៃការឆ្លើយតបនេះ គឺបញ្ជាក់ថាញៀនទៅនឹងស្មាតហ្វូន។ ឧទាហរណ៍ ដោយសារតែអសមត្ថភាពក្នុងការប្រើប្រាស់ស្មាតហ្វូននោះ (ដែលបង្កើតជាការធុញថប់អារម្មណ៍នោះ) នងការប្រើប្រាស់ស្មាតហ្វូនច្រើនហួសប្រមាណនោះ សកម្មភាពជាច្រើនផ្សេងទៀតក៏មានការថយចុះផងដែរ។ ការសិក្សាជាច្រើននិយាយថា ការវក់ទៅនឹងស្មាតហ្វូនប្រហែលជាបង្កើតចេញជាបញ្ហាជាច្រើនទៀតដូចជាបញ្ហាតានតឹងទៅលើអារម្មណ៍ មួរម៉ៅច្រើន គេងខ្វះម៉ោង និងការធ្លាក់ចុះទៅលើការសិក្សារៀនសូត្រនៅសាលារៀន។

 

លោក Nicola Kalk មកពីវិទ្យាស្ថានចិត្តសាស្រ្ត ចិត្តវិទ្យា និងប្រសាទវិទ្យានៅមហាវិទ្យាល័យ King College London និយាយថា ស្មាតហ្វូនជាច្រើននឹងបន្តកើតឡើង ហើយវាពិតជាចាំបាច់មែនទែនក្នុងការស្វែងយល់អំពីបញ្ហាជាច្រើននៃការប្រើប្រាស់ស្មាតហ្វូននេះ។ លោក Dr. Kalk និយាយបន្ថែមថា យើងនៅមិនទាន់ដឹងថាតើមនុស្សញៀននឹងប្រើប្រាស់ស្មាតហ្វូន ឬទៅលើកម្មវិធី Apps ដែលពួកគេប្រើប្រាស់នោះ។ វាត្រូវមានការលើកកំពស់ទៅលើការយល់ដឹងអំពីការប្រើប្រាស់ស្មាតហ្វូនសម្រាប់ក្មេងៗ និងក្មេងជំទង់ ហើយឪពុកម្តាយគួរតែដឹងថាតើកូនៗត្រូវចំណាយពេលប៉ុន្មាននៅលើស្មាតហ្វូនរបស់ពួកគេនោះ។

 

បន្ថែមពីនេះទៀតនោះ Amy Orben ដែលជាអ្នកស្រាវជ្រាវនៅក្នុងអង្គភាពវិទ្យាសាស្ត្រផ្នែកខួរក្បាលនិងវិទ្យាសាស្ត្រ MRC នៃសាកលវិទ្យាល័យខេមប្រ៊ីដ (University of Cambridge) ធ្វើការព្រមានប្រឆាំងទៅនឹងការសន្មត់ដែលថា វាមានការតភ្ជាប់រវាងបញ្ហានៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធផលនៃការធ្លាក់ទឹកចិត្ត។ វាគឺមានការបង្ហាញកាលពីពេលមុននេះថា ស្មាតហ្វូនពិតជាមានការប៉ះពាល់ច្រើន មិនមែនតែមួយផ្នែកនោះទេ ហើយវាក៏ប៉ះពាល់ទៅលើចំនួននៃការប្រើប្រាស់ស្មាតហ្វូនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន