no-alternative title

វត្តមានរបស់ iPhone 2020 នាពេលខាងមុខនេះ ត្រូវគេប៉ាន់ស្មានថា អាចនឹងមានភ្ជាប់មកជាមួយនឹងកាសស្តាប់ AirPods

បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើផលិតផលជាច្រើនសម្រាប់ពេលខាងមុខនេះដែលក្នុងនោះគឺមាន iPhone 2020 និងកាសស្តាប់ AirPods Pro ជំនានថ្មី។ សម្រាប់វត្តមានរបស់ស្មាតហ្វូន iPhone 2020 នាពេលខាងមុខនេះក៏មានការពិភាក្សាជាច្រើននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ យើងនៅមិនទាន់ដឹងអំពីព័ត៌មាននៃស្មាតហ្វូននេះនៅឡើយទេ។ ប្រសិនបើរបាយការណ៍នេះ អាចជឿជាក់បាននោះ ក្រុមហ៊ុនផលិតស្មាតហ្វូននេះ ត្រូវគេជឿជាក់ថា នឹងភ្ជាប់នូវកាសស្តាប់ឥតខ្សែ Wireless នេះជាមួយនឹងស្មាតហ្វូន iPhone នេះតែម្តង។ បន្ថែមពីនេះទៀតនោះ របាយការណ៍នេះលើកឡើងថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតដូចជា Samsung និង Xiaomi ក៏ប្រហែលជាដើរតាមនិន្នាការដូចគ្នានេះផងដែរសម្រាប់ឆ្នាំក្រោយនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នកដែលមិនទាន់បានដឹងនោះ កាសស្តាប់ Apple AirPods នេះគឺជាកាសស្តាប់មួយនៅក្នុងចំណោមកាសស្តាប់ឥតខ្សែដែលមានការពេញនិយមខ្លាំងមែនទែននៅក្នុងទីផ្សារ។ ប្រសិនបើនេះ គឺជាការពិតនោះ កាសស្តាប់ Apple AirPods នេះនឹងធ្វើអោយតម្លៃរបស់ស្មាតហ្វូន iPhones នេះមានការកើនឡើង។ ក្រុមហ៊ុនបច្ចកវិទ្យា Apple នៅមិនទាន់ធ្វើការបង្កើនតម្លៃខ្លាំងនោះទេនៅលើស្មាតហ្វូន iPhone 2020 ។  បច្ចុប្បន្ននេះ Apple ក៏នឹងភ្ជាប់នូវកាសស្តាប់ EarPods ជាមួយនឹងស្មាតហ្វូននេះដែលកាសស្តាប់នេះមានតម្លៃ $29 ។ នេះមានន័យថា កាសស្តាប់នេះ អាចនឹងមានតម្លៃថោកជាងនេះសម្រាប់ក្រុមហ៊ុននេះដើម្បីធ្វើការផលិតនោះ។ 

សម្រាប់កាសស្តាប AirPods វិញនោះ គឺមានតម្លៃលក់រាយដល់ទៅ $159 ហើយនឹងមិនទំនងថានឹងភ្ជាប់ជាមួយនឹង iPhone ដោយឥតគិតថ្លៃនោះទេ។ បន្ថែមពីនេះទៀតនោះ កាសស្តាប់ AirPods នេះគឺមានការពេញនិយមខ្លាំងមែនទែន ហើយក្រុមហ៊ុននេះប្រហែលជាគ្មានគំនិតក្នុងការលក់ផលិតផលនេះឥតគិតថ្លៃនោះទេ។ Apple អាចនឹងធ្វើការបង្កើនទៅលើតម្លៃរបស់ iPhones ថ្មីនេះ ដោយសារតែការភ្ជាប់មកជាមួយនឹងកាសស្តាប់ AirPods។ មានការបញ្ជាក់ថា កាសស្តាប់ AirPods នេះនឹងមានភ្ជាប់ជាមួយនឹងម៉ូឌែលប្រភេទប្រណិតបំផុតប៉ុណ្ណោះ។ យើងត្រូវធ្វើការរង់ចាំដល់ឆ្នាំ 2020 ដើម្បីអាចបញ្ជាក់ថារបាយការណ៍នេះត្រឹមត្រូវ ឬអត់នោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន