no-alternative title

CEO របស់ Realme បានទម្លាយថា ខ្លួននឹងបញ្ចេញនូវស្មាតហ្វូន 5G ជាច្រើនម៉ូឌែលនៅក្នុងប្រទេសចិនចាប់ពីឆ្នាំ 2020

Realme គឺជាក្រុមហ៊ុនមួយដែលត្រូវបានគេដឹងថា បានបើកហាងដំបូងបំផុតរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌា ហើយក្រោយមកម៉ាកយីហោនេះ ក៏ប្រកាសបង្ហាញខ្លួននៅក្នុងទីផ្សារកំណើតរបស់ខ្លួននោះគឺប្រទេសចិន។ ក្រុមហ៊ុននេះ ក៏ទទួលបានជោគជ័យខ្លាំងនៅលើទីផ្សារចាប់តាំងពីស្មាតហ្វូននៃម៉ាកយីហោរបស់ក្រុមហ៊ុនទាំងពីរនេះ គឺមកពីប្រភពក្រុមហ៊ុនធំតែមួយនោះ។ ទោះជាយ៉ាងណាក៏ដោយនោះ នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Realme បានប្រកាសអំពីការផ្លាស់ប្តូរគោលការណ៍ដ៏ធំរបស់ខ្លួនដែលប្រហែលជាអាចនឹងផ្លាស់ប្តូរទៅលើទស្សនីយភាពជាច្រើនសម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនចាប់ពីឆ្នាំក្រោយនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ Realme រូបនេះ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Weibo ថាចាប់ពីឆ្នាំ 2020 នេះ ខ្លួននឹងប្រកាសបង្ហាញស្មាតហ្វូន 5G ជាច្រើនម៉ូឌែលតែនៅក្នុងទីផ្សាររបស់ចិនប៉ុណ្ណោះ។ គាត់បញ្ជាក់ថា ម៉ាកយីហោនេះនឹងអាចបំបាត់ចោលស្មាតហ្វូន 4G មួយចំនួនចាប់ពីឆ្នាំក្រោយនេះ។ ព័ត៌មាននេះក៏មានការទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន នឹងមិនទាន់ធ្វើការអនុវត្តន៍នូវការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យា 5G ទាំងស្រុងនៅឆ្នាំក្រោយនោះទេ។ 

លោក CEO មិនត្រឹមតែទម្លាយថា ស្មាតហ្វូននេះនឹងជាប្រភេទ Flagship ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានគម្រោងក្នុងការនាំយកនូវបច្ចេកវិទ្យា 5G នេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនលំដាប់ថវិកាជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំក្រោយនេះផងដែរ។ តាមការបញ្ជាក់របស់ CEO នេះ គម្រោងនេះនឹងជួយអោយស្មាតហ្វូន 5G ជាច្រើនកាន់តែមានប្រជាប្រិយភាព និងអាចប្រើប្រាស់បានសម្រាប់យុវវ័យនោះ។ លោក CEO ប្រហែលជាកំពុងតែធ្វើការផ្សព្វផ្សាយទៅលើស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុននេះនោះ គឺ Realme X50 និង X50 Youth Edition ដែលត្រូវគេរំពឹងថា នឹងប្រកាសបង្ហាញខ្លួនឆាប់ៗនេះនៅក្នុងប្រទេសចិន៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន