no-alternative title

រូបភាព Redmi K30 5G ត្រូវបានគេទម្លាយចេញហើយ ដោយភ្ជាប់ជាមួយកាមេរ៉ាខាងក្រោយ 4 គ្រាប់ មើលទៅពិតជាស្អាតមែនទែន

យោងតាមព័ត៌មានថ្មី បាននិយាយថា នៅសប្តាហ៍ក្រោយនេះ ស្មាតហ្វូនស៊េរីថ្មី Redmi K30 5G នឹងបង្ហាញខ្លួនហើយ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងក្លាយជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុន Redmi។ នៅមុនព្រឹត្តិការណ៍នៃការសម្ពោធនេះ ព័ត៌មានលម្អិត និងការបែកធ្លាយជាច្រើនរបស់ស្មាតហ្វូននេះ ក៏មានការទម្លាយជាច្រើនផងដែរ។ នៅក្នុងរូបភាពផ្សព្វផ្សាយជាច្រើននេះក៏មានការទម្លាយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូន Redmi K30 5G នេះ មើលទៅដូចគ្នាទៅនឹងស្មាតហ្វូន OnePlus 7T  និង OnePlus 7T Pro។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់បញ្ឈរយ៉ាងស្រស់ស្អាត។ ទោះជាយ៉ាងណាក៏ដោយ វាមានការឌីស្សាញដែលមានរូបរាងជារង្វង់ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន OnePlus 7T។ សម្រាប់រង្វង់នៃការឌីស្សាញទៅលើកាមេរ៉ានេះ គឺមានពណ៌ដូចគ្នាទៅនឹងស្មាតហ្វូននេះដែរ។ នៅខាងក្រោមសេនស័រនេះគឺមានភ្លើង dual-LED flash និងពាក្យថា “5G” និងម៉ាកយីហោ Redmi ថែមទៀត។

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអ្នកទម្លាយម្នាក់និយាយថាកាមេរ៉ាគោលរបស់វាមានទំហំ 60MP Sony IMX686 Sensor ខណៈពេលដែលប្រភេទ 4G version នឹងមានសេនស័រទំហំ 64MP sensor ។ យើងនៅមិនតាន់ដឹងនៅឡើយទេថាប្រសិនបើក្រុមហ៊ុន Redmi នឹងប្រើប្រាស់នូវសេនស័រដូចគ្នានៅលើស្មាតហ្វូនទាំងពីរនេះ។ អ្នកទម្លាយនេះនិយាយថា ស្មាតហ្វូន Redmi K30  នឹងមានកាមេរ៉ា 13 ultra wide angle + 8MP telephoto + 2MP sensor ថែមទៀត។ របាយការណ៍ជាច្រើនទៀត បាននិយាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.6-inch IPS LCD ដែលមានកម្រិត 120Hz refresh rate  និងរន្ធប្រហោង punch hole  សម្រាប់កាមេរ៉ាពីរថែមទៀត។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 4500mAh ដល់ទៅ 5000mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 27W fast charging ថែមទៀត។ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា NFC និងប្រព័ន្ធប្រតិបត្តិការ Android 10  ថែមទៀតផង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន