no-alternative title

បែកធ្លាយស្មាតហ្វូន OPPO ដែលមានលេកូដ PCPM00 នៅលើ TENAA ត្រូវបានគេសង្ស័យថា អាចជាស្មាតហ្វូន OPPO Reno 3

ថ្មីៗនេះ លោក Brian Shen អនុប្រធានរបស់ OPPO ធ្វើការបញ្ជាក់អំពីស្មាតហ្វូនស៊េរីថ្មីដែលនឹងមានឈ្មោះហៅថា OPPO Reno 3 Pro 5G ដែល OPPO អាចនឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីម៉ូឌែលថ្មីមួយទៀតដែលមានឈ្មោះថា Reno 3 ជាមួយគ្នាផងដែរ។ លោក Shen ក៏ធ្វើការចែករំលែកនូវព័ត៌មានលម្អិតមួយចំនួនរបស់ស្មាតហ្វូន Reno 3 Pro 5G នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះហើយវាគឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលទ្រទ្រង់ទៅលើ dual-mode 5G ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន  OPPO ដែលមានលេខម៉ូឌែល PCPM00 ក៏បង្ហាញវត្តមាននៅលើ TENAA ផងដែរ។ នៅក្នុងបញ្ជីនេះមិនមានរូបភាពច្រើននោះទេ ប៉ុន្តែវាមានការទម្លាយអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ OPPO PCPM00 នេះមិនមែនជាប្រភេទស្មាតហ្វូន 5G នោះទេ។ ស្មាតហ្វូនេះ មានវិមាត្រ 160.2 x 73.3 x 7.9mm ។ វាមានកម្រាស់ក្រាស់ជាងស្មាតហ្វូន OPPO Reno 3 Pro 5G បនិ្តច។ សម្រាប់កម្រាស់របស់វាគឺ 7.7mm ។

ស្មាតហ្វូន Reno 3 Pro 5G ភ្ជាប់ជាមួយនឹងថាមពលថ្មដែលមានទំហំ 4,025mAh ហើយស្មាតហ្វូនដែលមានលេខកូដ PCPM00 នេះគឺមានថាមពលថ្មទំហំត្រឹមតែ 3,935mAh ទេ។ វាក៏ប្រហែលជាអាចមានទំហំថ្ម 4,025mAh ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា TENAA ទម្លាយថា ស្មាតហ្វូន OPPO PCPM00 មានអេក្រង់ទំហំ 6.4-inch ។ វានឹងមានអេក្រង់ Punch-Hole ដែលដូចគ្នាទៅនឹងស្មាតហ្វូន Reno 3 Pro 5G ផងដែរ។ សង្ឃឹមថា នៅក្នុងបញ្ជីរបស់ TENAA នេះនឹងធ្វើការអាប់ដេតដោយភ្ជាប់ជាមួយនឹងរូបភាព និងលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូន OPPO PCPM00 នៅមិនទាន់បង្ហាញខ្លួននៅក្នុងបញ្ជីរបស់ 3C នៅឡើយទេ។

នៅក្នុងព័ត៌មានដែលពាក់ព័ន្ធនឹងរឿងនេះដែរ ស្មាតហ្វូនស៊េរីថ្មី OPPO ដែលមានលេខកូដ CPH2015 និង CPH2025 ថ្មីៗនេះក៏ទទួលការបញ្ជាក់គុណភាពពី គណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី (EEC) ផងដែរ។ នៅក្នុងបញ្ជីនេះ មិនមានការទម្លាយបង្ហាញនូវព័ត៌មានលម្អិតអ្វីនោះទេ អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ វាអាចជាវត្តមានរបស់ស្មាតហ្វូន OPPO Reno 3 និង Reno 3 Pro 5G ។ សម្រាប់រូបភាព Renders របស់ស្មាតហ្វូន Reno 3 Pro 5G ក៏នឹងមានអេក្រង់ Punch-Hole ផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Reno 3 Pro 5G អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលនឹងភ្ជាប់ជាមួយនឹងបន្ទះឈីប 5G របស់ក្រុមហ៊ុន Qualcomm ។  ស្មាតហ្វូននេះនឹងដំណើរការនូវ ColorOS 7 ដែលផ្អែកនៅលើ Android 10 OS ។ ក្រុមហ៊ុន OPPO ត្រូវបានគេរំពឺងថា នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno 3 series នៅពាក់កណ្តាលខែធ្នូនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន