no-alternative title

iPhone 12 ចំនួន 2 ម៉ូដែលត្រូវបានគេរាយការណ៍ថា នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា mmWave 5G

ក្រុមហ៊ុន Apple នឹងបង្ហាញស្មាតហ្វូន iPhones ចំនួន 4 ម៉ូឌែលនៅឆ្នាំក្រោយនេះ ជាមួយនឹងបច្ចេកវិទ្យា 5G នៅក្នុងឆមាសទី 2 ឆ្នាំ 2020 នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកវិភាគជាច្រើនរបស់ក្រុមហ៊ុន JP Morgan។ ស្មាតហ្វូនទាំង 4 ម៉ូឌែលនេះនឹងបែងចែកជាប្រភេទក្រុមតូច និងក្រុមធំដែលមួយក្រុមនឹងប្រើប្រាស់នូវ 3D sensing នៅខាងក្រោយរួមជាមួយនឹងបច្ចេកវិទ្យា mmWave 5G ថែមទៀតpg។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពាក្យចចាមអារ៉ាមជាច្រើនអំពី  iPhone 12 ទម្លាយថាស្មាតហ្វូននេះនឹងមាន 3 ទំហំដែលមានភ្ជាប់ជាមួយនឹងអេក្រង់ OLED displays ។ នៅក្នុងការបញ្ជាក់របស់ JP Morgan ជឿជាក់ថា សម្រាប់ម៉ូឌែលទី 4 របស់ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ 2020 ខណៈពេលដែលក្រុមហ៊ុន Apple នឹងធ្វើការបង្កើននូវចំនួនស្មាតហ្វូនរបស់ខ្លួនពី 3 ទៅ 4។ មានការរំពឹងថា ម៉ូឌែលមួយនេះ អាចនឹងមានអេក្រង់ទំហំ 5.4-inch និង  6.7-inch ខណៈពេលដែលពីរម៉ូឌែលទៀតនឹងមានទំហំ6.1-inch។ តាមការបញ្ជាក់បន្ថែមរបស់ JP Morgan បន្ថែមថា ស្មាតហ្វូនទាំងនេះ នឹងមានប្រភេទ Pro ដែលមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងជាច្រើនថែមទៀត។

សម្រាប់ម៉ូឌែល 6.1-inch និងទំហំ 6.7-inch គឺនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់រួមជាមួយនឹងបច្ចេកវិទ្យា  "World-facing 3D sensing" ដែលប្រើប្រាស់នូវ VCSELs ថែមទៀត។ ចំណែកម៉ូឌែលពីរផ្សេងទៀតនោះគឺ  5.4-inch និង6.1-inch គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងមិនមានសេនស័រ 3D នោះទេ។ ខណៈពេលដែលស្មាតហ្វូនទាំងអស់នេះ នឹងទ្រទ្រង់នូវ 5G connectivity នោះ វាមានតែប្រភេទស្មាតហ្វូនកម្រិតខ្ពស់តែ 2 ម៉ូឌែល ប៉ុណ្ណោះ ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា mmWave ដែលអនុញ្ញាតអោយពួកគេអាចធ្វើការភ្ជាប់ទៅកាន់ល្បឿនលឿននៅក្នុងទីក្រុងជាច្រើន និងការប្រើប្រាស់នៅក្នុងតំបន់ដែលមានការផ្តល់នូវ mmWave 5G នេះ។ ស្មាតហ្វូនទាំងអស់នេះនឹងទ្រទ្រង់នូវ sub-6GHz 5G spectrum ផងដែរ។

តាមការបញ្ជាក់របស់ JP Morgan អោយដឹងថា ស្មាតហ្វូនទាំង 4 ម៉ូឌែលនឹងបង្ហាញខ្លួននៅក្នុងកាលបរិច្ឆេទដូចគ្នានៅឆ្នាំក្រោយនេះ។ វត្តមានរបស់ស្មាតហ្វូន iPhone SE ជំនាន់ទី 2 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 4.7-inch LCD ដែលគ្រោងនឹងដាក់លក់នៅក្នុងឆមាសទី 1 ឆ្នាំ 2020 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន