no-alternative title

នាយកប្រតិបត្តិ Nokia បញ្ជាក់ថា ខ្លួននឹងនាំយកនូវស្មាតហ្វូន 5G តម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ និងធ្វើឱ្យ 5G អាចដំណើរការបានកាន់តែច្រើននៅឆ្នាំ 2020

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ Snapdragon Tech Summit 2019 ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីបថ្មី Snapdragon 765 5G របស់ខ្លួនហើយ ដែលបន្ទះឈីបនេះ ត្រូវបានគេបញ្ជាក់ថា នឹងប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនស្មាតហ្វូនជាច្រើនដូចជា Nokia Mobile, LG, Motorola, OPPO, Realme, Redmi និង vivo ក្នុងឆ្នាំ 2020 ខាងមុខនេះ។ ស្មាតហ្វូន Redmi K30 និង OPPO Reno 3 Pro 5G នឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលនឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 765G នេះ។ ក្រុមហ៊ុន Nokia Mobile ក៏បានបញ្ជាក់ថា សម្រាប់មុខងារមួយចំនួនរបស់បន្ទះឈីប SD765 SoC ក៏នឹងប្រើប្រាស់នៅលើស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍នេះ លោក Juho Sarvikas ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Nokia Mobile ក៏ធ្វើការចែករំលែកនូវរូបភាពរបស់ស្មាតហ្វូន Nokia ថ្មីដែលនឹងមានភ្ជាប់ជាមួយនឹងបន្ទះឈីប SD765 មិនមែនជាបន្ទះឈីប SD765G SoC នោះទេ។ បើធៀបជាមួយនឹងបន្ទះឈីប  Snapdragon 765 នោះ សម្រាប់ឈីប  SD765G SoC នឹងផ្តល់នូវក្រាហ្វិកល្អជាង។ រូបភាពនៃស្រមោលរបស់ស្មាតហ្វូន Nokia ដ៏អាថ៌កំបាំងនេះ ក៏មានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងកាមេរ៉ាខាងក្រោយដែលមានរូបរាងជារង្វង់យ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងគែមស្ពាន់។

ស្មាតហ្វូន Nokia ដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប SD765G នេះ នឹងមានអេក្រង់ Pure Display ដូចទៅនឹងស្មាតហ្វូនជាច្រើនទៀតរបស់ Nokia ផងដែរ ហើយវាថែមទាំងទ្រទ្រង់ទៅលើបច្ចេកវិទ្យា HDR10 ថែមទៀតផង។ លោក Sarvikas ក៏បានធ្វើការទម្លាយថា ស្មាតហ្វូន Nokia ថ្មីនេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា  ZEISS Imaging ដែលមានសមត្ថភាពក្នុងការថតវីដេអូកម្រិត 4K ថែមទៀត។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។

លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។ ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវព្រឹត្តិការណ៍ Mobile World Congress (MWC) 2020 ដើម្បីប្រកាសបង្ហាញស្មាតហ្វូននេះផងដែរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន Qualcomm នេះ លោក Sarvikas និយាយថា អាទិភាពខ្ពស់បំផុតរបស់យើងសម្រាប់ឆ្នាំ 2020 គឺធ្វើឱ្យ 5G អាចចូលដំណើរការបានកាន់តែច្រើន និងការនាំយកនូវស្មាតហ្វូនដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ និងបទពិសោធន៍នៃការប្រើប្រាស់នូវបច្ចេកវិទ្យា 5G ដែលផ្តល់នូវការប្រើប្រាស់ដ៏ល្អបំផុតនៅក្នុងបណ្តាញ NSA និង SA networks ជាមួយនឹងបន្ទះឈីប Snapdragon 765 Mobile Platform ។ បន្ទះឈីប Snapdragon 765 នឹងមានការបញ្ចូលគ្នាជាមួយនឹងម៉ូឌឹម  Snapdragon X52 5G modem ហើយវាមានល្បឿននៃការដោនឡូត 5G ដល់ទៅ  3.7Gbps ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន