no-alternative title

Samsung Galaxy Fold ជំនាន់បន្ទាប់ ត្រូវបានគេដឹងថា នឹងមានត្រចៀកបត់ចូលក្នុងមើលមិនឃើញទេនៅពេលបត់

នៅក្នុងអំឡុងពេលសន្និសីទអ្នកអភិវឌ្ឍន៍ (Developers Conference) នៅខែតុលាឆ្នាំ 2019 ក្រុមហ៊ុន Samsung បង្ហាញនូវគំនិតស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន។ ស្មាតហ្វូននេះ មានយន្តការពត់កោងដែលមានរាងបញ្ឈរដូចទៅនឹងស្មាតហ្វូន Motorola RAZR 2019 ដែលត្រូវបានប្រកាសនាពេលថ្មីៗនេះ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅត្រីមាសទី 1 នៃឆ្នាំ 2020 ហើយនឹងមានត្រចៀកបត់ដែល “ លាក់ខ្លួន” នៅលើស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលជិតដាច់ឆ្នាំ 2019 នេះ មួយឆ្នាំដំបូងរបស់ក្រុមហ៊ុន Samsung បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Fold ដំបូងបំផុតរបស់ខ្លួនផងដែរ។ តាមអ្វីដែលយើងបានដឹងរហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញស្មាតហ្វូនដែលអាចបត់បានចំនួន 2 ម៉ូឌែលផ្សេងទៀតនៅក្នុងឆ្នាំនេះដែលមួយនឹងជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Galaxy Fold។ បើក្រឡេកមើលទៅលើការឌីស្សាញនោះ ស្មាតហ្វូនមួយនឹងមានការឌីស្សាញបត់បានជាប្រភេទ Clamshell (ការបត់បញ្ឈរ)។ នេះនឹងធ្វើអោយស្មាតហ្វូននេះមានទម្រង់នៃត្រចៀកបត់ថ្មីយ៉ាងស្រស់ស្អាត។

សម្រាប់ស្មាតហ្វូន Galaxy Fold ដែលមានការឌីស្សាញរូបរាងដែលអាចបត់បាននេះ ត្រូវបានគេរំពឹងថា នឹងមានភ្ជាប់ជាមួយនឹងត្រចៀកបត់ថ្មីដែលលាក់នៅលើស្មាតហ្វូននេះតែម្តង គឺថាវាមើលមិនងាយឃើញនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងក៏ស្នើសុំនូវ Trademark ទៅលើ “Hideaway Hinge” ជាមួយនឹងការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) ផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា ការឌីស្សាញថ្មីនេះ អាចប្រើប្រាស់បាននៅលើស្មាតហ្វូន និងថេប្លេតចាប់តាំងពីក្រុមហ៊ុន Samsung ត្រូវបានធ្វើការនៅលើថេប្លេតដែលអាចបត់បាននេះ។

នៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនដែលអាចបត់បានទាំងពីរនេះនឹងមានភ្ជាប់ជាមួយនឹងការឌីស្សាញនូវត្រចៀកបត់ថ្មីនេះខណៈពេលដែលស្មាតហ្វូនដែលអាចបត់បាន Galaxy Fold 2 នឹងបង្ហាញខ្លួននៅក្នុងខែសីហា ឆ្នាំ 2020 នេះ។ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឺងថា នឹងបង្ហាញខ្លួននៅលើប្រទេសច្រើនជាង 60 ប៉ុន្តែវាអាចនឹងមានបញ្ហាទៅលើតម្លៃរបស់វាផងដែរសម្រាប់ម៉ូឌែលថ្មីទាំងពីរនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន