no-alternative title

ក្រុមហ៊ុន Motorola បានប្រកាសថា ស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនរបស់ខ្លួន នឹងវិលត្រឡប់មកកាន់ទីផ្សារវិញនៅឆ្នាំ 2020

មកទល់នឹងពេលនេះ និន្នាការថ្មីសម្រាប់ស្មាតហ្វូនពេលបច្ចុប្បន្ននេះ គឺមានការអាប់ដែតមែនទែន រៀងរាល់សប្តាហ៍យើងឃើញការនាំយកនូវអ្វីដែលថ្មី ជាច្រើនសម្រាប់បង្ហាញនៅលើទីផ្សារ និងសម្រាប់អ្នកប្រើប្រាស់ជាច្រើនថែមទៀត។ ពេលនេះគឺ ដល់ពេលសម្រាប់ក្រុមហ៊ុន Motorola និងស្មាតហ្វូនប្រណិតជាច្រើនរបស់ខ្លួន នឹងវិលត្រឡប់ចូលមកទីផ្សារវិញផងដែរ។ គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន Motorola ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែតស៊ូយ៉ាងខ្លាំងជាថ្មីម្តងទៀត ដើម្បីទទួលបាននូវតំណែងក្នុងទីផ្សារស្មាតហ្វូនឡើងវិញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅលើស្មាតហ្វូនថ្នាក់ទាប និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើននោះ ពេលនេះក្រុមហ៊ុននេះ ក៏ចង់វិលត្រឡប់ចូលទៅក្នុងទីផ្សារវិញ ជាមួយនឹងស្មាតហ្វូនថ្នាក់ប្រណិតនៅក្នុងឆ្នាំ 2020 ខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុន Motorola បានក្លាយជាម៉ាកយីហោមួយនៅក្រោមក្រុមហ៊ុន Lenovo នោះ គឺមានរឿងជាច្រើនដែលមានការផ្លាស់ប្តូរនៅក្នុងក្រុមហ៊ុននេះ ដោយសារតែវាធ្វើការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដែលខ្លួនបានធ្វើនៅលើស្មាតហ្វូនប្រភេទ Flagship នេះ។ 

គ្មានស្មាតហ្វូនរបស់ក្រុមហ៊ុន Motorola ស្ថិតនៅក្នុងប្រណិតថ្នាក់ប្រណិតនោះទេ ដែលមានវត្តមាននៅលើទីផ្សារនៅក្នុងរយៈពេល 2 ឆ្នាំនេះ។ ការប្រកួតប្រជែងរបស់ក្រុមហ៊ុន នេះក៏មានការធ្លាក់ចុះខ្លាំងផងដែរ។ បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូនMoto Z3 នៅក្នុងឆ្នាំ 2018 ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 835។ នៅក្នុងឆ្នាំ 2019 នេះ ស្មាតហ្វូន Moto Z4 ក៏អាចនឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 675 ផងដែរ ប៉ុន្តែអ្វីៗហាក់ដូចជាមិនទាន់មានស្ថានភាពល្អសម្រាប់ក្រុមហ៊ុន Motorola ទេ។

ប្រភពព័ត៌មានខាងលើនេះ បានបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូន Moto Razr របស់ក្រុមហ៊ុន Motorola គឺជាសញ្ញាយ៉ាងច្បាស់ដែលបង្ហាញថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវអ្វីគ្រប់យ៉ាងរបស់ខ្លួននៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ បន្ថែមពីនេះទៀត ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូនថ្មីប្រណិតជាច្រើនរបស់ខ្លួននៅឆ្នាំក្រោយផងដែរ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 រួមជាមួយនិងបច្ចេកវិទ្យា 5G ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន