no-alternative title

បែកធ្លាយរូបភាពថ្មីមួយបង្ហាញថា Galaxy Note 10 Lite នឹងមានកាមេរ៉ារូបរាងការ៉េដូចគ្នាទៅនឹង iPhone 11

បន្ទាប់ពីមាននិយាយពី S11  Series នៅពេលនេះ យើងខ្ញុំ នឹងធ្វើការនិយាយអំពីស្មាតហ្វូន Galaxy Note 10 Lite វិញ។ សម្រាប់ស្មាតហ្វូននាពេលខាងមុខរបស់ក្រុមហ៊ុន Samsung នេះ នឹងមានលេខម៉ូឌែល SM-N770F ហើយស្មាតហ្វូននេះ ក៏ទទួលការអនុម័តពី FCCជាមួយនឹងការប្រើប្រាស់បានជាមួយ S Pen បានថែមទៀតផង។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានការបញ្ជាក់ចេញពីគណនី Twitter ថា ស្មាតហ្វូន Note 10 Lite នឹងមានកាមេរ៉ាដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 11 ។ តាមការបញ្ជាក់របស់គាត់ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាតែ 3 គ្រាប់ប៉ុណ្ណោះ ដែល កាមេរ៉ាទី 1 + LED Flash បន្ទាប់មក គឺ កាមេរ៉ាទី 2 និងកាមេរ៉ាទី 3 ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមសំដីរបស់ Ishan Agarwal បាននិយាយថា វាហាក់ដូចជាស្មាតហ្វូន Samsung Galaxy Note10 lite នឹងមានកាមេរ៉ាផុសឡើង ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 11 ផងដែរ។ វាមានការតម្រៀបជា 1st Cam + Flash 2nd Cam + 3rd Cam Blue S-Pen ជាមួយនឹង Silver/Aura Glow និងពណ៌ក្រហម និងខ្មៅសម្រាប់ធ្វើការជ្រើសរើសផងដែរ។ វានឹងស្រស់ស្អាតបែបនេះ!  #Note10lite ព័ត៌មាននេះត្រូវបានផ្តល់ដោយអ្នកទម្លាយព័ត៌មាននេះដែលបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានពណ៌ទឹកប្រាក់ Aura Glow ក្រហម និងខ្មៅ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងមានប៊ិច S Pen ពណ៌ខៀវថែមទៀត។ អេក្រង់របស់ស្មាតហ្វូននេះគឺសំប៉ែតរាបស្មើ និងមិនកោងនោះទេ។ 

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ារន្ធប្រហោងនៅខាងមុខរបស់អេក្រង់នេះដូចទៅនឹងស្មាតហ្វូន Note 10 និង 10 Plus ផងដែរ. មានការលើកឡើងថានៅលើ  GeekBench មានការទម្លាយថា Galaxy Note 10 Lite នឹងមានលេខកូដ  SM-N770F ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានបន្ទះឈីប Exynos 9810 chipset ជាមួយនឹងរ៉េមទំហំ 6GB ថែមទៀផង។ ស្មាតហ្វូននេះ មានពិន្ទុ Single-Core 667 និង  Multi-Core 2030 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន