no-alternative title

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងក្នុងរបស់ Apple ប្រកាសថា នឹងធ្វើការបង្រួមគ្រឿងបង្គុំ 5G ដើម្បីអោយផ្ទៃខាងក្នុង iPhone កាន់តែធំជាងមុន

យោងតាមព័ត៌មានថ្មី ក្រុមហ៊ុន Apple បាននឹងប្រកាសជាផ្លូវការនូវបណ្តាញបច្ចេកវិទ្យា 5G networking របស់ខ្លួននៅលើ iPhone 2020 ហើយបន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនផ្គត់ផ្គង់មួយដែលមានឈ្មោះថា Murata Manufacturing ទើបតែធ្វើការអភិវឌ្ឍទៅលើ  “ultrasmall” version ថ្មីរបស់សមាសភាគគ្រឿងផ្គុំសម្រាប់ម៉ូដឹម 5G នោះ។ វានឹងជួយអោយក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅសល់ផ្ទៃទំនេរកាន់តែច្រើននៅលើស្មាតហ្វូន iPhones 5G នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ ក្រុមហ៊ុន Murata Manufacturing នឹងធ្វើការចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើសមាសភាគតូចនេះ ដែលមានទំហំ 1/5 តូចជាងមុន 80% ហើយវាមានទំហំផ្ទុកខ្លាំងជាងមុន 10 ដងថែមទៀត។សម្រាប់ capacitors នីមួយៗរបស់វា គឺមានវិមាត្រ 0.25mmx 0.125mm ហើយវាត្រូវបានឌីស្សាញឡើងដើម្បីកំណត់ទៅលើការប្រើប្រាស់ថាមពលនៃសៀគ្វីនៅក្នុងស្មាតហ្វូន iPhones នេះ។ ក្រុមហ៊ុន Murata បាននិយាយថា សម្រាប់ម្សៅសេរ៉ាមិច ceramic powder នឹងដើរតួយ៉ាងសំខាន់ក្នុងការផលិតទៅលើcapacitors ដ៏តូចមួយនេះ។

អ្វីដែលគួរអោយកត់សម្គាល់នោះ គឺថា ថាមពលថ្មនៅលើស្មាតហ្វូននេះ នឹងមានការធ្លាក់ចុះលឿនដោយសារតែបច្ចេកវិទ្យា 5G technology ឬ 4G នេះ។ ដូចនេះ វាត្រូវការថាមពលថ្មកាន់តែធំជាងមុនសម្រាប់ដំណើរការនូវ capacitors នេះ ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតនោះ។ សម្រាប់ capacitors ថ្មីរបស់ក្រុមហ៊ុន Murata នឹងធ្វើអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនដូចជា Apple មានសមត្ថភាពក្នុងការប្រើប្រាស់នូវសមាសភាគថ្មីនេះដែលធ្វើអោយខ្លួនអាចដាក់ថាមពលថ្មបានកាន់តែធំជាងមុនថែមទៀត។

នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ របស់ក្រុមហ៊ុន Murata នោះ។ យ៉ាងណាមិញ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់មួយរបស់ Apple ផងដែរ។ ក្រុមហ៊ុន Murata ក៏ជាដៃគូជាមួយនឹងម៉ាកយីហោស្មាតហ្វូនជាច្រើនទៀតដូចជា Huawei ផងដែរ។នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន iPhones យ៉ាងហោចណាស់ ៣ ម៉ូឌែលនៅឆ្នាំក្រោយនេះហើយវានឹងប្រើប្រាស់នូវបច្ចេកវិទ្យា  5G technology ទាំងអស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន