no-alternative title

Samsung បានចាប់ផ្តើមបញ្ចេញនូវអាវុធថ្មី Galaxy S10 Lite និង Galaxy Note 10 សម្រាប់ប្រយុទ្ធជាមួយនឹងស្មាតហ្វូនចិនហើយ

ឆ្លងឆ្នាំថ្មីមិនទាន់ដល់ប៉ុន្មានថ្ងៃនៅឡើយទេ ក្រុមហ៊ុន Samsung មិនបានខ្ជះខ្ជាយពេលវេលានោះទេ នៅក្នុងការពង្រឹងទៅលើជំហរនៃចំណាត់ថ្នាក់របស់ខ្លួននៅក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនចំណាត់ថ្នាក់លេខ 1 របស់ពិភពលោក។ នៅថ្ងៃនេះក្រុមហ៊ុន មានការប្រកាសជាផ្លូវការនូវស្មាតហ្វូន Galaxy S10 Lite និង Galaxy Note 10 Lite ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។ បើនិយាយអំពីលក្ខណៈរបស់ស្មាតហ្វូន Galaxy S10 series នេះ ស្មាតហ្វូនថ្មី Galaxy S10 Lite នេះ មើលទៅគឺមិនដូចច្រើនទៅនឹងស្មាតហ្វូន 2019 flagships របស់ Samsung ដែលមានអេក្រង់ 6.7-inch Super AMOLED Infinity-O ហើយវាក៏ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy A71 ផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ Punch-Hole  ដែលមានកាមេរ៉ាខាងមុខទំហំ 32-megapixel ជាមួយនឹង  f/2.2 aperture ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានការឌីស្សាញកាមេរ៉ាខាងក្រោយជាទម្រង់ចតុកោណកែងដែលមានភ្លើង LED Flash និងកាមេរ៉ា 3 គ្រាប់ជាមួយនឹងការផ្តល់នូវបទពិសោធន៍ថ្មីយ៉ាងល្អឥតខ្ចោះក្នុងការថតរូបភាព និងវីដេអូ។ កាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានទំហំ 48-megapixel ជាមួយនឹងការពង្រឹងទៅលើមុខងារ  optical image stabilization ដែល Samsung ហៅថា Super Steady Mode ដែលធ្វើការពង្រឹងទៅលើស្ថេរភាពនៃរូបភាព និងវីដេអូថែមទៀត។ កាមេរ៉ាមួយទៀតគឺទំហំ 5-megapixel macro និង 12-megapixel ultra-wide-angle ជាមួយនឹងកម្រិត 123-degree field of view។  ស្មាតហ្វូន  Samsung Galaxy S10 Lite នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ជាមួយនឹងម៉េមូរីទំហំ 128GB storage និងរ៉េមទំហំ 6GB ឬ 8GB។ មុខងារជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺមានប្រព័ន្ធប្រតិបត្តិការ Android 10 និង  

សម្រាប់ម៉ូឌែលនេះគឺដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 Lite ប៉ុន្តែវាមានលក្ខណៈផ្សេងគ្នាទៅលើមុខងារ និងលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូន Galaxy Note 10 ប្រើប្រាស់នូវ S Pen ហើយវាក៏ទ្រទ្រង់នូវ Bluetooth Low-Energy ដែលអ្នកអាចធ្វើការគ្រប់គ្រងទៅលើបទបង្ហាញ ការគ្រប់គ្រងទៅលើវីដេអូ ឬការថតរូបភាពដោយគ្រាន់តែចុច Click នៅលើប៊ិចនេះប៉ុណ្ណោះ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងបន្ទះឈីប Exynos 9810 ដែលកាលពីពេលមុននេះប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង  Galaxy Note 9។ វាមានម៉េមូរី 128GB និង 6GB ឬ 8GB។ ស្មាតហ្វូនGalaxy Note 10 Lite នេះ ដំណើរការនូវ Android 10 និងថាមពលថ្មទំហំ 4,500mAh។ ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ  12-megapixel ultra-wide-angle, 12-megapixel telephoto ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា  2x optical zoom។ វាក៏មានកាមេរ៉ា 12-megapixel ជាមួយនឹងបច្ចេកវិទ្យា optical image stabilization និង dual-pixel autofocus technology។ 

ស្មាតហ្វូន Samsung Galaxy S10 Lite នឹងមានពណ៌ Prism White, Prism Black និង  Prism Blue ចំណែកស្មាតហ្វូន Galaxy Note 10 Lite គឺមានពណ៌ Aura Glow, Aura Black និង Aura Red។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនៅឡើយទេ ហើយកាលបរិច្ឆេទនៃការដាក់លក់ក៏នៅមិនទាន់ដឹងដែរ។ ស្មាតហ្វូនទាំងពីរនេះ ក៏មានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2020 នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន