no-alternative title

ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញទៅលើដំណើរការនៃការផលិតបន្ទះឈីប 14nm ពី SMIC

យោងតាមរបាយការណ៍ថ្មីមួយដែលចេញពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei គឺក្រុមហ៊ុន HiSilicon បានបញ្ជាក់ថា ខ្លួនបានទិញនូវបច្ចេកវិទ្យាពីក្រុមហ៊ុន SMIC’s (Semiconductor Manufacturing International Corporation) សម្រាប់ដំណើរការ 14nm របស់ខ្លួនហើយ ស្របពេលការបញ្ជាទិញពីក្រុមហ៊ុន TSMC (Taiwan Semiconductor Manufacturing Company) ក៏បានធ្វើរួចរាល់ផងដែរ។ សូមជំរាបថា ក្រុមហ៊ុននេះ បានចាប់ផ្តើមការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើដំណើរការ 14nm កាលពីឆ្នាំ 2015 និងចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ដំណើរការ 14nm FinFETs ដោយជោគជ័យចាប់តាំងពីត្រីមាសទី 3 ឆ្នាំ 2019 នេះ។ បន្ថែមពីនេះទៀត  ក្រុមហ៊ុននេះ ក៏ធ្វើការបង្កើតនូវរោងចក្រ SMIC ដែលជាការផលិតកម្រិតខ្ពស់នៅក្នុងទឹកដីគោកប្រទេសចិនថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមក ក្រុមហ៊ុន TSMC គឺជាអ្នកផ្គត់ផ្គង់ឧស្សាហកម្មដែលបង្កើតឡើង ដែលភាគច្រើននៃប្រតិបត្តិការរបស់ខ្លួនបានប្រមូលផ្តុំនៅក្នុងរោងចក្រណានជីងដែលត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ 2018។ រោងចក្រនេះ អាចផលិតសៀគ្វីអគ្គិសនី តាមស្មាតហ្វូននៅក្នុងទ្រង់ទ្រាយធំបានមួយចំណែកធំថែមៀតផង។ កាលពីមុននេះ ការបញ្ជាទិញចម្បងរបស់ក្រុមហ៊ុន HiSilicon សម្រាប់ដំណើរការ 16nm និង 14nm ត្រូវធ្វើឡើងដោយក្រុមហ៊ុន TSMC។ ឥឡូវនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei កំពុងធ្វើការបញ្ជាទិញទៅកាន់ SMIC ថ្មីសម្រាប់បច្ចេកវិទ្យាដូចគ្នានេះដែរ។ សម្រាប់អ្នកដែលមិនបានដឹងនោះ ក្រុមហ៊ុន HiSilicon អភិវឌ្ឍបន្ទះឈីបស្មាតហ្វូន Kirin ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ។

គម្រោងដែលត្រូវគេស្គាល់ដោយ SMIC ទាក់ទងនឹងស្មាតហ្វូនគឺសម្រាប់ Snapdragon 400 series SoC (system on chip) របស់ក្រុមហ៊ុន Qualcomm។ តែគួរអោយស្តាយបច្ចុប្បន្ននេះមិនទាន់ច្បាស់ថាតើឧបករណ៍មួយណាដែល SMIC ទំហំ 14nm នឹងត្រូវបង្កើតឡើងសម្រាប់នោះទេ ប៉ុន្តែស្មាតហ្វូន Huawei (ឬសូម្បីតែថេប្លេត) ប្រហែលជាប្រើប្រាស់នូវជម្រើសនេះ។ គួរកត់សម្គាល់ថា TSMC កំពុងប្រឈមមុខនឹងបញ្ហាជាក់លាក់ចាប់តាំងពីរដ្ឋាភិបាលអាមេរិកមានផែនការបន្ថយស្តង់ដារនៃ“ ទទួលបានពីបច្ចេកវិទ្យាអាមេរិក” ពី 25 ភាគរយទៅ 10 ភាគរយ។ ការផ្លាស់ប្តូរនេះ នឹងបង្កើតឧបសគ្គដល់ការផ្គត់ផ្គង់របស់ TSMC ដល់ក្រុមហ៊ុន ដែលមិនមានមូលដ្ឋាននៅអាមេរិក ដែលជះឥទ្ធិពលដល់និន្នាការទីផ្សារ និងការបញ្ជាទិញសម្រាប់ដំណើរការ 16nm ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន