no-alternative title

Samsung Galaxy S20 Ultra 5G ត្រូវបានគេទម្លាយថា ប្រើប្រាស់នូវរ៉េមទំហំ 16GB និងមានលក្ខណៈសម្បត្តិសំខាន់ៗ ជាច្រើន

ស្មាតហ្វូនស៊េរីថ្មី Galaxy S20 series នឹងបង្ហាញខ្លួននៅក្នុងរយៈពេលមិនដល់មួយខែទៀតទេគិតចាប់ពីថ្ងៃនេះ ហើយវាក៏មានការបែកធ្លាយជាច្រើននៅលើអនឡាញផងដែរ។ មួយនៅក្នុងចំណោមលក្ខណៈសម្បត្តិជាច្រើននោះរបស់ស្មាតហ្វូននេះគឺថាស្មាតហ្វូន Galaxy S20 Ultra 5G នេះនឹងក្លាយជាប្រភេទម៉ូឌែលកំពូលនៃស្មាតហ្វូន Galaxy S20 ចំនួន 5 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះ។ សម្រាប់ប្រភពនៃការបែកធ្លាយនេះគឺ Max Weinbach របស់  XDA Developers ខណៈពេលដែលប្រភពដដែលនេះមានការបង្ហាញអំពីរូបភាពពិតប្រាកដរបស់ស្មាតហ្វូន Galaxy S20+ 5G ។ នៅក្នុងសាររបស់គាត់មានការបង្ហាញនូវលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។ យើងនឹងចាប់ផ្តើមនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់គាត់នោះ ស្មាតហ្វូន  Galaxy S20 Ultra 5G នេះនឹងមានកាមេរ៉ាគោលដែលមានទំហំ 108MP ជាមួយនឹងកាមេរ៉ា 48MP ជាមួយនឹងបច្ចេកវិទ្យា 10x optical zoom និង 12MP ultrawide angle ។ វាមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ ប៉ុន្តែវាមានការលើកឡើងមកនិយាយត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ។ បើនិយាយអំពីរ៉េម និង Storage វិញនោះ ស្មាតហ្វូន  Galaxy S20 Ultra 5G នេះនឹងមានរ៉េមចំនួន 2 ទំហំគឺ 12GB និង 16GB ។ សម្រាប់ RAM ទំហំ 16GB នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ។ ក្រៅពីនេះ វាពិតជាគួរអោយចាប់អារម្មណ៍មែនទែនសម្រាប់ស្មាតហ្វូនដែលមានរ៉េមទំហំ 12GB នេះ។

ស្មាតហ្វូននេះគឺមាន Storage ចំនួន 3 គឺ  128GB base model, 256GB និង 512GB។ ប្រសិនបើមិនទាន់គ្រប់គ្រាន់នោះទេ ស្មាតហ្វូន Galaxy S20 Ultra 5G នឹងមានការបន្ថែមនូវរន្ធ MicroSD card slot ដែលមានទំហំដល់ទៅ 1TB ថែមទៀតផង។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5000 mAh ជាមួយនឹងបច្ចេកវិទ្យា 45W fast charge ថែមទៀត។ ស្មាតហ្វូននេះ អាចបញ្ចូលថាមពលថ្មពេញនៅក្នុងរយៈពេល 74 នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ក៏នឹងបញ្ចេញនូវស្មាតហ្វូន Flagships របស់ខ្លួនដែលមានជាប្រភេទស៊ីមមួយ និងស៊ីមពីរ។ ស្មាតហ្វូន  S20 នេះ នឹងប្រើប្រាស់នូវការទ្រទ្រង់នូវបច្ចេកវិទ្យា eSIM ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន