no-alternative title

ស្មាតហ្វូនអាថ៌កំបាំងដែលបំពាក់ជាមួយនឹងកាមេរ៉ាទំហំ 256MP បង្ហាញខ្លួននៅលើអនឡាញហើយ!

ទំហំភិចសែលកាន់តែច្រើនមិនមែនមានន័យថា រូបភាពកាន់តែប្រសើរនោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ទំហំភិចសែលកាន់តែច្រើនជាងមុននោះ វាមានឱកាសជាច្រើនដែលរូបភាពនេះស្រស់ស្អាតជាមួយនឹងកម្រិតខ្ពស់បំផុត។ ឧស្សាហកម្មស្មាតហ្វូននេះ គឺកំពុងតែធ្វើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនៅក្នុងវិស័យកាមេរ៉ារបស់វាតែម្តងដែលមានកម្រិតភិចសែលខ្ពស់បំផុតសម្រាប់ពេលនេះគឺមានសេនស័រទំហំ 108MP របស់ក្រុមហ៊ុន Samsung ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន flagship ជាច្រើននៅតែប្រើប្រាស់នូវកាមេរ៉ាគោលដែលមានទំហំ 48MP ឬ 64MP ។ ខណៈពេលដែលយើងនៅតែព្យាយាមនៅក្នុងយល់ថា ហេតុអ្វីបានជាយើងត្រូវការនូវទំហំភិចសែលខ្ពស់បែបនេះនោះ ឧស្សាហកម្មនេះ គឺកាន់តែបន្ថែមនូវទំហំភិចសែលកាន់តែច្រើនជាងមុនថែមទៀត។ ថ្មីៗនេះ ស្មាតហ្វូនអាថ៌កំបាំងថ្មីមួយ ដែលមានកម្រិតកាមេរ៉ាទំហំ 256MP sensor ដែលមានការបែកធ្លាយនៅលើអនឡាញផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពេលនេះ វាមិនទាន់មានរបាយការណ៍ណាមួយដែលបង្ហាញអំពីការអភិវឌ្ឍទៅលើសេនស័រ 256MP sensor នោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ របាយការណ៍ជាច្រើនចេញពី Weibo blogger (Digital chat station) ដ៏ពេញនិយមមួយអះអាងថាស្មាតហ្វូនស៊េរីថ្មីដ៏អាថ៌កំបាំងនេះគឺនឹងប្រើប្រាស់នូវកាមេរ៉ា  “256MP ultra-clear camera mode” ថែមទៀត។ បន្ទាប់ពីការអះអាងដំបូងរបស់គាត់នោះ ពេលនេះគាត់ក៏បង្ហាញថាស្មាតហ្វូននេះនឹងមានកាមេរ៉ា “256MP ultra-clear camera mode” ។ នៅក្នុងរូបភាពនេះ អ្នកអាចមើលឃើញនូវកាមេរ៉ា “256MP  ultra-clear camera” ។ ទោះជាយ៉ាងណាក៏ដោយនោះ គាត់មិនបានលើកឡើងនោះទេអំពីឈ្មោះ ឬម៉ូឌែលរបស់ស្មាតហ្វូននេះ។ វាមិនទាន់មានព័ត៌មានលម្អិតរបស់ស្មាតហ្វូនដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា 256MP នេះ។ យើងនឹងដឹងនូវព័ត៌មានជាច្រើនទៀតរបស់សេនស័រនេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

SONY IMX686 ប្រហែលជាប្រកួតប្រជែងជាមួយនឹងកាមេរ៉ា 108MP របស់ Samsung នៅក្នុងឆ្នាំ 2020 នេះ៖

ដូចអ្វីដែលបានលើកឡើងមុននេះ វានឹងមានប្រភេទជាច្រើនដែលនឹងធ្វើការផលិតដើម្បីផលិតនូវរូបភាពដែលល្អស្រស់ស្អាតនោះ។ វាមិនមែនតែងតែសម្រាប់ទំហំភិចសែលនោះទេ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ វាមានការបង្ហាញថាសេនស័រ  Sony IMX686 60MP sensor នេះនឹងមានភ្ជាប់ជាមួយនឹងសេនស័រទំហំ Samsung 108MP sensor បានផងដែរ។ សម្រាប់Samsung 108MP sensor ចុងក្រោយបំផុតនោះគឹជាប្រភេទ Quad-Bayer ដែលមានរូបភាពកម្រិត 27MP ខណៈពេលដែលសេនស័រ Sony IMX686 គឺមានទំហំ 60MP sensor ជាប្រភេទ  Quad-Bayer ដែលមានរូបភាពកម្រិតដល់ទៅ 15MP ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន