no-alternative title

ចាប់តាំងពីការបង្ហាញវត្តមានរបស់ Mate X នៅលើទីផ្សារមកដល់ឥលូវនេះ Huawei គឺទទួលបានប្រាក់ចំណូលបាន 500 លានដុល្លារ

កាលពីខែមុននេះ អគ្គនាយករបស់ក្រុមហ៊ុន Samsung លោក  Young Sohn ផ្តល់នូវថាមពលកាន់តែខ្លាំងក្លាសម្រាប់ឧស្សាហកម្មស្មាតហ្វូននៅពេលដែលគាត់និយាយថា ក្រុមហ៊ុន Samsung លក់ស្មាតហ្វូន ដែលអាចបត់បាន Galaxy Fold បានចំនួន 1 លានគ្រឿង ហើយស្មាតហ្វូននេះគឺមានតម្លៃជិតដល់ទៅ $2,000 នោះ។ ក្រោយមកទៀតក្រុមហ៊ុន Samsung បញ្ជាក់ថា តួរលេខនេះ គឺមិនត្រឹមត្រូវនោះទេ ហើយប៉ុន្មានថ្ងៃនៅក្នុងព្រឹត្តិការណ៍ CES នេះ លោក DJ Koh បាននិយាយថា តួរលេខពិតប្រាកដនៃការលក់ស្មាតហ្វូន Galaxy Fold នេះគឺមានចំនួនពី 400,000 ទៅ  500,000 គ្រឿងប៉ុណ្ណោះ។ នេះមានន័យថា ស្មាតហ្វូនដែលអាចបត់បាននេះគឺមានប្រាក់ចំណូលជិត 1 ពាន់លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនដែលអាចបត់បានជាច្រើនទៀត ក៏ដាក់លក់ផងដែរក្នុងនោះ គឺមានមកពីក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ខ្លួនគឺស្មាតហ្វូន Huawei Mate X ដោយសារតែស្មាតហ្វូននេះ គឺដាក់លក់នៅក្នុងចំនួនមានកំណត់ប៉ុណ្ណោះនៅក្នុងប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយដឹយងថា ការលក់ស្មាតហ្វូននេះ បានចំនួន 100,000 គ្រឿងក្នុងមួយខែ ចាប់តាំងពីស្មាតហ្វូននេះ ដាក់លក់នៅក្នុងខែវិច្ឆិកាមែននោះ។ ស្មាតហ្វូន Mate X នេះ គឺមានតម្លៃប្រហែលជា $2,450 USD ហើយប្រសិនបើតួរលេខរបស់ក្រុមហ៊ុននេះ ក្លាយជាការពិតនោះ ស្មាតហ្វូន Mate X នេះ គឺអាចរកទឹកប្រាក់បាន 500 លានដុល្លារអាមេរិកសម្រាប់ក្រុមហ៊ុន Huawei ។

ភាពខុសប្លែកពីគ្នារវាងស្មាតហ្វូន Galaxy Fold និងស្មាតហ្វូន Mate X គឺបត់មួយចេញទៅខាងក្រៅ និងមួយបត់ចូលក្នុង។ នេះមានន័យថា ស្មាតហ្វូននេះ គឺមានអេក្រង់ខាងមុខទំហំ 6.6-inch និងអេក្រង់ខាងក្រោយទំហំ 6.4-inch ។ នៅពេលដែលវាបើកនោះ អងេក្រង់ទាំងពីរនេះគឺមានទំហំ 8-inch AMOLED display ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Kirin 980 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB ។ កាមេរ៉ានៅខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 40MP, 8MP telephoto, 16MP ultra-wide និង Time of Flight (ToF) sensor ថែមទៀត។ ជាមួយនឹងទិន្នន័យនេះ វាក៏មានការគណនាសម្រាប់ការពង្រឹងទៅលើសមត្ថភាពនៃ AR ការប្រើប្រាស់នូវមុខងារ bokeh blurs សម្រាប់រូបភាព portrait និងការធានាទៅលើ 3D maps ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ  4500mAh ថែមទៀតផង។

នៅខែក្រោយនេះនៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងបាសេឡូណានេះ ក្រុមហ៊ុន Huawei ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញនូវ version ថ្មីរបស់ស្មាតហ្វូននេះដែលមានឈ្មោះថា Huawei Mate Xs ។ស្មាតហ្វូនម៉ូឌែលនេះគឺមានបន្ទះឈីប Kirin 990 5G chipset ជាមួយនឹងត្រង់ស៊ីស្ទ័រចំនួន 10.3 ពាន់លាននៅក្នុងងឈីបមួយ។ វាក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 65W charging និងសេវាកម្ម Huawei Mobile Services សម្រាប់ជំនួសទៅលើសេវាកម្ម Google Mobile Services ថែមទៀតផង។

 

ការពន្យារពេលទៅលើការលក់ស្មាតហ្វូនMotorola razr ដែលត្រូវគេរំពឹងថានឹងប្រកាសដាក់លក់នៅក្នុងថ្ងៃទី 9 ខែមករានេះគឺមានការពន្យារពេលលផងដែរ។ នេះគឺជាស្មាតហ្វូនដែលអាចបត់បានបញ្ឈរយ៉ាងស្រស់ស្អាត។ ក្រុមហ៊ុន  Motorola និយាយថា ការពន្យារពេលទៅលើការលក់ស្មាតហ្វូននេះគឺមានការពន្យារពេលដោយសារតែស្មាតហ្វូននេះគឺមានតម្រូវការខ្ពស់ខ្លាំង។ ក្រុមហ៊ុនបច្ចេកវិទ្យា Motorola នៅមិនទាន់ប្រកាសបង្ហាញនូវកាលបរិច្ឆេទថ្មីនៃការលក់ស្មាតហ្វូននេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន