no-alternative title

ក្រុមហ៊ុន Lenovo គ្រប់គ្រងចំណែកទីផ្សារកុំព្យូទ័រជាង 40% នៅក្នុងប្រទេសចិន

ក្រុមហ៊ុន Lenovo ដែលជាម៉ាកយីហោគ្រឿងអេឡិចត្រូនិចដ៏ល្បីល្បាញ នៅមិនទាន់ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបាននូវជោគជ័យខ្លាំងបំផុតបំផុតនៅក្នុងទីផ្សារស្មាតហ្វូននោះទេ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ ដំណើរការនេះមិនមែនដូចគ្នាទៅនឹងប្រតិបត្តិការជាច្រើនទៀតរបស់ក្រុមហ៊ុននេះនោះទេ។ វាមានការរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះមានចំណែកទីផ្សារកុំព្យូទ័រច្រើនជាង 40% នៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Liu Jun អនុប្រធានផ្នែកប្រតិបត្តិ និងអគ្គនាយករបស់ក្រុមហ៊ុន Lenovo China group អះអាងនៅក្នុងបទសម្ភាសន៍មួយថា 40% នៃចំណែកទីផ្សារកុំព្យូទ័ររបស់ចិនគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lenovo ។ តួរលេខនេះគឺសម្រាប់ឆ្នាំ 2019 ហើយប្រតិបត្តិការកុំព្យូទ័ររបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិនគឺរកប្រាក់ចំណូលច្រើនជាង 10 ពាន់លានដុល្លារអាមេរិក។ ច្រើនជាងពាក់កណ្តាលនៃទីផ្សារកុំព្យូទ័ររបស់ចិនរបស់ក្រុមហ៊ុន Lenovo គឺមានគោលដៅទៅលើយុវវ័យ និងសិស្សជាច្រើន។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បង្កើតនូវអ្វីដែលថ្មីជានិច្ចក្នុងការអភិវឌ្ឍ និងការធ្វើទីផ្សារទៅលើផលិតផលជាច្រើនរបស់ខ្លួនដើម្បីអោយស្របទៅតាមអ្វីដែលយុវវ័យត្រូវការជាមួយនឹងយុទ្ធសាស្រ្តទីផ្សារថ្មី និងបច្ចេកវិទ្យាថ្មីៗថែមទៀត នេះបើតាមការបញ្ជាក់របស់លោក Liu Jun។

នាយកប្រតិបត្តិជាន់ខ្ពស់នេះក៏ធ្វើការចែករំលែកនូវពាក្យពីរដែលសំដៅទៅលើបច្ចេកវិទ្យាជានាពេលអនាគតរបស់ក្រុមហ៊ុន Lenovo នៅក្នុងប្រទេសចិននោះគឺ “Acceleration” និង “Ecology”។ នេះ គឺជាការបន្តទៅលើកំណើននៃការពង្រឹងអោយកាន់តែប្រសើរជាងមុន និងការពង្រីកទៅកាន់តែឆ្ងាយថែមទៀតសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះ។ នេះគឺជាការចង្អុលបង្ហាញពីក្រុមហ៊ុន Lenovo គ្រោងនឹងការពារជំហររឹងមាំរបស់ខ្លួនពីដៃគូប្រកួតប្រជែងពង្រីកទីផ្សារកាន់តែខ្លាំងឡើងដើម្បីទទួលបានអត្ថប្រយោជន៍នេះ។ ប្រហាក់ប្រហែលនឹងស្មាតហ្វូនដែរ ទីផ្សារកុំព្យូទ័រក៏មានការប្រែប្រួលខ្លាំង និងពឹងផ្អែកលើរបកគំហើញបច្ចេកវិទ្យាថ្មីៗផងដែរ។ ដូច្នេះយើងអាចរំពឹងថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់មួយចំនួននៅឆ្នាំនេះពីឧស្សាហកម្មនេះថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន