no-alternative title

ក្រុមហ៊ុន MSI បង្ហាញចេញនូវផលិតផល Content Creator និង Gaming របស់ខ្លូន ដែលបានឈ្នះពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ CES 2020

MSI ដែលជាក្រុមហ៊ុននាំមុខគេរបស់ពិភពលោកទៅលើផ្នែក Gaming Hardware និងដំណោះស្រាយទៅលើកុំព្យូទ័រលេងហ្គេមនោះ បានធ្វើការបង្ហាញនូវផលិតផល gaming និង content creator ជាច្រើននៅក្នុងព្រឹត្តិការណ៍ CES 2020។ ចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី 10 ខែមករានេះ ក្រុមហ៊ុន MSI បានធ្វើការដាក់តាំងបង្ហាញនូវផលិតផលដែលឈ្នះពានរង្វាន់ទាំងអស់នេះរួមមាន laptops, desktops, monitors និងសមាសភាគជាច្រើនទៀតរួមមានកុំព្យូទ័រលេងហ្គេម Desktop ដំបូងបំផុតរបស់ពិភបកលោក ម៉ូនីទ័រចល័តបាន 240Hz និងដំនោះស្រាយជាច្រើនទៀតសម្រាប់អ្នកថតរូបភាព អ្នកបង្កើតនូវគំនូរជីវចល និងអ្នកនិពន្ធផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

CEO Charles Chiang របស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI បាននិយាយថា “ក្រុមហ៊ុន MSI គឺប្រមូលនូវទស្សនៈជាច្រើននៃបច្ចេកវិទ្យា ហើយយើងក៏មានមោទនភាពដែលយើងមិនគ្រាន់តែធ្វើការដាក់តាំងបង្ហាញនូវដំណោះស្រាយថ្មីនោះទេសម្រាប់អ្នកលេងហ្គេម និង content creators នោះ ប៉ុន្តែក្រុមហ៊ុនក៏ចែករំលែកនូវចកក្ខុវិស័យរបស់ក្រុមហ៊ុន MSI សម្រាប់ពេលអនាគតផងដែរ។ យើងជឿជាក់ថា បច្ចេកវិទ្យានេះអាចដាក់បញ្ចូលនៅក្នុងជីវិតរបស់យើង ហើយវាក៏ជាចក្ខុវិស័យរបស់យើងថែមទៀត។” ផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន MSI ដែលមានការដាក់បង្ហាញនៅក្នុង The Venetian, ជាន់ទី ២ Veronese 2403-2406 ដែលរួមមាន៖

MSI GS66 STEALTH GAMING LAPTOP៖ នេះគឺជាកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ដែលមានរូបរាងតូច និងកម្លាំងម៉ាស៊ីនខ្លាំងក្លាមែនទែន។ GS66 Stealth ពេលនេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់កម្រិត 300Hz ជាមួយនឹងការឌីស្សាញនូវប្រព័ន្ធត្រជាក់កង្ហារ 3 ដែលជាប្រភេទ fan blades សើ្តងបំផុតរបស់ពិភពលោក។ វាក៏មានថាមពលថ្មដែលមានទំហំ 99.9Whr ថែមទៀតផង។ GS66 Stealth នេះ គឺជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកជំនាញជាច្រើន។

MSI GE66 RAIDER & LIMITED EDITION GAMING LAPTOPS៖ នេះគឺជាជម្រើសមួយទៀតសម្រាប់អ្នកលេងហ្គេមជាច្រើន សម្រាប់ម៉ូឌែល MSI GE66 Raider នេះ គឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា cutting-edge technology ជាច្រើនដែលមានដូចជា panoramic aurora lighting, 300Hz gaming display និងថាមពលថ្មទំហំ 99.9Whr ។ កុំព្យូទ័រ GE66 Raider នឹងមានការផលិតជាចំនួនមានកំណត់ប៉ុណ្ណោះជាមួយនឹងការសហការជាមួយនឹង Digital Artist Collie Wertz ដែលមានការបញ្ចូលគំនិតសិល្បៈនៅក្នុងខែ្សភាពយន្តជាច្រើនដែលមាន Star Wars Prequels, Transformers, Iron Man, Captain America: Civil War និងជាច្រើនទៀត។

MSI MEG AEGIS TI5 GAMING DESKTOP៖ MSI MEG Aegis Ti5 គឺមានភ្ជាប់ជាមួយនឹងការឌីស្សាញ Gaming Dial ដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែទៅលើដំណើរការនៃការលេងហ្គេមរបស់ពួកគេបានដោយប្រើប្រាស់នូវអេក្រង់ OLED ។ វាក៏ជាកុំព្យូទ័រ Desktop 5G ដំបូងបំផុតដែលដំណើរការនៅលើទីផ្សារដែលភ្ជាប់ជាមួយនឹងក្រាហ្វិកកាត MSI GeForce RTX 2080 Ti និងបន្ទះឈីប Intel Core i9 ចុងក្រោយបំផុតក្នុងការលេងហ្គេមដ៏ខ្លាំងក្លាបំផុត។

MSI OPTIX MEG381CQR GAMING MONITOR៖ នៅក្នុងការបង្កើនទៅលើថាមពលនិងការឈានដល់ការលេងហ្គេមកម្រិតកំពូលជាមួយនឹងម៉ូនីទ័រថ្មីដែលមានឈ្មោះថា MSI Optix MEG381CQR gaming monitor! Optix MEG381CQR នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា HMI technology Integrated HMI technology ដូចជា Control Dial technology និងទីពីរគឺ HMI OLED ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើននឹងទទួលបាននូវបទពិសោធន៍ថ្មីក្នុងការពង្រឹងទៅលើការប្រតិបត្តិការងារ និងការលេងហ្គេមកាន់តែមានប្រសិទ្ធិភាពបំផុតនៅក្នុងពេលដែលលេងហ្គេមនេះ។

MSI OPTIX MAG342CQR GAMING MONITOR៖ នេះគឺជាម៉ូនីទ័រលេងហ្គេមដំបូងបំផុតរបស់ពិភពលោកដែលមានកម្រិតកោង 1000R ។ Optix MAG34 Series មិនត្រឹមតែផ្តល់នូវពណ៌ដិតខ្មៅខ្លាំងនោះទេ ប៉ុន្តែកម្រិតនៃកោងរបស់វាគឺពិតជាអស្ចារ្យមែនទែន។ Optix MAG34 Series ភ្ជាប់ជាមួយនឹងអេក្រង់ Super PVA និងបច្ចេកវិទ្យា Quantum Dot Technology ចុងក្រោយបំផុតជាមួយនឹងពណ៌ 1.07b រូបភាពភ្លឺជាងមុនល្អបំផុតក្នុងការទស្សនា។

MSI OPTIX MAG161 GAMING MONITOR៖ នៅក្នុងការធ្វើការឆ្លាតជាងមុន និងការដំណើរការលឿនជាងមុនជាមួយនឹងម៉ូនីទ័រលេងហ្គេម MSI Optix MAG161 នេះដែលធ្វើអោយវាពិតជាងាយស្រួលក្នុងការចល័ត និងខ្លាំងក្លាបំផុតសម្រាប់អ្នកលេងហ្គេម និងអ្នកជំនាញជាច្រើន។ វាក៏មានអេក្រង់ 240Hz IPS ជាមួយនឹងកម្រិត 5mm ដែលទ្រទ្រង់ទៅលើរន្ធដោត Type-C និង HDMI connections ហើយសម្រាប់ Optix MAG161 នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់បានវាយ៉ាងមានប្រសិទ្ធិភាពគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

MSI GEFORCE RTX 2080 TI LIGHTNING 10TH ANNIVERSARY EDITION GRAPHICS CARD៖ នៅក្នុងការបង្កើតឡើងជាមួយនឹងភាពល្អឥតខ្ចោះនោះ GeForce® RTX™ 2080 Ti Lightning របស់ក្រុមហ៊ុន MSI គឺពិតជាមានសមត្ថភាពខ្លាំងក្លា និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់មែនទែន។ សម្រាប់មុខងារថ្មីបំផុតរបស់ LIGHTNING នេះគឺមានការប្រើប្រាស់នូវ TRI-FROZR Thermal Design ផ្តាច់មុខរបស់ក្រុមហ៊ុន MSI ដែលមានការបញ្ចូលនូវ TORX 3.0 Fans ជាមួយនឹង Double Ball Bearings ដែលធ្វើអោយម៉ាស៊ីនលេងហ្គេមស្ងាត់មិនធម្មតានោះទេ។ វាក៏មានការប្រើប្រាស់សម្រាប់ការទ្រទ្រង់ទៅលើភ្លើង RGB lighting និងអេក្រង់ OLED ថែមទៀត។

MSI CREATOR 17 LAPTOP៖ នេះគឺជាម៉ាស៊ីន Laptop ដ៏ខ្លាំងក្លាដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់ Mini LED display និងស្តង់ដារ HDR 1000 standardsដំបូងបំផុតថែមទៀត។ វាមានអេក្រង់កម្រិត 17-inch 4K ជាមួយនឹងកម្រិតពន្លឺខ្ពស់ដល់ទៅ 1,000 nits  និងភ្លើង Mini LED backlighting  ដែលផ្តល់នូវរូបភាពម៉ត់ និងស្រស់ស្អាតថែមទៀត។ Creator 17 នេះទ្រទ្រង់ទៅលើកម្រិតពណ៌ wide color gamut 100% DCI-P3 ល្អបំផុតក្នុងការទស្សនា។

MSI PRESTIGE 14 LAPTOP៖ ជាមួយនឹងការឌីស្សាញពណ៌ស និងប្រផេះដ៏ស្រស់ស្អាតបំផុតនោះ MSI Prestige 14 គឺមានការឌីស្សាញយ៉ាងងទាន់សម័យ ហើយវាក៏មានរូបរាងស្តើងយ៉ាងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា True Pixel precise color របស់ត្រកូល Prestige series ពីក្រុមហ៊ុន MSI ថែមទៀត។

MSI CK40 KEYBOARD៖ នេះគឺជា content creation keyboard ដំបូងបំផុតរបស់ក្រុមហ៊ុន MSI សម្រាប់ wireless CK40 នេះគឺផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងភ្ជាប់ជាមួយនឹងមុខងារ multi-connect mode ជាច្រើនដែលអាចធ្វើការតភ្ជាប់បានតាមរយៈ Bluetooth, wireless 2.4G ឬខ្សែបានផងដែរ។

MSI CM30 MOUSE៖ សម្រាប់ CM30 content creator mouse នេះធានាទៅលើសុខុមាសភាពក្នុងការប្រើប្រាស់តាមរយៈការឌីស្សាញដ៏ល្អឥតខ្ចោះ និងការកាត់បន្ថយទៅលើការប្រើប្រាស់នូវកដៃថែមទៀត។ វាក៏មានការប្រើប្រាស់នូវ Kailh silent switches ដែលអាចចុចដល់ទៅ 5 លាន Click និងមានភ្ជាប់ជាមួយនឹង multi-connect mode ហើយវាល្អសក្តិសមក្នុងការប្រើប្រាស់ជាមួយនឹង CK40 keyboard របស់ក្រុមហ៊ុន MSI ថែមទៀត។

MSI CH40 WIRELESS EARBUDS៖ នៅក្នុងការផ្តល់នូវសំឡេងដ៏ល្អឥតខ្ចោះតាមរយៈបច្ចេកវិទ្យា Bluetooth 5.0 technology នេះ កាសស្តាប់ឥតខ្សែ CH40 wireless earbuds នេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះនិងផាសុខភាពបំផុតក្នុងការប្រើប្រាស់បានច្រើនម៉ោងថែមទៀត។ MSI’s CH40 នេះទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ហើយអាចភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួលបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន