no-alternative title

បែកធ្លាយចេញនូវគំរូរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Flip បង្ហាញថា ស្មាតហ្វូននេះ គឺនឹងមានអេក្រង់ទំហំ 10 អ៊ីង

Samsung គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុហ៊ុនជាច្រើន ដែលមានស្មាតហ្វូនដែលអាចធ្វើការបត់បាន។ យោងតាមការបង្ហាញនៅក្នុងវីដេអូមួយនាពេលថ្មីៗនេះ មានការបញ្ជាក់អំពីវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បានជំនាន់ទី 2 របស់ក្រុមហ៊ុននេះ ដែលមានឈ្មោះហៅថា Samsung Galaxy Z Flip ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះជាមួយនិងស្មាតហ្វូនស៊េរីថ្មី Galaxy S20 series ផងដែរ។ ថ្មីៗនេះ មានរូបភាព Poster ផ្សព្វផ្សាយថ្មីមួយបង្ហាញអំពីស្មាតហ្វូននេះ នៅលើវេបសាយមួយ។ 

ប្រភពដែលបញ្ចេញរូបភាពនេះ គឺចេញពីអ្នកលេងនៅលើ Weibo ដោយស្មាតហ្វូនដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុន Samsung នេះនឹងប្រើប្រាស់នូវទម្រង់បត់បញ្ឈរបានយ៉ាងស្រស់ស្អាតបំផុត។ នេះ នឹងធ្វើអោយស្មាតហ្វូននេះកាន់តែមានភាពស្មុគស្មាញក្នុងការផលិតជាងស្មាតហ្វូនបត់បានជំនាន់មុនរបស់វា។ រូបភាព Poster គឺមានឈ្មោះថា “Galaxy Z” ប៉ុន្តែ មិនទាន់មានការបញ្ជាក់ច្រើនអំពីស្មាតហ្វូននេះនៅឡើយទេ។ បើមើលមួយភ្លេច ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនដែលអាចបត់បានបញ្ឈររបស់ក្រុមហ៊ុន TCL ដែលមានការបង្ហាញវត្តមាននៅលើទីផ្សារកន្លងមក។ នៅពេលដែលស្មាតហ្វូននេះបើកនោះ គឺនឹងក្លាយជាថេប្លេតដែលមានអេក្រង់ទំហំ 10-inch ជាមួយនឹងប្រព័ន្ធកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូននេះ អាចធ្វើការបត់បានជាទម្រង់ “Z”នៅក្នុងរូបភាព Poster ថ្មីរបស់ក្រុមហ៊ុន Samsung។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានមុនរបស់ស្មាតហ្វូនSAMSUNG GALAXY Z

នៅក្នុងព័ត៌មានដែលយើងធ្លាប់បានលឺហើយអំពីស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Z Flip នេះ នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Samsung Galaxy S20 series។ អ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនប្រហែលជាគិតថា នេះមិនមែនជាការសម្រេចចិត្តដ៏ល្អនោះទេ ដោយសារតែនេះនឹងធ្វើអោយស្មាតហ្វូន S20 ក្លាយជាស្រមោលមួយរបស់ស្មាតហ្វូន Z Flip នេះ។ ស្មាតហ្វូន Galaxy Z Flip ប្រហែលជាក្លាយជាស្រមោលមួយរបស់ស្មាតហ្វូនត្រកូល S series វិញ។

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន ដែលផ្សាយចេញពីប្រទេសកូរ៉េខាងត្បូង ដោយយោងតាមប្រភពនៅក្នុងឧស្សាហកម្មនេះ គឺបានបញ្ជាក់ថា តម្លៃរបស់ស្មាតហ្វូន Samsung Galaxy Z Flip នេះ គឺមានតម្លៃចាប់ពី 1 លានវ៉ុន (ប្រហែលជា$861) ទៅ 1.5 លានវ៉ុន (ប្រហែលជា $1292)។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូនដែលអាចបត់បានជំនាន់ទី 2 របស់ពិភពលោកនេះ នឹងក្លាយជាសង្គ្រាមមួយសម្រាប់ប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Motorola RAZR ដែលមានតម្លៃខ្ពស់ដល់ទៅ $1,500 ។ ប្រសិនបើនេះគឺជាការពិតនោះស្មាតហ្វូនរបស់ Samsung នឹងមានតម្លៃថោកជាងជាក់ជាមិនខាន។

បើនិយាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ យើងក៏ដឹងអំពីវាមួយចំនួនផងដែរ។ ស្មាតហ្វូនSamsung Galaxy Z Flip នឹងមានថាមពលថ្មដែលមានទំហំ 3300mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 15W fast charge ថែមទៀត។ ស្មាតហ្វូននេះ ក៏ប្រហែលជានឹងភ្ជាប់ជាមួយនឹងបន្ទះឈីបចុងក្រោយបំផុតពីក្រុមហ៊ុន Qualcomm ផងដែរ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគួរតែត្រូវបានទម្លាយ និងប្រកាសនៅខែក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន