no-alternative title

ស្មាតហ្វូន Samsung Galaxy S20 Ultra ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចនឹងមានរ៉េមទំហំដល់ទៅ 12GB

បន្ទាប់ពីការបង្ហាញចញនូវ versions ដែលនឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិករបស់ស្មាតហ្វូន Galaxy S20 (SM-G981U) និង S20+ (SM-G986U) រួចហើយនោះ នៅពេលនេះ គឺសម្រាប់វត្តមានរបស់ស្មាតហ្វូន Galaxy S20 Ultra វិញម្តង។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើការតេស្ត៍នៅក្នុងដំណើរការរបស់គណៈកម្មការទំនាក់ទំនងសហព័ន្ធជាលើកដំបូងរួចមក។ ស្មាតហ្វូននេះ គឺមានលេខម៉ូដែល SM-G988U ដែលស្មាតហ្វូននេះ គឺស្ថិតនៅក្នុងត្រកូលរបស់គ្រួសារ S20 នេះ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះបញ្ជាក់ថា ស្មាតហ្វូន G981 និង G986 អាចនឹងមានការតភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 5G connectivity ខណៈពេលដែលស្មាតហ្វូន S20 Ultra នេះនឹងមានលេខកូដ SM-G988 ដែលមានការបញ្ជាក់ថា នេះគឺជាស្មាតហ្វូនប្រភេទម៉ូឌែល 5G ។ កាលពីពេលមុននេះ ស្ថាប័ន FCC បានបញ្ជាក់ថា ស្មាតហ្វូន S20 Ultra នេះ នឹងមានភ្ជាប់ជាមួយនឹងសម្បក LED covers ថែមទៀតផង។ ស្ថាប័ននេះ នៅមិនទាន់បង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែតាមរយៈ case នេះគឺបង្ហាញយ៉ាងច្បាស់អំពីរូបរាងរបស់ស្មាតហ្វូននេះ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនGalaxy S20 Ultra  vs Galaxy S20 Plus 

សម្រាប់លេខម៉ូឌែល SM-G988U ក៏បង្ហាញខ្លួននៅលើ Geekbench ដែលមានការបង្ហាញថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 និងរ៉េមទំហំ 12GB ដូច្នេះបញ្ជាក់បានថា ស្មាតហ្វូន S20+ (SM-G986U) ពិតជាមានពិន្ទុខ្ពស់មែនទែននេះ គឺដោយសារតែការប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 នេះ។

ការប្រៀបធៀប Snapdragon 865 and 855+ vs Exynos 990 vs Apple A13 

យើងនឹងធ្វើការប្រៀបធៀបនូវលក្ខណៈសម្បត្តិរបស់បន្ទះឈីប Exynos 990 និង Snapdragon 865 ដែលមានការបង្ហាញយ៉ាងច្បាស់សម្រាប់លោកអ្នក។ យើងក៏ធ្វើការប្រៀបធៀបនូវលក្ខណៈសម្បត្តិរបស់ Snapdragon 855 និង  Apple A13 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Flagships ជាច្រើននៅក្នុងឆ្នាំ 2019 នេះផងដែរ។ ដូចអ្វីដែលអ្នកអាចមើលឃើញ បន្ទះឈីប Snapdargon 865 នៅលើស្មាតហ្វូន S20+ គឺមានពិន្ទុខ្ពស់ជាងបន្តិចបើធៀបជាមួយនឹងស្មាតហ្វូន  S20 Ultra ខណៈពេលដែលស្មាតហ្វូនទាំងពីរនេះមានរ៉េមទំហំ 12GB ហើយវាមានម៉េមូរីទំហំ 128GB ។ គួរបញ្ជាក់ផងដែរថា បន្ទះឈីប  Snapdragon 865 និង Exynos 990 នឹងទ្រទ្រង់ទៅលើការប្រើប្រាស់កាមេរ៉ាគោលដែលមានទំហំ 108MP ថែមទៀតផង។ ស្មាតហ្វូន  S20 Ultra នឹងប្រើប្រាស់នូវម៉េមូរី DDR5 និងកម្រិត refresh rate 120Hz៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន