no-alternative title

Oppo Reno 3 Pro ត្រូវបានគេទម្លាយថា អាចនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាមុខភ្លោះដែលមានទំហំដល់ទៅ 44 មេហ្កាភិចសែល

កាលពីម្សិលមិញនេះ យោងតាមសេចក្តីរាយការណ៍មួយ បានបញ្ជាក់ថា ស្មាតហ្វូន Oppo Reno 3 Pro អាចបង្ហាញខ្លួននៅប្រទេសឥណ្ឌា ជាមួយនឹងកាមេរ៉ាមុខភ្លោះ Dual Punch-Hole Selfie ដែលមានទំហំ 44 megapixel។ ព័ត៌មាននេះ គឺមានការទម្លាយចេញពីអ្នកទម្លាយម្នាក់ដែលបង្ហោះនៅលើបណ្តាញសង្គម Twitter របស់គាត់។ លោក Arun Maini (AKA Mrwhosetheboss) គឺជា YouTuber បច្ចេកវិទ្យាដ៏ល្បីល្បាញ បានធ្វើការចែករំលែកនូវរូបភាពមួយសន្លឹករបស់ស្មាតហ្វូននេះដែលមានការកាមេរ៉ាភ្លោះនៅខាងមុខនៅលើគណនី Twitter របស់គាត់។ នេះគឺជាត្រូវធ្វើការបង្ហោះឡើងវិញដោយលោក Mukul Sharma ដែលជាអ្នកទម្លាយម្នាក់របស់ប្រទេសឥណ្ឌា ដែលបញ្ជាក់ថា រូបភាពរបស់ស្មាតហ្វូននេះគឺជា Oppo Reno 3 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀតនោះ អ្នកទម្លាយរូបនេះ ក៏មានការលើកឡើងអំពីកម្រិតភាពច្បាស់នៃរូបភាពរបស់កាមេរ៉ា Selfie ទាំងពីរនេះថែមទៀតផង។ សម្រាប់កាមេរ៉ាគោលរបស់វា គឺមានទំហំ 44 megapixel sensor ខណៈពេលដែលកាមេរ៉ាទី 2 របស់វាគឺមានទំហំ 2 megapixel lens។ បើទោះបីជាពាក្យចចាមអារ៉ាមជាច្រើន នៅមិនទាន់បញ្ជាក់នៅឡើយទេនោះ ស្មាតហ្វូន Reno 3 series នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននាពេលឆាប់ៗនេះ។ ស្មាតហ្វូននេះប្រហែលជាបង្ហាញខ្លួនជាមួយនឹងកាមេរ៉ា Dual-Punch Hole Selfie ខាងមុខជាក់ជាមិនខាន។

នៅពេលនេះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយទេ។ លក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន Oppo Reno 3 series ក៏មានការទម្លាយផងដែរថា វានឹងមាន 2 ប្រភេទគឺប្រភេទ Base version និងប្រភេទ Pro version ។ សម្រាប់ប្រភេទ Base version គឺប្រើប្រាស់នូវបន្ទះឈីប MediaTek 5G ខណៈពេលដែល Pro version គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 765G ជាមួយនឹងម៉ូដឹម X52 5G Modem ថែមទៀតផង។ ស្មាតហ្វូននេះ គនឹងមានរ៉េមទំហំ 12GB កាមេរ៉ា 4 គ្រាប់ដែលមានទំហំ 48 megapixel នៅផ្នែកខាងក្រោយ និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 30W។ ស្មាតហ្វូននេះ នឹងមានបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់សម្រាប់ប្រព័ន្ធសុវត្ថិភាព អេក្រង់កម្រិត 90Hz refresh rate និង 180Hz touch នៅលើអេក្រង់ 6.5 inch FHD+។ ស្មាតហ្វូននេះ គឺមាន 4 ពណ៌ គឺ ខៀវ ក្រហម ខ្មៅ និងស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន