no-alternative title

Sony នឹងបង្ហាញចេញស្មាតហ្វូនស៊េរីថ្មីដំបូងគេបំផុតដែលមានអេក្រង់កម្រិត 4K និងមានទ្រទ្រង់បច្ចេកវិទ្យា 5G networks ទៀតផង

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ បានបញ្ជាក់ថា Sony ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន បានធ្វើការសម្រេចចិត្តក្នុងការបន្តនូវយុទ្ធសាស្រ្តដដែលរបស់ខ្លួនពីឆ្នាំមុននេះ សម្រាប់ឆ្នាំ 2020 នេះ ដែលមានន័យថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Flagships ចំនួន 2 ម៉ូឌែលដដែល ខណៈពេលដែលមួយម៉ូឌែល គឺនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  MWC 2020 នៅក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sony Xperia ថ្មីនេះ ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.6 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ 21:9 aspect ratio ដែលផលិតដោយក្រុមហ៊ុន Sony ផ្ទាល់តែម្តង។ អេក្រង់របស់ស្មាតហ្វូននេះ គឺជាប្រភេទ OLED កម្រិតភាពច្បាស់ 4K និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យា HDR ថែមទៀតផង។ សម្រាប់អេក្រង់កម្រិតខ្ពស់នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 SoC ជាមួយនឹងម៉ូដឹម Snapdragon X55 5G modem ដែលនឹងមានការទ្រទ្រង់ទៅលើម៉ូឌឹមនេះ ក៏ទ្រទ្រង់ទៅលើ Dual-mode 5G networks, NSA និង SA។ 

ដូចនេះ ស្មាតហ្វូន  Xperia ជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony នេះប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 ដំបូងបំផុតនៅក្នុងពិភពលោកជាមួយនឹងអេក្រង់ 4K។ បន្ថែមពីនេះទៀតនោះ វានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលជាស្មាតហ្វូន 5G ជាមួយនឹងអេក្រង់ 4K។ យើងនៅមិនទាន់ដឹងឈ្មោះរបស់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Sony នេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា វាអាចជាស្មាតហ្វូន  Xperia 1.1, Xperia 0 ឬ Xperia 1 Premium។ 

ស្មាតហ្វូន Xperia នេះ នឹងមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 48MP ឬ 64MP sensor ជាមួយនឹងកាមេរ៉ា 12MP ultra-wide lens, 12MP telephoto lens និង ToF សម្រាប់ចាប់ទិន្នន័យ  3D depth data ថែមទៀត។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះទ្រទ្រង់នូវ 1/1.7 inch sensor និងការថតវីដេអូកម្រិត 8K។ ស្មាតហ្វូននេះទ្រទ្រង់ទៅលើ IP68 និង NFC module រួមជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនផងដែរ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺប្រហែលជា $849 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន