no-alternative title

ក្រុមហ៊ុន Alfa Romeo គ្រោងនឹងបង្ហាញចេញនូវរថយន្តម៉ូឌែលពិសេសថ្មីមួយនៅក្នុងរដូវក្តៅនេះ

ឆ្នាំ 2020 នេះគឺជាខួបលើកទី 110 របស់ក្រុមហ៊ុន Alfa Romeo ជឿជាក់ថា លោកអ្នកប្រហែលជាមិនទាន់បានដឹងអំពីរឿងនោះទេ។ ដោយសារតែ ក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីនេះ នៅមិនទាន់បង្ហាញអំពីរបៀប ដែលក្រុមហ៊ុននឹងធ្វើការអបអរសម្រាប់ខួបនេះដោយវិធីណានោះទេ ប៉ុន្តែរបាយការណ៍ថ្មីមួយ បានអះអាងថា ក្រុមហ៊ុននេះ នឹងមានរៀបចំនូវព្រឹត្តិការណ៍ពិសេសមួយនៅក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី នៅក្នុងរដូវក្តៅនេះ ដែលនឹងមានរថយន្តម៉ូឌែលពិសេស ដ៏អាថ៌កំបាំងមួយ ក៏នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលនោះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី 24 ខែមិថុនា ដែលនេះ នឹងក្លាយជាព្រឹត្តិការណ៍នៃការបង្ហាញរថយន្តថ្មីផងដែរ។ សម្រាប់ព័ត៌មានលម្អិតរបស់រថយន្តនេះ គឺនៅមិនទាន់ដឹងនោះទេ យើងនៅមិនទាន់ច្បាស់ថា តើវាគឺជារថយន្តប្រភេទ Crossover ឬប្រភេទ Coupe នោះទេ។ តើវានឹងមានរូបរាងយ៉ាងណាទៅ? តែប្រហែលជាមិនមែនជារថយន្តស៊េរីថ្មី Alfa Romeo 8C នោះទេ ចាប់តាំងពីក្រុមហ៊ុន Alfa Romeo ត្រូវបានគេរាយការណ៍រថា លុបចោលនូវគម្រោងជាច្រើនរបស់ខ្លួនសម្រាប់ការងារផលិតកម្មនេះ។ នេះគឺអាចជា Version របស់រថយន្ត  Alfa Romeo Tonale ដែលត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Geneva Motor Show 2020 នៅក្នុងខែមីនាខាងមុខនេះផងដែរ។

ប្រសិនបើនេះ គឺជាការពិតនោះ វានឹងក្លាយជាឱកាសដ៏ល្អសម្រាប់រថយន្ត crossover របស់ក្រុមហ៊ុន Alfa Romeo នឹងប្រកាសបង្ហាញជាគំនិតមួយនៃការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ។ វាក៏អាចមានការបង្ហាញអំពីរថយន្តប្រភេទ C ឬ B SUV របស់ក្រុមហ៊ុន Alfa Romeo ដែលបង្ហាញអំពីផែនទីផលិតនាពេលអនាគតរបស់ក្រុមហ៊ុននេះ ហើយវាគ្រោងនឹងដាក់លក់នៅក្នុងឆ្នាំ 2021 នេះ និងឆ្នាំ 2022 រៀងគ្នា។

ខណៈពេលដែលរថយន្ត Crossover ថ្មីនេះ នឹងជួយធ្វើការបង្កើនទៅលើការលក់របស់ក្រុមហ៊ុនផលិតរថយន្តនេះថែមទៀតផង។ សម្រាប់ម៉ូឌែលថ្មីនេះ អាចជាម៉ូឌែល GTV Duetto ទ្វារពីររបស់ក្រុមហ៊ុន Alfa Romeo ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន