no-alternative title

Canalys បាននិយាយថានៅឆ្នាំ 2023 ការនាំចេញឧបករណ៍ឆ្លាតវៃនឹងកើនឡើងដល់ 3 ពាន់លានគ្រឿង

ស្ថាប័នវិភាគទីផ្សារឧបករណ៍បច្ចេកវិទ្យា Canalys បានចេញរបាយការណ៍វិភាគថ្មីចុងក្រោយរបស់ខ្លួនដែលបានធ្វើការព្យាករណ៍ទាក់ទងនឹងការនាំចេញនូវឧករណ៍ឆ្លាតវៃ (Smart Devices) នៅរយះពេលពីរបីឆ្នាំខាងមុខទៀត។ ដោយក្នុងរបាយការណ៍ថ្មីនេះក្រុមហ៊ុនអ្នកវិភាគបានធ្វើការព្យាករណ៍ថាការនាំចេញនូវកាសស្តាប់ត្រចៀកឥតខ្សែ (Bluetooth Handset) នឹងមានការកើនឡើងយ៉ាងឆាប់រហ័សនៅរយះពេលពីរទៅបីឆ្នាំខាងមុខនេះ ហើយទូរស័ព្ទស្មាតហ្វូននៅតែជាឧបករណ៍ឆ្លាតវៃនាំមុខគេក្នុងទីផ្សារឧបករណ៍ឆ្លាតវៃដដែល។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

nOក្នុងរបាយការណ៍ Canalys បាននិយាយថាការនាំចេញនូវឧបករណ៍ឆ្លាតវៃនឹងមានការកើនឡើងប្រមាណ 6.5% ស្មើរនឹងចំនួនសរុបដល់ទៅ 3 ពាន់លានគ្រឿងនៅឆ្នាំ 2023 កើនឡើងពីចំនួន 2.4 ពាន់លានគ្រឿងដែលបាននាំចេញកាលពីឆ្នាំ 2019 ហើយពាក់កណ្តាលនៃឧបករណ៍ឆ្លាតវៃទាំងនោះគឺជាស្មាតហ្វូនដែលនឹងមានចំនួន 1.5 ពាន់លានគ្រឿងដែលជាតួលេខកើនឡើងតិចតួចប៉ុណ្ណោះប៉ុន្តែស្របពេលជាមួយគ្នាការនាំចេញនូវឧបករណ៍ផ្សេងទៀតដូចជាម៉ាស៊ីនកុំព្យូទ័រប្រភេទ Desktop កុំព្យូទ័រយួរដៃ និងថាបប្លែតអាចនឹងមានការធ្លាក់ចុះ។ ហើយឧបករណ៍ឆ្លាតវៃដែលមានការនាំចេញធំបំផុតលំដាប់ទីពីរបន្ទាប់ពីស្មាតហ្វូនគឺជាកាសស្តាប់ត្រចៀកឥតខ្សែ ឬ True Wireless Headsets ដែលតាមការព្យាការណ៍ពីក្រុមអ្នកវិភាគរបស់ Canalys បានអោយដឹងថាការនាំចេញនឹងមានចំនួនឡើងដល់ 726 លានគ្រឿងឯណោះ។

ដោយក្នុងរយះពេលដ៏ខ្លីនេះក្រុមហ៊ុន Canalys បានព្យាករណ៍ថាទៀតថាការនាំចេញកាស True Wireless Headsets នឹងមានចំនួនកើនដល់ 490 លានគ្រឿងក្នុងឆ្នាំ 2020 នេះដែលកើនឡើងប្រមាណជា 32,1% បើធៀបនឹងឆ្នាំកន្លងទៅ។ ចំនែកឯឧបករណ៍បំពងសំឡេងឆ្លាតវៃ (Smart Speaker) ជាឧបករណ៍ឆ្លាតវៃបន្ទាប់ពីកាសស្តាប់ដែលនឹងមានកំណើននៃការនាំចេញកើនឡើងយ៉ាងឆាប់រហ័សបំផុតជាមួយកំណើនប្រមាណជា 21,7% ហើយក្រុមហ៊ុនផលិតកម្មមានជំនឿជាក់ថាការនាំចេញនូវ Smart Speaker នឹងមានចំនួន 150 លានគ្រឿងក្នុងឆ្នាំ 2020 នេះ ហើយនៅឆ្នាំ 2023 ឧបករណ៍នេះនឹងមានកើនប្រជាប្រិយភាពខ្លាំងក្លាបំផុតនៅក្នុងចំនោមឧបករណ៍កំសាន្តឆ្លាតវៃ។ សម្រាប់នាឡិកាដៃឆ្លាតវៃ (Smart Watch) នឹងកើនឡើងប្រមាណ 11.8% នៅឆ្នាំ 2020។ 

ក្រុមអ្នកវិភាគរបស់ Canalys ក៏បានធ្វើការវិភាគទៅលើអាជីវកម្មកាសឥតខ្សែ AirPods និងនាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Apple ផងដែរថាប្រាក់ចំណូលដែល Apple ទទួលបានពីអាជីវកម្មទាំងពីរនេះនឹងមានចំនួនច្រើនលើសពីចំណូលនៃអាជីវកម្មម៉ាស៊ីនកុំព្យូទ័រ Mac និងឧបករណ៍ iPad នៅចុងឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ Canalys បានចង្អុលបង្ហាញថា Apple នឹងត្រូវបានរារាំងពីដៃគូប្រកូតផ្សេងទៀតដែលកំពុងព្យាយាមជ្រៀតចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃឧបករណ៍ឆ្លាតវៃទាំងនោះដែលមានលក្ខណះសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង និងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ស្រដៀងគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន