no-alternative title

Asus ROG Zephyrus G14 គឺជាកុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ដែលមានសមត្ថភាពខ្លាំងតែមួយគត់របស់ពិភពលោក (មានវីដេអូ)

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មី Zephyrus G14 gaming notebook ដែលមានរូបរាងស្តើងស្រស់ស្អាត កម្លាំងម៉ាស៊ីនខ្លាំងក្លា និងទំហំអេក្រង់ 14 អ៊ីងតែប៉ុណ្ណោះ។ រហូតមកដល់ថ្ងៃនេះ ក្រុមវិស្វកររបស់ក្រុមហ៊ុន ROG នៅតែបន្តក្នុងការនាំយកនូវភាពច្នៃប្រឌិតថ្មីដ៏អស្ចារ្យបំផុតនៅក្នុងក្រុមកុំព្យូទ័រលេងហ្គេមដ៏ប្រណិតនេះ។ ឧទាហរណ៍ចុងក្រោយបំផុត គឺការប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ CES 2020 ជាមួយនឹងវត្តមានរបស់កុំព្យូទ័រ Zephyrus G14 ស៊េរីថ្មីដែលមានរូបរាងតូចស្រស់ស្អាតងាយស្រួលក្នុងការចល័តទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតែម្តង។

កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយជាច្រើនដែលក្នុងនោះ គឺមានប្រព័ន្ធត្រជាក់សម្រាប់ម៉ាស៊ីននេះ បន្ទះឈីប AMD Ryzen CPUs ជំនាន់ទី 4 និងក្រាហ្វិកកាត NVIDIA GeForce RTX 2060 GPU ថែមទៀត។ អ្នកប្រើប្រាស់ជាច្រើននឹងរីករាយជាមួយនឹងកម្រិត Refresh rate ខ្ពស់ និងកម្រិតភាពច្បាសនៃអេក្រង់ខ្ពស់ ហើយបច្ចេកវិទ្យា PANTONE Validated colors និង AMD FreeSync technologyនឹងធ្វើអោយអ្នកទទួលបាននូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយនឹងការកាន់ថ្មបានច្រើនជាង 10 ម៉ោង និងការបញ្ចូលថាមពលថ្មតាមរយៈរន្ធដោត Type-C នោះវាពិតជាធ្វើអោយម៉ាស៊ីនកុំព្យូទ័រ G14 នេះក្លាយជាជម្រើសមួយដ៏ល្អមែនទែនក្នុងការប្រើប្រាស់។ វាមានពណ៌ស Moonlight Whiteនិងពណ៌ប្រផេះ Eclipse Gray ដែលផ្តល់នូវភាពទាន់សម័យមែនទែន។ អេក្រង់របស់វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AniMe Matrix សម្រាប់ធ្វើការនៅលើការងារ graphics, animations និង effects បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុតថែមទៀត។

រូបរាងតូចពិត តែសមត្ថភាពខ្លាំងក្លា

កុំព្យូទ័រ G14 នេះគឺជាកុំព្យូទ័រយួរដៃដែលងាយស្រួលក្នុងការដាក់តាមខ្លួន ឬការស្ពាយជាដើម។ វាមានកម្រាស់ត្រឹមតែ 17.9mm និងទម្ងន់ 1.6kg តែប៉ុណ្ណោះ។ វាប្រើប្រាស់ជាមួយនឹងលោហធាតុប្រភេទ Magnesium-aluminum alloy ដែលមានពណ៌ភ្លឺរលើបរលោងគួរអោយចង់ប្រើប្រាស់មែនទែន។ សរុបទៅ វាពិតជារឹងមាំ និងល្អបំផុតក្នុងការប្រើប្រាស់។

ការច្នៃប្រឌិតទៅលើបច្ចេកវិទ្យា LED ដ៏អស្ចារ្យ

ក្រុមហ៊ុន Asus ប្រើប្រាស់នូវអេក្រង់ AniMe Matrix display សម្រាប់ម៉ូឌែលមួយចំនួនដែលខ្លួនបានធ្វើការជ្រើសរើសតែប៉ុណ្ណោះ។ អេក្រង់នេះមានបច្ចេកវិទ្យា 1,215 mini LEDs ដែលធ្វើអោយអ្នកលេងហ្គេមជាច្រើនមានការជក់ចិត្តជាមួយនឹងកុំព្យូទ័រនេះ។ សម្រាប់ LED នីមួយៗបញ្ចេញនូវពន្លឺពណ៌សដល់ទៅ 256។ ជាមួយនឹងអេក្រង់ AniMe Matrix display រួមជាមួយនឹងបច្ចេកវិទ្យា mini LEDs នឹងធ្វើការកាត់បន្ថយទៅលើកំដៅ ការគ្រប់គ្រងទៅលើផ្នែក hardware និងតម្រូវការនៃការប្រើប្រាស់ថាមពលថ្ម។

ការលេងហ្គេមកាន់តែអស្ចារ្យគ្មានគូប្រៀប

កុំព្យូទ័រយួរដៃ Zephyrus G14 នេះ មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត GeForce RTX 2060 ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ROG Boost ដែលមានល្បឿនដល់ទៅ 1298MHz នៅក្នុងកម្លាំង 65W ថែមទៀត។ GPU នេះគឺផ្អែកទៅលើស្ថាបត្យកម្ម NVIDIA Turing architecture ចុងក្រោយបំផុតដែលមានការពង្រឹងសមត្ថភាពសម្រាប់ programmable shading, real-time ray tracing និងបច្ចេកវិទ្យា AI ។ ការបញ្ចូលគ្នានេះនឹងធ្វើអោយការប្រើប្រាស់នូវ lighting, shadows និង effects កាន់តែអស្ចារ្យថែមទៀតនៅក្នុងការលេងហ្គេមនោះ។កុំព្យូទ័រនេះក៏ត្រូវបានឌីស្សាញឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងកម្មវិធី Open Broadcaster Software (OBS) ផងដែរ។

កម្រិត refresh rate ខ្ពស់ និងកម្រិតភាពច្បាស់ខ្ពស់

កុំព្យូទ័រ G14 នេះ មានកម្រិតភាពច្បាស់ដល់ទៅ Full HD display 120Hz ឬការប្រើប្រាស់នូវកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ WQHD នោះ។ ក្រុមហ៊ុន ROG ធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុនផលិតអេក្រង់នេះក្នុងការនាំយកនូវល្បឿននៃអេក្រង់ 120Hz នេះសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រទំហំ 14-inch នេះ។ បច្ចេកវិទ្យា AMD FreeSync technology ក៏ជួយពង្រឹងទៅលើការប្រើប្រាស់បានលឿនផងដែរ។ ទោះបីនេះគឺជាអេក្រង់ Full HD មែនប៉ុន្តែវាមាន PPI ដល់ទៅ 28-inch Ultra HD ថែមទៀត។ អេក្រង់នេះគឺមានការផ្ទៀងផ្ទាត់ជាមួយនឹងបច្ចេកវិទ្យា PANTONE Validated ដែលធានាថាពណ៌របស់វាគឺច្បាស់ល្អ និង 100% sRGB ថែមទៀតផង។ អេក្រង់របស់កុំព្យូទ័រនេះគឺ 85% screen-to-body ratio ។

ល្បឿនលឿនក្នុងការប្រើប្រាស់

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន ROG ធ្វើការសហការជាមួយនឹងក្រុមហ៊ុនAMD ក្នុងការនាំយកនូវបន្ទះឈីប Ryzen processors ជំនាន់មុននេះសម្រាប់កុំព្យូទ័រ 15-inch Zephyrus G GA502 ។ កុំព្យូទ័រនេះគឺលក់ដាច់ខ្លាំងមែនទែននៅលើ Best Buyរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុននេះ។ សម្រាប់ G14 វិញនោះ ក្រុមហ៊ុន ROG និង AMD ក៏សហការគ្នាក្នុងការនាំយកនូវ Ryzen Mobile CPUs ជំនាន់ទី ៤ ដែលលឿនបំផុតជាមួយនឹង 45W power ដែលធ្វើអោយម៉ាស៊ីន Zephyrus G14 មានសមត្ថភាពខ្លាំង និងការដំណើរការនៅលើកម្មវិធីធំៗដូចជា 3D rendering និង multitasking បានយ៉ាងល្អបំផុត។ វាប្រើប្រាស់នូវបច្ចេកវិទ្យា 7nm fabrication technology ដែលធ្វើអោយម៉ាស៊ីន Zephyrus G14 នេះអស្ចារ្យក្នុងការប្រើប្រាស់មែនទែន។ វាមានរ៉េមទំហំ 32GB DDR4-3200 RAM និង NVMe SSD 1TB ថែមទៀតផង។

ការបញ្ចូលថាមពលថ្ម Type-C និងបច្ចេកវិទ្យាសំឡេង Dolby Atmos

ក្រុមហ៊ុន ROG បង្កើតនូវកុំព្យូទ័រលេងហ្គេមដំបូងបំផុតដែលមានភ្ជាប់ជាមួយនឹងភ្លើង DC ឬ USB-C input ហើយបច្ចេកវិទ្យានេះគឺល្អមែនទែនសម្រាប់កុំព្យូទ័រ Zephyrus G14 នេះ។ វាទ្រទ្រង់ទៅលើបច្ចេកវិទ្យា USB Power Delivery ជាមួយនឹង 65W Type-C បានថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។ វាក៏អាចប្រើប្រាស់ជាមួយនឹងស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតផងដែរ។ នៅក្នុងការបោះជំហានទៅកាន់កម្រិតមួយខ្ពស់ជាងមុនទៀតនោះ Dolby Atmos ក៏ប្រើប្រាស់នៅលើកុំព្យូទ័រលេងហ្គេម Zephyrus G14 នេះផងដែរ។ វាពិតជាផ្តល់នូវសំឡេងដ៏ពិរោះរណ្តំចិត្តអ្នកប្រើប្រាស់តែម្តង។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការស្តាប់ចម្រៀង ការទស្សនាខ្សែភាពយន្ត និងការលេងហ្គេមជាមួយនឹងកម្រិតសំឡេងលឺច្បាស់បំផុតថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន