no-alternative title

ព័ត៌មានថ្មីបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S20 Ultra 5G នឹងមានកាមេរ៉ាខាងមុខមានទំហំដល់ទៅ 40MP

គិតត្រឹមថ្ងៃនេះ ព្រឹត្តិការណ៍ Samsung Unpacked របស់ស្មាតហ្វូន Galaxy S20 Series គឺកាន់តែកៀកមែនទែនហើយ។ ខណៈពេលដែលមានការបែកធ្លាយជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងស្មាតហ្វូននេះជារៀងរាល់ថ្ងៃតែម្តង។ កាលពីម្សិលមិញនេះ មានលក្ខណៈសម្បតិ្តជាច្រើនរបស់ស្មាតហ្វូនប្រភេទ 5G ដែលមានការបែកធ្លាយ ដោយបញ្ជាក់ ស្មាតហ្វូន Galaxy S20 Ultra 5G នេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាមុខ 40MP selfie។ ប្រភពនៃការបែកធ្លាយនេះ គឺបានមកពីលោក Ishan Agarwal (@ishanAgarwal24) ដែលសហការគ្នាជាមួយនឹង MySmartPrice។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S20 Ultra 5G

ស្មាតហ្វូន Galaxy S20 Ultra 5G នេះ នឹងមានអេក្រង់ 120Hz Infinity-O Dynamic AMOLED Display ។ អេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំ 6.9-inches ជាមួយនឹង 20:9 aspect ratio និងកម្រិតភាពច្បាស់ 3200x1440 resolution (WQHD+) ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Exynos 99០ ខណៈពេលដែលរ៉េមរបស់វានៅមិនទាន់មានការបង្ហាញនៅឡើយទេនោះទេ។ បើសិនជាយោងតាមព័ត៌មានបែកធ្លាយកាលពីពេលមុននេះ បានទម្លាយថា ស្មាតហ្វូន Galaxy S20 Ultra នឹងមានរ៉េមទំហំ 12GB និង 16GB ជាមួយនឹងម៉េមូរី 128GB, 256GB និង 512GB។ លោកអ្នកអាចបន្ថែមនូវរន្ធដោត MicroSD card slot ដែលអ្នកប្រើប្រាស់អាចបន្ថែមនូវម៉េមូរីបានដល់ទៅ 1TB ថែមទៀតផង។

បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះគឺមានកាមេរ៉ា 108MP main sensor, 48MP telephoto camera, 12MP ultra-wide angle camera និង ToF camera ។ ស្មាតហ្វូន Galaxy S20 Ultra នឹងមានបច្ចចេកវិទ្យា 10x optical zoom, 100x Digital Zoom និងអាចថតកម្រិត 8K នៅក្នុងល្បឿន 30 fps ថែមទៀត។ Samsung នឹងប្រើប្រាស់នូវកាមេរ៉ាមុខទំហំ 40MP selfie។ Max Wienbach របស់ XDA Developers បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងមុខ 40MP selfie។ 

 

គាត់បន្ថែមថា ស្មាតហ្វូននេះ មានប្រើប្រាស់នូវ One UI 2.1 ហើយវាមិនមែនជា One UI 2.0 ដែលផ្អែកនៅលើ Android 10 នោះទេ។ អ្នកប្រហែលជាលែងភ័យទៀតហើយអំពីថាមពលថ្មរបស់ស្មាតហ្វូន Galaxy S20 Ultra 5G ដែលនឹងមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យា fast charge (45W), wireless charging និង reverse wireless charging ថែមទៀត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹង IP68 rating និង Dolby Atmos stereo speakers របស់ AKG ថែមទៀត។ វិមាត្ររបស់ស្មាតហ្វូននេះគឺ 167x76x8.8mm និងទម្ងន់ 221 ក្រាម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន