no-alternative title

Asus vivoBook ជំនាន់ថ្មី 2020 គឺមានបន្ថែមនូវពណ៌ស្រស់ៗ និងមានស្ទីកគ័រកាន់តែប្លែក ហើយនិងមានលក់លើទីផ្សារនៅក្នុងត្រីមាសទី 2 ខាងមុខនេះហើយ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ASUS តែងតែបានប្រើប្រាស់នូវព្រឹត្តិការណ៍ CES ដើម្បីធ្វើការបង្ហាញចេញនូវផលិតផលថ្មីៗ និងមានកែលម្អរទៅលើកុំព្យូទ័រជាច្រើន តួរយ៉ាងដូចជា vivoBooks របស់ខ្លួនជាដើម។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Asus បានធ្វើការបន្ថែមនូវពណ៌ជាច្រើន រួមជាមួយនឹងស្ទីកគ័រដ៏ស្រស់ស្អាតសម្រាប់ vivoBooks របស់ខ្លួន ដោយមានបន្ថែមជាមួយនឹងការកែលម្អរកាន់តែពិសេសជាងមុខថែមទៀតផង ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រត្រកូល vivoBook S Series និង vivoBooks នេះ ត្រូវបានគេប្រើប្រាស់នូវបន្ទះឈីប Intel Core U- Series និង G-Series Chips  ជំនាន់ទី 10 រួមជាមួយនឹងជំរើសជាច្រើនទៀតសម្រាប់ WiFi 6 និងក្រាហ្វិកកាត NVIDIA graphics ថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏បានធ្វើការសន្យាថា ខ្លួននឹងធ្វើការអាប់ដេតទៅលើការឌីស្សាញរបស់ខ្លួនផងដែរ ទោះបីជាការផ្លាស់ប្តូរនេះមិនទាន់ល្អនៅឡើយទេនៅក្នុងឆ្នាំនេះនោះ។ កុំព្យូទ័រ VivoBook S13, S14 និង S15 ក៏មានការពង្រឹងទៅលើ key caps ធំងាយស្រួលក្នុងការប្រើប្រាស់ថែមទៀតផង។ 

កុំព្យូទ័រត្រកូល vivoBook S មានពណ៌ដ៏ស្រស់ស្អាតជាច្រើនដូចជា Hearty Gold, Indie Black និង Transparent Silver នឹងប្រើប្រាស់នៅលើកុំព្យូទ័រនេះ។ សម្រាប់កុំព្យូទ័រ S13  មានទម្ងន់  2.6lbs ខណៈពេលដែលម៉ូឌែល S15 គឺមានទម្ងន់ 4lbs ។ វាមានអេក្រង់ 1080p បន្ទះឈីប Core i5 និង  i7 CPUs រ៉េមទំហំ 16GB ម៉េមូរី 256GB ឬ 512GB Optane-assisted SSD  និងក្រាហ្វិកកាត  GeForce MX250  ថែមទៀត។ សម្រាប់ម៉ូឌែលធ្វើការអាប់ដេត  VivoBook 14 និង 15  នេះ គឺភ្ជាប់ជាមួយនឹងប៊ូតុងពណ៌លឿនសម្រាប់  Enter key ថែមទៀត។ ពេលនេះ វាមានរ៉េមទំហំ 16GB និងថាសរឹងទំហំ 1TB SSD និងក្រាហ្វិកកាតGeForce MX350 ថែមទៀត។ 

កុំព្យូទ័រ vivoBook S ជំនាន់ថ្មីនេះ នឹងមាន 3 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសនៅក្នុងត្រីមាសទី 1 និងទី 2 នៅឆ្នាំនេះ ខណៈពេលដែលកុំព្យូទ័រ VivoBook 14 និង 15 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នេះ។ សម្រាប់តម្លៃរបស់វា គឺនៅមិនទាន់ដឹងនៅឡើយទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន