no-alternative title

Samsung ដាក់លុយ 500 លានដុល្លារអាមេរិក ទៅបង្កើតរោងចក្រផលិតអេក្រង់ថ្មី ដើម្បីវាយលុកទីផ្សារស្មាតហ្វូននៅឥណ្ឌា

Samsung Electronics គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ល្បីល្បាញដែលគេស្គាល់ថាផលិតនូវផលិតផលប្រើប្រាស់ជាច្រើនចាប់ពីផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋានរហូតដល់ស្មាតហ្វូន។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើការផ្កត់ផ្គង់បន្ទះម៉េមូរី និងជាក្រុមហ៊ុនផលិតកំពូលទៅលើអេក្រង់ AMOLED នៅក្នុងពិភពលោកថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការពង្រីកនូវសក្តានុពលរបស់ខ្លួនជាបន្តទៀតតាមរយៈការវិនិយោគទឹកប្រាក់ 500 លានដុល្លារអាមេរិកក្នុងការសាងសង់រោងចក្រផលិតអេក្រង់មួយនៅក្នុងប្រទេសឥណ្ឌានោះ។ ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ធ្វើការតម្លើងនូវរោងចក្រថ្មីមួយនៅក្នុងទីក្រុងញ៉ូវដេលីដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌានោះ។ ការមកដល់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសជាផ្លូវការអំពីទំហំនៃការវិនិយោគ និងគម្រោងក្នុងការដាក់ឯកសារជាមួយនឹងអង្គភាពត្រួតពិនិត្យរបស់ប្រទេសឥណ្ឌាផងដែរ។ រោងចក្រនេះនឹងផ្តោតទៅលើការផលិតអេក្រង់ជាច្រើនសម្រាប់ឧបករណ៍ជាច្រើនផ្សេងៗគ្នារួមមានស្មាតហ្វូន និងផលិតផល IoT ជាច្រើនទៀត។

តាមការបញ្ជាក់នៅក្នុងឯកសារនេះ ក្រុមហ៊ុន Samsung នឹងធ្វើការតម្លើងនូវរោងចក្រផលិតអេក្រង់របស់ខ្លួននៅក្នុងតំបន់ Noida ដែលមានការបែងចែកដីខ្លះដែលខ្លួនមានស្រាប់ធ្វើការសាងសង់នោះ។ រោងចក្រត្រូវគេអះអាងថាជារោងចក្រដែលធំជាងគេបំផុតក្នុងការផលិតស្មាតហ្វូនរបស់ពិភពលោក ហើយនៅឆ្នាំ 2018 ក្រុមហ៊ុននេះវិនិយោគទឹកប្រាក់អស់ជាង ៧០០ លានដុល្លារអាមេរិកថែមទៀតផង។ ជាមួយនឹងរោងងចក្រថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងពឹងផ្អែកកាន់តែតិចទៅលើការនាំចូលបច្ចេកវិទ្យាជាច្រើនចេញពីប្រទេសជាច្រើន និងអាចធ្វើការផ្គត់ផ្គង់នូវសមាសភាគជាច្រើនដោយខ្លួនឯងនៅក្នុងតំបន់ថែមទៀត។

រោងចក្រផលិតអេក្រង់ថ្មីនេះក៏ជួយបង្កើនសមត្ថភាពផលិតកម្មដែលភាគច្រើននឹងទទួលបានអត្ថប្រយោជន៍ពីពន្ធរបស់រដ្ឋាភិបាលឥណ្ឌានិងការឧបត្ថម្ភធនលើការផលិតក្នុងស្រុក។ បច្ចុប្បន្នប្រទេសឥណ្ឌាគឺជាទីផ្សារស្មាតហ្វូនធំបំផុតលំដាប់ទី 2 នៅលើពិភពលោកដែលរដ្ឋាភិបាល បានទទួលស្គាល់ហើយដូច្នេះ ផ្តល់នូវការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត (OEMs) ដើម្បីបង្កើតរោងចក្រផលិតនិងដំឡើងរោងចក្ររបស់ពួកគេនៅក្នុងស្រុក

គួរកត់សម្គាល់នោះគឺថា ក្រុមហ៊ុន Samsung គឺជាយីហោដែលពេញនិយមបំផុតលំដាប់ទី 2 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទោះយ៉ាងណាគេរំពឹងថា ម៉ាកយីហោចិន Realme អាចនឹងវ៉ាដាច់នៅត្រីមាសទី 4 ឆ្នាំ 2019 នេះ បើយោងតាមអ្នកវិភាគមួយចំននួនបានបញ្ជាក់នោះ។ ដូច្នេះការផ្លាស់ប្តូរនេះ អាចជួយឱ្យក្រុមហ៊ុន Samsung កំណត់តម្លៃលក់ស្មាតហ្វូន Galaxy របស់ខ្លួនកាន់តែមានលក្ខណៈប្រកួតប្រជែងខ្លាំងនាពេលអនាគត ដើម្បីឱ្យកាន់តែមានភាពពាក់ព័ន្ធនៅក្នុងនិន្នាការស្មាតហ្វូននាពេលបច្ចុប្បន្នខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ដូចជាក្រុមហ៊ុន Xiaomi កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងប្រទេសនេះផងដែរនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន