no-alternative title

Samsung Galaxy Buds+ បានបង្ហាញខ្លួននៅលើអនឡាញ ដោយមានការទម្លាយពីការឌីស្សាញ និងពណ៌ជាច្រើន

នៅពេលនេះ ក្រុមហ៊ុន Samsung កំពុងតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធន៍នៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះដែលក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Galaxy S20 និងស្មាតហ្វូន Galaxy Z Flip។ ក្រៅពីស្មាតហ្វូនទាំងនេះ ក្រុមហ៊ុននេះ ក៏នឹងបង្ហាញនូវកាសស្តាប់ឥតខ្សែស៊េរិថ្មីដែលឈ្មោះថា Galaxy Buds+ ផងដែរ។ ប៉ុន្មានសប្តាហ៍មុននេះ យើងបានឃើញនូវពាក្យចចាមអារ៉ាមជាច្រើន និងការបែកធ្លាយជាច្រើនទៀតនៅលើអនឡាញដែលមានការបង្ហាញអំពីព័ត៌មានរបស់ផលិតផលនេះ។ នៅពេលនេះ យើងនៅមិនទាន់បានដឹងអំពីកាសស្តាប់ថ្មីនេះច្រើននោះទេ។ យើងកំពុងតែមើលទៅលើរូបភាព Renders របស់កាសស្តាប់នេះដែលបង្ហាញអំពីការឌីស្សាញរូបរាងទាំងស្រុងរបស់វា។ បន្ថែមពីនេះទៀតនោះ យើងក៏មានព័ត៌មានដែលនិយាយអំពីពណ៌របស់កាសស្តាប់នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការទម្លាយនេះ គឺចេញពី MySmartPrice។ អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញរបស់ឥណ្ឌានេះ គឺមានឈ្មោះថា Ishan Agarwal (@ishanagarwal24) ថ្មីៗនេះ បានក៏ធ្វើការបង្ហោះជាមួយនឹងរូបភាព Renders ជាច្រើនសន្លឹករបស់កាសស្តាប់ Galaxy Buds+ នេះផងដែរ។ ដូចអ្វីដែលបានរំពឹងទុកនោះ រូបភាព Renders ដែលបែកធ្លាយនេះ គឺមានការបង្ហាញអំពីការឌីស្សាញទាំងស្រុងរបស់ផលិតផលនេះជាមួយនឹងពណ៌របស់វាថែមទៀត។ នៅក្នុងរូបភាពជាច្រើននេះ វាហាក់ដូចជាកាសស្តាប់ឥតខ្សែជំនាន់ថ្មីនេះគឺមើលទៅដូចគ្នាទៅនឹងជំនាន់ទី 1 នៃ Galaxy Buds ដែរ។ ជាក់ស្តែង សូម្បីតែប្រអប់បញ្ចូលថ្មរបស់វាក៏មានការឌីស្សាញដូចគ្នាផងដែរ។ លក្ខណៈខុសគ្នាគឺថាវាមានការបន្ថែមនូវប៊ូតុងមួយទៀតនៅខាងស្តាំជាប់ទៅនឹងភ្លើង LED ។

បើនិយាយអំពីពណ៌វិញនោះ កាសស្តាប់ Galaxy Buds+ នេះ នឹងបង្ហាញខ្លួនជាមួយនឹង 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ខ្មៅ ពណ៌ស និងពណ៌ខៀវ។ កាសស្តាប់នេះក៏ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនជាមួយនឹងរន្ធផត  USB Type-C ថែមទៀតផង។ នៅក្នុងរបាយការណ៍ជាច្រើនកាលពីពេលមុននេះ កាសស្តាប់នេះនឹងមិនមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា active noise cancellation នោះទេ។ សម្រាប់កាសស្តាប់ Buds+ នេះនឹងមានភ្ជាប់ជាមួយនឹង microphone ចំនួន ៤ ជាមួយនឹងថាមពលថ្មទំហំ 85mAh ថែមទៀតផង។ ថាមពលថ្មនេះ អាចប្រើប្រាស់បានយូរ។ សម្រាប់ពេលនេះ វានៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់វានៅឡើយទេ។ យើងអាចរំពឹងថា កាសស្តាប់ Galaxy Buds+ នេះនឹងមានតម្លៃស្រដៀងគ្នាទៅនឹងកាសស្តាប់ជំនាន់មុនដែរ។ ការប្រកាសបង្ហាញកាសស្តាប់នេះនឹងចាប់ផ្តើមនាពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន