no-alternative title

ស្មាតហ្វូន 5G OPPO ដ៏អាថ៌កំបាំង ត្រូវបានគេប្រទៈឃើញថា បានបង្ហាញខ្លួននៅលើស្ថាប័ន TENAA

ថ្មីៗនេះ ស្មាតហ្វូន 5G Oppo ដ៏អាថ៌កំបាំងមួយត្រូវប្រទះឃើញដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន។ ស្មាតហ្វូននេះ បានបង្ហាញខ្លួនជាមួយនឹងលេខកូដ PCLM50 ប៉ុន្តែសម្រាប់រូបភាពរបស់ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញនៅឡើយទេ។ ដូចនេះ យើងនៅមិនទាន់អាចនិយាយបានថា វាគឺជាម៉ូឌែលជាក់លាក់ណាមួយនោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ស្មាតហ្វូន OPPO PCLM50 នេះ គឺជាម៉ូឌែលប្រភេទ 5G ។ ស្មាតហ្វូននេះ មានវិមាត្រ 160.3x74.3x7.96mm និងទម្ងន់ 180 ក្រាម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន Oppo 5G នេះ គឺមានរូបរាងទំហំដូចគ្នា និងទម្ងន់ដូចទៅនឹងម៉ូឌែល PDCM00 / PDCT00 នេះ គឺជាស្មាតហ្វូន OPPO Reno 3។ ដូចនេះស្មាតហ្វូន PCLM50 នេះប្រហែលជា Version ថ្មីរបស់ស្មាតហ្វូន Reno3 ។ សម្រាប់ស្មាតហ្វូន OPPO PCLM50 នេះ គឺមានអេក្រង់ទំហំ 6.4-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1080x2400 ហើយវាមានថាមពលថ្មដែលមានទំហំ 3935 mAh ថែមទៀតផង។ កាលពីខែមុននេះវិញ្ញាបនបត្រ 3C របស់ស្មាតហ្វូននេះ ដែលបង្ហាញ នោះ គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 30W។ 

សូមជំរាបថា ស្មាតហ្វូន Reno3 ប្រើប្រាស់នូវបន្ទះឈីប 2.2GHz octa-core ។ ទោះជាយ៉ាងណាក៏ដោយនោះ ការបង្ហាញរបស់ខ្លួនរបស់ស្មាតហ្វូន OPPO PCLM50 បញ្ជាក់ថា ស្មាតហ្វូន មានបន្ទះឈីប 2.4GHz octa-core ដែលនេះ ប្រហែលជាបន្ទះឈីប Snapdragon 765G ដែលមានរ៉េមទំហំ 8GB និងម៉េមូរី 128GB/256GB ។ បើនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះ OPPO PCLM50 មានកាមេរ៉ាខាងមុខ 32MP selfie  និងកាមេរ៉ាខាងក្រោយ4 គ្រាប់ដែលមានទំហំ 48MP main sensor + 8MP + 2MP + 2MP sensors ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន