no-alternative title

iPhone 11 ទទួលបាននូវពិន្ទុ 109 នៅលើ DxOMark ដោយឈរនៅពីក្រោម Xiaomi Mi 9 និង Huawei P20 Pro

iPhone 11 Series របស់ក្រុមហ៊ុន Apple គឺជាទូរស័ព្ទ មួយនៅក្នុងចំណោមទូរស័ព្ទជាច្រើនដែលមានការពេញនិយមបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ iPhone 11 មានបីជម្រើស គឺ iPhone 11, iPhone 11 Pro និង Pro Max។ មួយនៅក្នុងចំណោមស្មាតហ្វូនទាំងនេះ គឺមានសមត្ថភាពកាមេរ៉ាខ្លាំង ហើយ DxOMark ក៏វាយតម្លៃទៅលើសមត្ថភាពរបស់កាមេរ៉ា  iPhone 11 នេះ ដោយទទួលបានពិន្ទុដល់ទៅ 109។ កាលពីដំបូងឡើយ DxOMark គឺជា Platform មួយសម្រាប់ធ្វើការតេស្ត៍ទៅលើកម្រិតកាមេរ៉ាឌីជីថល និងកាមេរ៉ាអាជីព ប៉ុន្តែចាប់ពីវត្តមានរបស់ស្មាតហ្វូន  Google Pixel ដំបូងគេនោះ ក្រោយមកក៏មានការធ្វើតេស្តទៅលើស្មាតហ្វូនជាច្រើនទៀតផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងតេស្ត៍នេះ iPhone 11 នេះ គឺវាបវាយតម្លៃថា iPhone 11 នេះ មានពិន្ទុ  109។ សម្រាប់កាមេរ៉ារបស់វា ដែលល្អសម្រាប់ការថតរូបភាព និងការថតវីដេអូ។ ទូរស័ព្ទ នេះ គឺមានពិន្ទុនៅក្រោមកាមេរ៉ារបស់ Xiaomi Mi 9 ដែលមានពិន្ទុ 110 ហើយសម្រាប់ Huawei P20 Pro ក៏មានពិន្ទុ  109 ផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ iPhone 11 នេះ គឺអាចយកឈ្នះទៅលើស្មាតហ្វូន Flagship ជំនាន់មុនរបស់វា នោះគឺ iPhone XS Max ដែលមានពិន្ទុ 106 ។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ iPhone 11 Pro Max គឺមានពិន្ទុ  117។

ប្រភពននេះ បានបន្ថែមថា ហេតុផលដែលស្មាតហ្វូន iPhone 11 នេះ នៅធ្វើមិនទាន់បានល្អដូច ដៃគូនេះ គឺដោយសារវាមិនមាន Lens ទី 3 នោះ។ វាមានពិន្ទុ 112 នៅក្នុងការថតរូពភាពដោយសារតែវាមានល្បឿននៃ autofocus និង  exposure ខ្លាំងក្លា។ ទូរស័ព្ទនេះ ក៏ត្រូវបានកាត់ពិន្ទុដោយសារតែវាមានកម្រិតនៃ focal length ខ្លីសម្រាប់ការថតរូបភាព portraits និង low Zoom ហើយនិងមិនមាននូវកាមេរ៉ា Telephoto Lens នៅផ្នែកខាងក្រោយថែមទៀតផង។ សម្រាប់ការថតវីដេអូវិញនោះ iPhone 11 នេះមានពិន្ទុ 101 ជាមួយនឹងកម្រិត exposure ខ្លាំងក្លាជាមួយនឹងពណ៌ច្បាស់ និងកម្រិតស្ថេរភាពដ៏អស្ចារ្យបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន