no-alternative title

ពិតទេ Samsung Galaxy S20 Ultra នឹងមានស៊ុមជុំវិញតួរជាលោហៈធាតុ Stainless-Steel..!

ក្រុមហ៊ុន Samsung បានប្រើប្រាស់លោហៈធាតុប្រភេទអាលុយមីញ៉ូមសម្រាប់ធ្វើជាស៊ុមព័ទ្ធជុំវិញតួរស្មាតហ្វូនកំពូលរបស់ខ្លួនគឺ Galaxy S-Series ប្រមាណជាប្រាំជំនាន់មកហើយគឺចាប់តាំងពីជំនាន់ Galaxy S6 មកម្ល៉េះ។ យ៉ាងណាមិញស្រាប់តែពេលនេះមានការលេចលឺព័ត៌មានចចាមអារ៉ាមមកថា Samsung នឹងប្រើប្រាស់លោហៈធាតុប្រភេទដែកអ៊ីណុក ឬ Stainless-Steel ធ្វើជាស៊ុមព័ទ្ធជុំវិញរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីដែលគេដឹងថាជាម៉ូដែល Samsung Galaxy S20 Ultra វិញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានបែកធ្លាយពីលក្ខណៈពិសេសនៃកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះត្រូវបានបញ្ចេញដោយគណនីធ្វីស្ទ័រមួយដែលមានឈ្មោះថា @MaxWinebach។ យើងដឹងហើយថាបច្ចុប្បន្ននេះគឺមានតែក្រុមហ៊ុន Apple ទេដែលបានប្រើប្រាស់លោហៈធាតុប្រភេទដែកអ៊ីណុកសម្រាប់ធ្វើជាស៊ុមព័ទ្ធជុំវិញទូរស័ព្ទ iPhone របស់ខ្លួនដែលមកទល់នឹងពេលនេះគឺមាន iPhone បីជំនាន់ហើយដែលមានស៊ុមព័ទ្ធជុំវិញជា Stainless-Steel។ ជាមួយនឹងស៊ុម Stainless-Steel នេះវាមានភាពធន់ទៅនឹងការកកិតឆ្កូតបានយ៉ាងល្អ និងជួយធ្វើអោយតួររបស់ទូរស័ព្ទមានភាពរឹងមាំធន់ក្នុងប្រើប្រាស់បំផុត។ 

ចំពោះព័ត៌មាននៃការប្រើប្រាស់ដែកអ៊ីណុកសម្រាប់ធ្វើស៊ុមជុំវិញរបស់កំពូលស្មាតហ្វូន Galaxy S20 Ultra គឺជាដំណឹងដ៏រីករាយបំផុតចំពោះហ្វែននៃស្មាតហ្វូន Galaxy S ប៉ុន្តែវាក៏នឹងចោទជាបញ្ហាខ្លះដែរសម្រាប់អ្នកប្រើប្រាស់ព្រោះថាការប្រើប្រាស់ស៊ុមជាដែកបែបនេះអាចធ្វើអោយទំងន់ស្មាតហ្វូនកើនឡើងដល់ 200 ក្រាម ដែលជាទំងន់ដែលអ្នកប្រើប្រាស់មិនចង់បានសម្រាប់កំពូលស្មាតហ្វូន ព្រោះថាពួកគេចង់បានស្មាតហ្វូនបែបប្រណិតដែលមានទំងន់ស្រាលល្មមផ្តល់ភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់ដោយដៃម្ខាង។  

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ ហើយចំពោះលក្ខណៈសម្បត្តិ និងគុណសម្បតិ្តលម្អិតទូទៅនៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung យើងនឹងបានដឹងច្បាស់ទាំងអស់គ្នានៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked 2020 ដែលនឹងរៀបចំធ្វើឡើងនៅដើមខែក្រោយនេះក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC2020) ជាក់ជាមិនខាន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន